Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. តើការបួសជាសាមណេរ និងការបួសជាតិក្នុងមានលក្ខណៈខុសគ្នាដូចម្ដេចខ្លះ ? ២. ចូរប្រៀបធៀបលក្ខណៈខុសគ្នារវាង អ្នកមានចំណេះដឹង និងអ្នកគ្មានចំណេះដឹង (អនក្ខរជន) ។

៣. តើសេចក្ដីព្រាងច្បាប់ និងសេចក្ដីស្មើច្បាប់មានដំណើរប្រព្រឹត្តទៅខុសប្លែកគ្នាដូចម្ដេចខ្លះ ?

៤. តើសំណង់ប្រាសាទបែបព្រះពុទ្ធសាសនា និងបែបព្រហ្មណ៍និយមខុសគ្នាដូចម្ដេច ?

ចម្លើយ

១.ការបួលជាសាមណេរនិងការបូសជាភិក្ខុមានលក្ខណៈខុសគ្នា ៖

+ ការបួសជាសាមណេរ

  • កាលសម័យដើមការបួសនេះគេមិនកំណត់អាយុទេ បើពីសម័យពុទ្ធកាល​ការបួលជាសាមណេរ ចាប់ពីចាប់ពីអាយុ៧ ឆ្នាំប្រសិនបើក្មេងនោះនិយាយច្បាប់និងមានប្រាជ្ញា ។ ប៉ុន្ដែក្រោយមក​អ្នកបួសមានអាយុចាប់ពី ១២ឆ្នាំ ឬច្រើនជាងនេះរហូតដល់ ៨០ ឆ្នាំក៏បាន ។
  • អ្នកបួសដជាសាមណេរត្រូវរក្សាសីល ១០ និង សេខិយវត្ត៧៤ឪ្យបានខ្ជាប់ខ្លួន ។
  • ការរបួសជាសាមណេរ មានន័យថា បួសសងគុណម្ដាយ
  • ជាទូទៅការបួសជាសាមណេរ ត្រូវឆ្លងកាត់ការបួសនាគជាមុនសិន  ។

+ ការបួសជាភិក្ខុ

  • មានអាយុយ៉ាងតិច ២១ ឆ្នាំឡើងទៅ
  • ត្រូវរក្សាសីល៤ ហៅថា ចតុបារិសុន្និសីល
  • បាតិមោក្ខសំវរ សង្រួមតាមសិក្ខាបទ២២៧
  • ឥន្ទ្រីយសំវរ សង្រួមឥន្រ្ទីយ៦
  • អាជីវបារិសុទ្ធិចិញ្ចឹមជីវិតតាមគន្លងសេចក្ដីបរិសុទ្ធ
  • បច្ចយសន្និសិត្ស ពិចារណាសិន សឹមបរិភោគបច្ច័យ៤
  • ការបួសជាភិក្ខុមានន័យថាបួសសងគុណឪពុក ។

២. លក្ខណៈខុសគ្នារវាងអ្នកចំណេះដឹង​និងអ្នកគ្មានចំណេះដឹង ៖

ក. អ្នកមានចំណេះដឹងគឺធ្វើឪ្យខ្លួន

  • មានភាពងាយស្រួលក្នុងករការងារធ្វើ ប្រកបដោយប្រាក់ខែ្ពស់
  • មានកិត្តិយស សេចក្ដីថ្លៃថ្នូវ មានភាពខ្ពង់ខ្ពស់ មានភាពប្រសេរីថ្លៃថ្លា
  • ចេះដោះស្រាយរាល់បញ្ហាពិបាកៗ និងឧបគ្គស ចំពោះមុខនិងនៅអនាគត
  • ចេះដោះស្រាយទំនាស់ផ្សេងៗដោយសន្ដិវវិធី
  • រំដោះខ្លួនឪ្យរួចចាកផុតពិការល្ងង់់ខ្លៅ ឬ គ្រោះអវិជ្ជា
  • រំដោះខ្លួនឪ្យរួចចាកពីការបោកប្រាស់កេងប្រវញ្ច
  • ពោរពេញដោយបទពិសោធន៍
  • មានគំនិតជឿនលឿន អភិវឌ្ឍទៅមុខជានិច្ច
  • ជាមនុស្សមានសីលធម៌ ចរិយាធម៌ សុជីវធម៌ល្អ
  • ចេះគោរពចាស់ទុំ លោកគ្រូ អ្នកគ្រូ ចេះឪនលំទោន
  • ជាធនធានមនុស្សដ៏ប្រសើរសម្រាប់សង្គម ។

ខ.​ ចំពោះបុគ្គលផ្ទាល់ខ្លួន

  • មិនចេះអក្សរជាមនុស្សល្ងង់ ខ្លៅឆាប់ចាញ់បោកបញ្ជោតគេ
  • ពិបាកក្នុងការងាររកធ្វើ
  • ការងារភាគច្រើនប្រើដោយកម្លាំងកាយ ប្រាក់កម្រៃដែលទទួលបានតិចតួច មិនសមមាត្រ និង ថាមពលដែលបព្ជោញ នឿយហត់ខ្លាំងសុខភាព ឌ្រុទទ្រោមព្រោះខ្វះខាតនូវចំណីអាហារហូបចុកមិនគ្រប់ខ្វះជីវជាតិ ។
  • ជីវភាព និងស្ថានភាពគ្រួសារលំបាក
  • គ្រួសារខ្វះសុភម​​ង្គល ច្រើនឈ្មោះប្រកែកគ្នា (ប្រើអំពើហិង្សា)
  • ជាមនុស្សឆេវឆាវ ឆាប់ច្រឡោត ត្រចៀកសឆាប់ជឿគេខ្វះការពិចារណា បាត់ម្ចាស់ការក្នុងការរស់នៅ
  • មិនចេះអក្សរ គ្មានចំណេះដឹង គ្មានការពិចារណាល្អិតល្អន់ ច្រើនប្រកាន់ទិដ្ឋិមានៈ
  • មិនចេះអក្សរ មិនអាចទទួលបាននូវពុទ្ធិថ្មីៗ ឬ ចំណេះដឹងនានាតានរយៈការអានបានទេ
  • ច្រើនទទួលរងគ្រោះដោយប្រការផ្សេងៗពិសេសពួកឆក់ឪកាស ។

ផលវិបាលចំពោះសង្គមជាតិ

  • សង្គមមួយដែលសំបូរដោយមនុស្សមិនចេះអក្សរមានន័យថាសង្គមនោះខ្វះអ្នកចេះដឹង ខ្វះធនធានមនុស្ស
  • សេដ្ឋកិច្ចសង្គមអន់ថយព្រោះខ្វះអ្នកចេះដឹងខ្វះ អ្នកបច្ចេកទេសស្រាវជ្រាវ
  • សង្គមនោះនិងបាត់ឯករាជ្យភាព បាត់ម្ចាស់ការក្នុងអភិវឌ្ឍសង្គម ពឹងផ្អែកតែជំនួយបរទេស
  • បរទេសឆក់ឪកាសបញ្ចូលវប្បធម៌របស់គេធ្វើឪ្យអត្តសញ្ញាណជាតិរបស់ខ្លួនត្រូវបំផ្លាញបន្ដិចម្ដងៗព្រោះប្រជាជនល្អង់ខ្លៅ  ។

៣.​ សេចក្ដីព្រាងច្បាប់ផ្ដើមឡើងដោយ

  • រដ្ឋមន្រី្ដសាមីក្រសួង និងបញ្ជូនទៅរដ្ឋមន្ដ្រីក្រសួងផ្សេងៗដែលមានការពាក់ព័ន្ទក្នុងការអនុវត្ត ។
  • ពិភាក្សលើពង្រាងច្បាប់ក្នុងកិច្ចប្រជុំអន្តរក្រសួងឬជាមួយក្រសួងពាក់ព័ន្ធ ។
  • សិក្សាពង្រាងច្បាប់ដោយអគ្គលេខាធិការនៃរាជរដ្ឋាភិបាលដើម្បីធានាថាច្បាប់ ដែលបានស្នើរឡើងនោះត្រឹមត្រួវតាមរដ្ឋធម្មនុញ្ញហើយ ឬ នៅ ?
  • ពិនិត្យ និងអនុម័តពង្រាងច្បាប់ក្នុងគណៈរដ្ឋមន្ដ្រីហើយនិងដាក់ពង្រាងច្បាប់ជូនសភាជាតិ
  • នាយករដ្ឋមន្ដ្រី សមាជិករដ្ឋសភានិងព្រឹទ្ធភាព
  • គណៈកម្មាធិការនៃរដ្ឋសភាដើម្បីពិនិត្យ
  • ផ្ដើមឡើងដោយក្រុម សភាតំណាងរាស្រ្ដ
  • អ្នកតែងសេចក្ដីស្នើច្បាប់អាចដកស្នើនោះចេញបានចេញបានទោះបីរដ្ឋសភា ឬ ព្រឹទ្ធសភាចាប់ផ្ដើមក៏ដោយ ។

៤. ក. ការសង់ប្រាសាទបែបពុទ្ធសាសនា គេច្រើននិយមសង់នៅលើដីរាបស្មើបែបវត្តអារាមពុំមានជាប់ផ្នាក់ខ្ពស់ដូចជា ប្រាសាទបែបព្រាហ្មនិយមទេ ។ សំណង់ប្រាសាទប្រភេទនេះរស់នៅជាមួយនឹងមនុស្សគ្រប់ៗគ្នាគឺមិនស្ថិតនៅលើមេឃធ្លាយដាច់ពីមនុស្សដូច ជាអាទិទេពនៃសាសនាព្រាហ្មណ៍ឡើយ ។

     ខ. ការសង់ប្រាសាទបែបព្រហ្មណ៍និយម ភាពច្រើនគេសង់ប្រាសាទនៅទីខ្ពស់ដូចភ្នំ មានទំហំធំហើយមានឌឿនច្រើនជាន់​ តំណាងអាទិទេព ។ នេះបញ្ជាក់ឪ្យឃើញថា អាទិទេពមិនមែនជាមនុស្សណៅលើលោករស់នៅខ្ពស់ដូចជា នៅលើពពក ឬ ឋានសួគ័ ជាអ្នកការពារបង្កើតលោក ការពារលោកនិងបំផ្លាញលោក ។

          កសាងសង់ប្រាសាទនៅលើកំពូលភ្នំគឺដើម្បីការរៀបចំពីធីទេវរាជតាមបែបសាសនាព្រាហ្មណ៍​ ។  សំណងប្រាសាទភ្នំនេះមានពីរ ប្រភេទគឺ ប្រាសាទភ្នំដែលសងនៅលើដី ដូចជាប្រាសាទបាគង ប្រាសាទបក្សីចាំក្រុង ប្រាសាទបាយ័ន ប្រាសាទអង្គរវត្ត ។ ល ។ គេសង់ប្រាសាទភ្នំដើម្បីតំណាងភ្នំ​ព្រោះតាមទស្សនៈឥណ្ហាគេនិយមគោរពភ្នំ ព្រះសុមេរុដែលជាទីឋាននៃព្រះអាទិទេព ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login