Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ​

១. តើគ្រប់គ្រង់ប្រកបដោយប្រសិទ្ធិភាពនិងយ៉ាងស័ក្ត័សិទ្ធិ ត្រូវមានធនធានគ្រឹះចំនួនប៉ុន្មានយ៉ាង ? អ្វីខ្លះ ?

២. តើមូលហេតុអ្វីបានជាគេបង្កើតអាស៊ាន ?

៣. តើចំណេះដឹងស្ដីពីសិទ្ធិមនុស្ស និងប្រជាធិបតេយ្យក្នុងនាមជាសាស្រ្ដចារ្យមួយរូបប្រយោជន៍អ្វីខ្លះ ?

៤. ការសិក្សាពីវប្បធម៌ អរិយាធម៌ខ្មែរ អាចឲ្យអ្នកមានចំណេះដឹង ចំណេះធ្វើ ចំណេះអប់រំ និងចំណេះចេះរស់នៅក្នុងសង្គមដូចម្ដេចខ្លះ ?​

ចម្លើយ

១.  គ្រប់គ្រង់ប្រកបដោយប្រសិទ្ធិភាពនិងយ៉ាងស័ក្ត័សិទ្ធិ ត្រូវមានធនធានគ្រឹះចំនួន៤ ដូចជា

  • ធនធានមនុស្ស អ្នកគ្រប់គ្រងនិងនិយោជិក
  • ធនធានសម្ភារៈ អាគារ ដីធ្លី ...។
  • ហិរញ្ញវត្ថុ ប្រាក់កាស
  • ពត៌មាន របាយការណ៍ការងារ របាយការណ៍ ស្រាវជ្រាវ ព្យាករណ៍ ... ។

២. បានជាគេបង្កើតអាស៊ាន ព្រោះមានមូលហេតុដូចជា ៖

  • ដើម្បីឪ្យមានការរីកចម្រើនផ្នែកសេដ្ឋកិច្ចវឌ្ឍនភាពសង្គម និង ការអភិវឌ្ឍន៍វប្បធម៌ ។
  • ដើម្បីសន្ដិភាពនិង​ស្ថេរភាពតំបន់ ។
  • ដើម្បីឲ្យមាននូវកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ បច្ចេកទេស វិទ្យាសាស្រ្ដ និងរដ្ឋបាល​ ។
  • ជាការជួយគ្នាទៅវិញទៅមក​ក្នុងការបណ្ដុះបណ្ដាល និង ការស្រាវជ្រាវ ។
  • ជាកិច្ចសហប្រតិបត្តិការផ្នែក វិស័យកសិកម្ម ឧស្សាហកម្ម ពាណិជ្ជកម្ម​ ការដឹងជញ្ជូននិង ទូរគមនាគមន៍ និងកាសរលើកកំពស់ជីវភាពរស់នៅ ។
  • ការលើកកំពស់ការសិក្សាពីអាស៊ីអាគ្នេយ៍
  • ដើម្បីបង្កើតឪ្យមានកិច្ចសហប្រតិបត្តិការ ជាមួយអង្គការតំបន់និងអង្គការអន្ដរជាតិ ។

៣. ចំណេះដឹងពីសិទ្ធិមនុស្សនិងប្រជាធិតេយ្យក្នុងនាមជាសាស្រ្ដចារ្យមួយរូបប្រយោជន៍ដូចជា ៖

  • អាចឪ្យយើងបានច្បាស់ស្ដីពីដែនកំណត់នៃសេរីភាពរបស់ខ្លួន
  • ធ្វើឪ្យយើងចេះគោរពសិទ្ធិខ្លួនឯងនិងសិទ្ធិរបស់អ្នកដទៃ
  • អាចធ្វើឪ្យហ៊ានបញ្ចោញមតិ
  • យើងប្រើប្រាស់សិទ្ធិរបស់យើងក្នុងការជ្រើសរើសអ្នកដឹងនាំដែលយើងពេញមតិ
  • អាចឪ្យអាចសិស្សចូលរួមសកម្មភាពសង្គមដូចជា ការចូលរួនស្ដីពីសិទ្ធិមនុស្ស និងប្រជាធិតេយ្យជាដើម ។

ដូចនេះក្នុងនាមយើងជាសាស្រ្ដចារ្យជា ម្នាក់ត្រូវតែសិក្សាស្វែងយល់អំពី គោលការណ៍សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ព្រោះជាដំណើរនៃការរស់នៅក្នុងសង្គមនិងវាជួយយើងក្នុងការបង្រៀនសិស្សផងដែរ ។

៤. ការសិក្សាពីវប្បធម៌ អរិយាធម៌ខ្មែរអាចឪ្យអ្នកមានចំណេះដឹង ចំណេះធ្វើ ចំណេះអប់រំ និងចំណេះចេះ រស់នៅក្នុងសង្គម ៖

ក. ចំណេះដឹង

  • អាចឪ្យយើងស្វែងយល់អំពីជំនឿ សាសនាទំនៀមទំលាប់ការរីកចម្រើនក្នុងសង្គម
  • ប្រព័ន្ធផ្សព្វផ្សាយ ៖ វិទ្យុ ទួរទស្សនៈ អ៊ីធឺណិត ទូរស័ព្ទ
  • អភិវឌ្ឍន៍ការអប់រំ ៖ អាចឪ្យយើងយល់ដឹងពីសីលធម៌ គុណធម៌ កីឡា របាំប្រពៃណី ល្បែងប្រជាំប្រិយកម្សាន្ដ...។

ខ. ចំណេះធ្វើ

  • មុខរបរវិជ្ជាជីវៈ អាចឪ្យយើងស្វែងយល់ពីរបៀបនៃការវិវត្តនៃមុខរបររបស់មនុស្សក្នុងសង្គម
  • អាចឪ្យយើងផលិតនូវនាទីជាភ្នាក់ងារសង្គមកិច្ច អាចធ្វើជាពាណិជ្ជករជាដើម... ។
  • អាចឪ្យយើងផលិតនូវអ្វីដេលជាតម្រូវការរបស់មនុស្ស
  • អាចផលិតនូវអ្វីសម្រាប់ការពារការរបស់រស់នៅរបស់ពួកគេ

គ​. អប់រំ

  • អាចឪ្យយើងក្លាយជាបុគ្គលល្អក្នុងសង្គម មានចិត្ត តស៊ូពុះពាររាល់ឧបសគ្គដែលកើតមានចំពោះមុខ
  • មានទឹកចិត្តសេ្នហាជាតិ
  • ធ្វើខ្លួនជាកូនល្អ សិស្សល្អ ពលរដ្ឋល្អ

ឃ. ចំណេះក្នុងការរស់នៅក្នុងសង្គម

  • អាចសម្របខ្លួនក្នុងការរស់ក្នុងបរិបទរបស់ពួកគេ
  • ស្គាល់ពីតម្លៃនៃការរស់នៅក្នុងសង្គម
  • អាចឪ្យគេរស់នៅតាមក្រឹត្យក្រមសង្គម ។

៥. ការស្គាល់ពីតម្លៃវប្បធម៌ខ្មែរច្បាស់ មានប្រយោជន៍ដូចជា ៖

  • ស្គាល់ខ្លួនឯងច្បាស់
  • បំពាក់ស្មារតីស្នេហាជាតិ
  • ចេះស្រលាញ់ថែរក្សាកេមរតកកវប្បធម៌ជាតិ
  • មិនប្រព្រឹត្តអ្វីជាវប្បធម៌របស់ខ្លួននិងអ្វីជារប្បធម៌បរទេស
  • ធ្វើខ្លួនក្លាយជាពលរដ្ឋល្អក្នុងសង្គម ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login