ប៉ូលជំរុញសេដ្ឋកិច្ចទាំងបីរបស់ចិន គឺ
- តំបន់ប៉េកាំង ធានជីនបានទទួលដោយក្តីសោមនស្សនូវសហគ្រាសកូរ៉េ ឬជប៉ុនដែលមានឯកទេសខាងគ្រឿងបរិក្ខារ ។ ការប្រកាសពីតួនាទីជាអន្តរជាតិរបស់ចិន កើតឡើងស្របគ្នានឹងល្បែងអូឡាំពិកឆ្នាំ ២០០៨ នៅប៉េកាំង ។
- ទីក្រុងស៊ាងហៃ ដោយសារតែមានទំនាក់ទំនងសេដ្ឋកិច្ចជាមួយតៃវ៉ាននិងលោកខាងលិច បានទទួលការរីកចម្រើនមួយយ៉ាងខ្លាំង និងសង្ឃឹមថាអាចក្លាយជាទីក្រុងថ្នាក់ពិភពលោកមួយនៅក្នុងសតវត្សយើងនេះ ។
- តំបន់ត្រីកោណចិនភាគខាងត្បូង តំបន់ជុំវិញក្រុងហុងកុង ដោយសារតែឯកទេសខាងហិរញ្ញវត្ថុ និងកំណើនសហគ្រាសឯកជននៅតំបន់នេះបង្កើតបានជាប៉ូលកំណើនមួយដែលមានឥទ្ធិពលទៅលើផ្នែកមួយនៃអាស៊ីអាគ្នេយ៍ ។