Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១. តើចក្ខុវិស័យមុខងារសាធារណៈកម្ពុជាគឺជាអ្វី ?

២. តើការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដជាទូទៅគេធ្វើដូចម្ដេច ?

៣. គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតមានការសមាសភាពដូចខ្លះ ?

៤.​ តើគោលការណ៍ច្បាប់អន្ដរជាតិមានអ្វីខ្លះ ?

៥. តើការបោះឆ្នោតេជ្រើសរើសសមាជិកព្រឹទ្ធសភាមណ្ឌបោះឆ្នោតត្រូវរៀបចំជាប៉ុន្មានភូមិភាគ ?

ចម្លើយ

១.​ ចក្ខុវិស័យមុខងារសាធារណៈកម្ពុជាគឺជាចក្ខុវិស័យនៃស្ថាប័នយុទ្ធសាស្រ្ដ អចិន្រៃ្ដយ៍មួយដែលមានគោលដៅបំរើ ប្រជាពលរដ្ឋកាន់តែប្រសើឡើង ។

២. តំណាងរាស្រ្ដត្រូវបានជ្រើសតាំង ដោយការបោះឆ្នោតជាទូទៅជាសកលដោយសេរីត្រឹមត្រូវ យុតិ្ដធម៌ដោយស្មើភាពដោយចំពោះតាម​ វិធីជ្រើសរើសឆ្នោតជាសម្ងាត់ ។ ការបោះឆ្នោតធ្វើតាមប្រព័ន្ធសមាមាត្រតាមខេត្តក្រុងដោយយកខេត្តក្រុងជា មណ្ឌលបោះឆ្នោត ។

៣. គណៈកម្មាធិការជាតិរៀប​ចំ ការបោះឆ្នោតមានសមាសភាពដូចជា ៖

  • ឥស្សរជនខ្មែរមួយរូប​ (ប្រធាន)
  • ឥស្សរជនខ្មែរមួយ (អនុប្រធាន)
  • ឥស្សរជនខ្មែរដែលមានសិទ្ធិបោះឆ្នោតពីររូប (សមាជិក)
  • តំណាងមួយរូបនៃគណៈបក្សនយោបាយនីមួយៗដែលមានអាសនៈក្នុងរដ្ឋសភា
  • សមាជិកមន្រ្ដីជាន់ខ្ពស់របស់ក្រសួងមហាផ្ទៃពីររូប (សមាជិក)
  • តំណាងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកមួយរូប (សមាជិក ប្រធាន អនុប្រធាន នៃគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោតត្រូវជ្រើសរើស ក្នុងចំណោមឥស្សរជនដែលមានបទពិសោធន៍ ក្នុងនយោបាយនិងបទពិសោធន៍ការ ។

៤. គោលការណ៍ច្បាស់អន្ដរជាតិមានដូចជា ៖

          ១. គោលការណ៍នៃសិទ្ធិសមាភាពនិងសិទ្ធិស័្វយសំរេចដោយខ្លួនឯងរបស់ប្រជាជបទាំងឡាយ ។

         ២.​ គោលការណ៍នៃសមភាពអធិបតេយ្យ និងឯករាជ្យភាពរបស់រដ្ឋទាំងអស់ ។

          ៣. គោលការណ៍មិនជ្រៀតជ្រែត ចូលកិច្ចការផ្ទៃក្នុងរបស់រដ្ឋផងដែរ ។

          ៤. គោលការណ៍នៃការហាមប្រាម មិនឪ្យមានការគំរាមគំហែង ឬ ការប្រើប្រាស់កំលាំង ។

          ៥. គោលការណ៍នៃការគោរពជាសកល និងអនុវត្តនូវសិទ្ធិមនុស្ស និងស៊េរីភាពមូលដ្ឋានសំរាប់ គ្រប់ៗគ្នា ។

៥. ការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភាមណ្ឌលបោះឆ្នោតត្រូវរៀបចំជា ៨ភូមិភាគដូចជា

  • ភូមិភាគទី១ ក្រុងភ្នំពេញមាន៦អាសនៈ
  • ភូមិភាគទី២ ខេត្តកំពង់ចាមមាន៨អាសនៈ
  • ភូមិភាគទី៣ ខេត្តកណ្ដាលមាន៥អាសនៈ
  • ភូមិភាគទី៤  ខេត្តបាត់ដំបង បន្ទាយមានជ័យ សៀមរាប ឧត្តរមានជ័យ និងខេត្ត ប៉ៃលិន មាន១០ អាសនៈ
  • ភូមិភាគទី៥ ខេត្តតាកែវ កំពត​និងកែប មាន៧អាសនៈ
  • ភូមិភាគទី៦ ខេត្តព្រៃវែង និងស្វាយរៀង មាន៧អាសនៈ​
  • ភូមិភាគទី៧ ខេត្តកំពង់ស្ពឺ កំពង់ឆ្នាំង ពោធិសាត់ កោះកុង និងព្រះសីហនុមាន៨អាសនៈ
  • ភូមិភាគទី៨ ខេត្តកំពង់ធំ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង  រតនៈគីរី និងមណ្ឌលគីរីមាន៦ អាសនៈ ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login