Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១. ចូរធ្វើការប្រៀបធៀបលក្ខណៈ ខុសគ្នារវាងនិកាយហីនយាន និង មហាយាន ។

២. ចូរប្រៀបធៀបការធ្វើជំរឿន និងការចុះឈ្មោះបោះឆ្នោត ?

៣. ចុរសិក្សាប្រៀបធៀបពីការធ្វើជំរឿននៅឆ្នាំ ១៩២១ និង១៩៩៨ ខុសគ្នាដូចម្ដេច ?

ចម្លើយ

១. លក្ខណៈខុសគ្នានៃនិកាយហីនយាន​ និង មហាយាន

និកាយហីនយាន

  • យានតូចផ្ទុកសត្វលោកបានតិច​
  • ឆ្ពោះទៅរកព្រះនិពា្វន
  • គោរពព្រះពុទ្ធសមណគោមតែ ១​អង្គគត់
  • គោរពគម្ពីព្រះត្រៃទ្វោវាទ
  • វិន័យតឹងតែង ។

និកាយមហាយាន

  • យានធំផ្ទុកសត្វលោកបានច្រើន
  • ឆ្ពោះទៅកាន់ឋានសួគ៍
  • គោរពព្រះពោធិសត្វ៧អង្គពិសេសព្រះពោធិសត្វលោកកេស្វរៈ
  • គោរពតាមអាចារ្យនិមួយៗតៗគ្នា (លទ្ធិអាចរិយវាទ)
  • វិន័យធូរស្រាល ។ 

២. ប្រៀបធៀបការធ្វើជំរឿន និងការចុះឈ្មោះបោះឆ្នោត ៖

ក. លក្ខណៈខុស

ការធ្វើជំរឿន

  • រយៈពេល ១០ឆ្នាំម្ដង
  • សមត្ថភាព ជាសមត្ថភាពក្រសួងផែនការ
  • វត្ថុបំណង បំរើការងារសិ្ថតិផែនការប្រមូលទិន្នន័យ
  • សកម្មភាព​

         + ធ្វើនៅតាមមូលដ្ឋានទូទាំងប្រទេសចំពោះពលររដ្ឋទូទៅគ្រប់វ័យគ្រប់ភេទ

         + មន្រ្ដីជំរឿនអាចជួបជាមួយមេគ្រួសារឬ តំណាងគ្រួសារ ដើម្បីស្រង់ព័ត៌មាន

  • ទីកន្លែង មន្ដ្រីជំរឿនចុះផ្ទាល់តាមលំនៅស្ថានប្រជាជន
  • ព័ត៌មាន សាកសួរព័ត៌មានលំអិតតាំងពីកំរិតវប្បធម៌ស្ថានភាពអាពាហ៍ពិពាហ៍...

ការចុះឈ្មោះបោះឆ្នោត

  • ៥ឆ្នាំម្ដង (១អាណត្តិម្ដង)
  • គ.ជ.ប និងអជ្ញាធររៀបចំការងារបោះឆ្នោត
  • ធ្វើចំពោះពលរដ្ឋចាប់ពីអាយុ១៨ឆ្នាំ ឡើងទៅ
  • អ្នកធ្វើប័ណ្ណត្រួវទៅចុះឈ្មោះដោយខ្លួនឯងផ្ទាល់
  • នៅតាមការិយាល័យបោះឆ្នោត
  • ពិនិត្យតែលើសៀវភៅគ្រួសារ
  • ប័ណ្ណគ្រួសារ អត្តសញ្ញាណ

ខ. លក្ខណៈដូចគ្នា

  • ស្រង់សិ្ថតិ (ឈ្មោះ ភេទ អាយុ ជនជាតិ សញ្ជាតិ អាស៍យដ្ឋាន) ដូចគ្នា
  • រាប់ចំនួនប្រជាជនដូចគ្នា
  • មានការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយតាមវិទ្យុ ទូរទស្សន៍ ដូចគ្នា​
  • ដើម្បីរៀបចំប្រទេសជាតិឪ្យមានការអភិវឌ្ឍដូចគ្នា
  • មានការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយតតាមវិទ្យុ​ ទូរទស្សន៍ ដូចគ្នា
  • ដើម្បីរៀបចំប្រទេសជាតិឪ្យមានការអភិវឌ្ឍដូចគ្នា

៣. ប្រៀបធៀបពីការធ្វើជំរឿននៅឆ្នាំ ១៩២១ និងឆ្នាំ ១៩៩៨

ឆ្នាំ១៩២១

  • ធ្វើឡើងដោយអាណាព្យាបាលបារាំង
  • ធ្វើឡើងដើម្បីចង់ដឹងចំនួនមនុស្សប្រុសដែលមានអាយុ២០ឆ្នាំដល់៦០ឆ្នាំ
  • ធ្វើឡើងដើម្បីគាប់សង្គត់លើប្រជាជន
  • ដើម្បីផលប្រយោជន៍អ្នកកាន់អំណាច
  • ក្នុងគោលបំណងបម្រើនយោបាយ និងប្រមូលពន្ធដារ
  • ធ្វើឡើងដោយពួកបារាំង
  • លទ្ធផលមិនបានល្អប្រសើរ ។

ឆ្នាំ១៩៩៨

  • ធ្វើឡើងដោយរាជរដ្ឋាភិបាលខ្លួនឯង
  • ចង់ដឹងចំនួនប្រជាជនដែលកំពុងរស់នៅបច្ចុប្បន្នចង់ដឹងពីតម្រួវការរបស់ប្រជាជន
  • គ្មានការគាបសង្កត់លើប្រជាជន
  • ដើម្បីផលប្រយោជន៍ប្រទេសជាតិ
  • ក្នុងគោលបំណងអភិវឌ្ឍប្រទេស ឪ្យមានការរីកចម្រើន
  • មានការឧបត្ថម្ភពីអង្គការសហប្រជាជាតិ
  • លទ្ធផលបានល្អប្រសើរនិងប្ររយោជន៍ ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login