Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១. តើការរិយាល័យធិបតេយ្យមានប៉ុន្មានប្រភេទ ? អ្វីខ្លះ ?

២. តើក្នុងនាមជាពលរដ្ឋខ្មែរមួយរូបអ្នកដើម្បីថែរក្សាសម្បត្តិវប្បធម៌របស់ខ្លួនឪ្យ បានស្ថិតស្ថេរគង់វង្ស និង បន្តចូលរួមលើកដំកើងតម្លៃសីលធម៌សង្គមតម្លៃស្រ្ដី និងគ្រួសារខ្មែរត្រូវធ្វើអ្វីខ្លះ ?

៣. តើគោលការណ៍សំខាន់នៃ ប្រជាធិតេយ្យមានអ្វីខ្លះ ?

៤. តើនៅក្នុងអង្គការចាត់តាំងមួយគេបែងចែកអ្នកគ្រប់គ្រង់ជាប៉ុន្មានថ្នាក់ ? អ្វីខ្លះ ?

ចម្លើយ

១. ប្រភេទនៃការរិយាល័យធិបតេយ្យមាន ៨ប្រភេទដូចជា​ ៖

  • រាល់ការប្រតិបត្តិច្បាប់​ និងនិតិវិធីគួរតែមានសរសេរជាលាយលាក់អក្សរច្បាស់លាស់
  • ត្រូវបែងចែកការងារឪ្យត្រូវតាមជំនាញរបស់គេកុំឪ្យដណើមដំណែងគ្នា
  • រាល់សកម្មភាពទាំងឡាយត្រូវបានពិនិត្យនិងគ្រប់គ្រង់ទៅតាមលក្ខណៈផ្លូវការដែលរៀបចំទៅតាមឋានានុក្រេមនៃអំណាច មានខ្ពស់ មានទាប ហើយត្រូវផ្ដល់អំណាច មានខ្ពស់ មានទាប ហើយត្រូវផ្ដល់អំណាចឪ្យគ្នាបន្ដបន្ទាប់ ។ យើងជាចៅហ្វាយគេចាំតែយកតែរបាយការណ៍សរុបពីគេ ដើម្បីធ្វើការប្រៀបធៀប និងកែតំរូវ ។
  • រាល់ការប្រាស្រ័យទាក់ទងគ្នា គួរតែតាមបញ្ជាទៅតាមដំណាក់កាលនៃការរៀបចំអាចពីក្រោមឡើងលើ ឬពីលើចុះក្រោមកុំឪ្យរំលងនូវចំណុចណាមួយឪ្យសោះ
  • មុខដំណែងទាំងឡាយគួរតែផ្តល់ឪ្យលើកទឹកចិត្តនូវអ្វីដែលគេ បានសំរេច ជាពិសេសអ្នកដែលមានគុណសម្បត្តិល្អបំផុត
  • មុខតំណែងអ្នកគ្រប់គ្រង់ការិយាល័យគួរតែបង្កើតឪ្យមានកម្រិតនៃប្រាក់ការងារតាមឋានានុក្រមការងារ
  • រាល់មុខតំណែងទាំងអស់មិនអាចជាកម្មជាសិទ្ធខ្លួនឯងនោះទេ ឬជាលក្ខណៈឯកជនដាច់មុខនោះទេ គឺអំណាចបុគ្គលកើតចេញពីការិយាល័យ ជាអ្នកតែងតាំងមិនមែនបុគ្គលកើតចេញពីការិយាល័យ ជាតែងតាំងមិនមែនបុគ្គលកើតចេញពីការិយាល័យ ជាអ្នកតែងតាំងមិនមែនបុគ្គលកើតចេញពីការិយាល័យ ជាអ្នកតែងតាំងមិនមែនបុគ្គលណាមួយតែងតាំងដោយខ្លួនឯងនោះទេ ។
  • រាល់ការសម្រេចចិត្តគួរតែបង្គើតដោយមិនមែនជាលក្ខណៈបុគ្គលឬតាមចិត្តរបស់អ្នកណាមួយទេឬទៅតាមការប្រកាន់ពូជសាសន៍នោះទេ ។

២. ក្នុងនាមជាពលរដ្ឋខ្មែរមួយរូបតើអ្នកដើម្បីថែរក្សាសម្បត្តិវប្បធម៌របស់ខ្លួនឪ្យ​ បានស្ថិតស្ថេរគង់វង្ស និងបន្ដចូលរួម លើកដំកើងតម្លៃសីលធម៌សង្គមតម្លៃស្រ្ដីនិងគ្រួសារខ្មែរត្រូវធ្វើដូចជា ៖

  • ស្រោចស្រង់ការពារសម្បត្តិវប្បធម៌ជាតិ ជាកេរដំណែលបន្សល់ទុកពីដូចតា
  • ពង្រីងសកម្មភាពវប្បធម៌ជាតិឲ្យរីកដុះដាលឡើងឈរលើមូលដ្ឋានអប់រំវប្បធម៌ សិល្បៈ
  • ច្នៃប្រឌិតស្នាដៃសិល្បៈ ឪ្យបានច្រើនដើម្បីបញ្ជាក់ការអះអាងកាន់តែខ្លាំងឡើងនូវប្រភពសិល្បៈបុរាណខ្មែរ
  • បំពាក់ចំណេដឹងពីវប្បធម៌ជាតិនៅឆាតអន្ដរជាតិ ឪ្យបានផុសផុល​ និងសកម្មបំផុត
  • គោរពប្រតិបត្តិខ្ជាប់ខ្ជួនតាមទំនៀមទំលាប់ប្រពៃណីខ្មែរ ស្ដាប់ដំបូន្មានឪពុកម្ដាយ ចាស់ទុំ គ្រូអាចារ្យ ។

៣.​ គោលការណ៍សំខាន់របស់ប្រជាធិបតេយ្យមានដូចជា ៖

  • ប្រព័ន្ធពហុបក្ស ដើមមានប្រព័ន្ធពហុបក្សត្រូវមានគណបក្សទាំងអស់មាន ឪកាសប្រកួតប្រជែងដូចគ្នា និងស្មីៗគ្នា​​ ។ ប្រព័ន្ធពហុបក្សផ្ដល់ឪ្យអ្នកបោះឆ្នោតជ្រើសរើសបេក្ខជននយោបាយ នៅគណបក្ស ឆ្នោពេលបោះ ។ ជាប្រវត្តិសាស្រ្ដនៅពេលដេលប្រទេសមួយមាន គណបក្សតែមួយលទ្ធផលគឺផ្ដាច់ការ ។ ប្រព័ន្ធពហុផ្ដល់ឪ្យមាន គណបក្សផ្ដល់ឪ្យមាន គណបក្សជំទាស់នឹងគណបក្សឈ្នះឆ្នោត ។ អាចជួយផ្ដល់នូវទស្សនៈផ្សេងៗទៅលើបញ្ហានានា របស់រដ្ឋាភិបាល ។
  • ការបោះឆ្នោតដោយសារសេរីនិងទៀតទាត់ វិធីមួយដែលពលរដ្ឋរបស់ប្រទេសសំដែងសុច្ឆន្ទៈរបស់គេគឺដោយជ្រើសរើសមន្ត្រីតំណាងពួកគេ នៅក្នុងរដ្ឋាភិបាល ។ របបប្រជាធិតេយ្យតំរូវឪ្យមន្រ្ដីទាំងនៅត្រូវជ្រើសតាំងឡើង​តាមរយៈការបោះឆ្នោតហើយត្រូវដកចេញពីដំណែងដោយសន្ដិវិធីសេរី​និងត្រឹមត្រូវ ។ នៅក្នុងរបបប្រជាធិតេយ្យការបោះឆ្នោត ធ្វើឡើងជាទៀតទាត់ ។ ដើម្បីឪ្យមានការបោះឆ្នោតដោយសេរីនិងត្រឹមត្រូវកើតឡើងពលរដ្ឋគ្រប់រូបទាំងអស់ ។ ដែលមានអាយុចាប់ពី ២៥ ឆ្នាំឡើងគិតត្រឹម ថ្ងៃបោះឆ្នោតមានសិទ្ធិឈរឈ្មោះប្រកួតប្រជែង យកតំណែងក្នុងររដ្ឋាភិបាល​ ។ លើសពីនេះ ទៅមិនឧបសគ្គពិបាកកើតមានឡើងដល់ប្រជាពលរដ្ឋក្នុងការបោះឆ្នោតឡើយ ។
  • ការទទួលស្គាល់លទ្ធផលបោះឆ្នោត ក្នុងការបោះឆ្នោតបែបប្រជាធិបតេយ្យ ត្រូវមានអ្នកឈ្នះនិងអ្នកចាញ់ ។ ជារឿយៗអ្នកចាញ់នៅក្នុងការបោះឆ្នោតជឿយ៉ាងមុតមាំថាគណបក្ស និងបេក្ខជនរបស់ខ្លយនមានលក្ខណៈល្អប្រពៃបំផុតហើយពួកគេបដិសេធមិនទទួលយក លទ្ធនៃការបោះឆ្នោត ។ ការធ្វើបែបនេះគឺប្រឆាំងទៅនឹងគោលនយោបាយ ប្រជាធិបតេយ្យ ។ លើសពីនេះទៅទៀតអាចកើតមានអំពើហិង្សាដែលមិនមែនជាវិធីដោះស្រាយក្នុងររបបប្រជាធិបតេយ្យទៀតផង ។
  • ការចូលរួមរបស់ប្រជាធិតេយ្យ គោលការណ៍មួយក្នុងចំណោម គោលការណ៍ទាំាំងអស់របស់ប្រជាធិបតេយ្យគឺការចូចរបស់ប្រជាពលរដ្ឋនៅប្រទេស ។ ការចូលរួមគឺជាសំខាន់របសដ់ប្រជាពលរដ្ឋនៅក្នុង រប​បប្រជាធិតេយ្យ ។ ការចូលរួមនេះវាមិនត្រឹមតែជា សិទ្ធិរបស់ពួកគេប៉ុណ្ណោះទែតែវាជាកាព្វកិច្ចទៀតផង ។ ការចូលរួមរបស់ប្រជាពលរដ្ឋអាចធ្វើឡើងតាមទ្រង់ទ្រាយជាច្រើន រួមមានការបោះឆ្នោត ការទទួលពត៌មាន ការពិភាក្សា ការចូលរួមសហគមន៍ ឬ ការជួយប្រជុំប្រជាពលរដ្ឋ ការក្លាយជាសមាជិកនៃអង្គការស្ម័គ្រចិត្ត ការបង់ពន្ធ និងការតវ៉ាជាដើម ។ ការចូលរួមទាំងនេះ ធ្វើឪ្យពលរដ្ឋមនាចំណែកក្នុងការសម្រេចចិត្ត និងយល់ពីការសម្រេចចចិត្តផងដែរ ។
  • ភាពស្មើគ្នា របបប្រជាធិតេយ្យសង្កត់ខធ្ងន់លើគោលការណ៍ដែលពលរដ្ឋទាំងអស់ មានសិទ្ធិស្មើគ្នា ។ ភាពស្មើគ្នាមានន័យថាបុគ្គល ទាំងអស់មានតម្លៃស្មើៗគ្នា និងមិនអាចរើសអើងដោយសារតែពូជសាសន៍ ក្រុមជនជាតិភសគតិច សាសនានៅក្នុងរបបប្រជាធិតេយ្យ បុគ្គល និងក្រុមផ្សេងៗនៅតែសិទ្ធិតបស់គេឪ្យមានវប្បធម៌ បុគ្គលិកលក្ខណៈភាសានិងជំនឿផ្សេងៗ ។ មនុស្សទាំងអស់ត្រូវប្រព្រឹត្តដោយស្មើគ្នា ចំពោះមុខច្បាប់
  • ការរអត់ឪននយោបាយ  មានន័យថានៅពេលដែលមតិភាគច្រើនគ្រប់គ្រង់ នៅក្នុងរបបប្រជាធិបតេយ្យ​សិទ្ធិនៃមតិភាគតិច និងគណបក្សជំទាស់ត្រូវបានការពារ  ។ ពលរដ្ឋម្នាក់ៗត្រូវមានការអត់ឪនឪ្យគ្នាផងដែរ ។ តាមធម្មតារបបប្រជាធិបតេយ្យមានពលរដ្ឋមកពីវប្បធម៌ផ្សេងៗគ្នា ពូជសាសន៍និងសាសនា និងក្រុមជនជាតិភាគតិច សាសនានិងសម្លេងភាគតិចក្នុងនយោបាយ ត្រូវបានការពារដោយច្បាប់ ។
  • ការទទួលខុសត្រូវ ក្នុងរបបប្រជាធិតេយ្យមន្ដ្រីដែលត្រូវបានតេងតាំង និងជ្រើសតាំងត្រូវទទួលខុសត្រូវចំពោះមុខប្រជាពលរដ្ឋនូវរាល់សកម្មភាពរបស់ខ្លួន ។ ពោលគឺត្រូវធ្វើសម្រេចចិត្ត និងបំពេញភារកិច្ចយោងតាមឆន្ទៈ និងគោលបំណងរបស់ប្រជាពលរដ្ឋមិនមែនខ្លួនឯងទេ ។ ប្រសិនបើមន្រ្ដីទាំងនោះមិនបំពេញការងាររបស់ខ្លួនឪ្យបានត្រឹមត្រូវទេ ប្រជាពលរដ្ឋអាចបោះឆ្នោតជ្រើសអ្នកផ្សេងទៀត ។ ដូចនេះអ្នកតំណាងត្រូវតែដឹងសុខទតុកប្រជាពលរដ្ឋ ។
  • ការត្រួតពិនិត្យការរំលោភអំណាច របបប្រជាធិបតេយ្យខិតខំរាំងស្កាត់មន្ដ្រីជាប់ឆ្នោត ឬក្រុមមនុស្សមិនប្រើអំណាចខុស ឬ រំលាភអំណាចគ្នា ។
  • ការគោរពសិទ្ធិមនុស្ស សិទ្ធិមនុស្សមានន័យថាជាតម្លៃនៃការគោរពចំពោះជីវិត និងសេចក្ដីថ្លៃថ្នូររបស់មនុស្ស ។ លទ្ធិប្រជាធិបតេយ្យសង្កត់ធ្ងន់លើតម្លៃមនុស្សគ្រប់ៗគ្នា
  • នីតិរដ្ឋ មនុស្សទូទៅត្រូវគោរពច្បាប់
  • សេរីភាពសេដ្ឋកិច្ច អនុញ្ញាឪ្យជាអ្វីជារបស់ផ្ទាល់ខ្លួននឹងអាចធ្វើសេដ្ឋកិច្ចដោយសេរី ។

៤. នៅក្នុងអង្គការចាត់តាំងមួយ គែបែងចែកអ្នកគ្រប់គ្រងជា៣ ថ្នាក់ ។ មានដូចខាងក្រោម ៖

  • អ្នកគ្រប់គ្រងថ្នាក់កំពូល
  • អ្នកគ្រប់គ្រងថ្នាក់កណ្ដាល
  • និងអ្នកគ្រប់គ្រងថ្នាក់ដំបូង ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login