សំណួរ
១. តើការអប់រំបានជិះឥទ្ធិពលអោយស្រ្ដីអាចធ្វើការអភិវឌ្ឍន៍ខ្លួនឯង គ្រួសារ និងសង្គមជាតិដូចម្ដេចខ្លះ ? ឬ ចូររៀបរាប់់ពន្យល់ពីសារៈប្រយោជន៍នៃការអប់រំស្ដ្រី ។
២. តើបុណ្យប្រពៃណីចូលឆ្នាំខ្មែរមានចំណុចដូច និង ចំណុចខុសគ្នាពីពិធីប្រពៃណីចូលឆ្នាំចិន វៀតណាម ត្រុង់ណាខ្លះ ? (រាប់តែ ៥ចំណុចសំខាន់ៗ ទាំងដូចនិងខុសគ្នា) ។
៣. ចូរប្រៀបធៀបពិធី បុណ្យភ្ជុំបិណ្ឌ និងពិធីបុណ្យចូលឆ្នាំខ្មែរ ។
ចម្លើយ
១. ការអប់រំ ឬ ការសិក្សាបានជិះឥទ្ធិពលធ្វើអោយស្ដ្រីអាកសាងខ្លួន ឬ អភិវឌ្ឍខ្លួនឯង គ្រួសារ និងសង្គមជាតិដូចតទៅ ៖
ក. អភិវឌ្ឍន៍ខ្លួនឯង
- ធ្វើជាម្ចាស់លើខ្លួនឯង
- ម្ចាស់ការលើការងារ មានការទទួលខុសត្រុវ
- ចេះថែទាំសុខភាពរបស់ខ្លួន
- ចេះត្រិះរិះពិចារណា មានហេតុផល
- មានអធ្យាស្រ័យល្អ គំនិតទូលំទូលាយ (សុទិដ្ឋិនិយម)
- យល់ដឹងពីតួនាទី និងសិទ្ធិអំណាច
- ចេះរៀបចំជីវិតអោយមានភាពល្អប្រសើរ
ខ. អភិវឌ្ឍន៍គ្រួសារ
- ចេះអប់រំប្ដី កូនអោយចេះរក្សាសុខភាព អនាម័យរ (បង្កាជំងឺផ្សេងៗពិសេសជំងឺអេដស៍)
- អប់រំវប្បធម៌ទូទៅដល់កូន (ប្រពៃណីវប្បធម៌ អរិយធម៌ ទស្សនវិជ្ជា)
- មានផែនការសេដ្ឋកិច្ចគ្រួសារបានល្អប្រសើរ
- ចេះរៀបចំផែនការសេដ្ឋកិច្ចគ្រួសារបានល្អប្រសើរ
- អាចយកចំណេះដឹងផ្តល់ដល់វិស័យកសិកម្មបានទិន្នផលខ្ពស់
- បណ្ដុះនូវសីលធម៌អំពើ សីលធម៌តំលៃគ្រួសារ (សីលធម៌ សុជិវកម្ម)
គ. អភិវឌ្ឍន៍សង្គមចាតិ
- ជាអ្នកផលិតនូវធនធានមនុស្ស ពលរដ្ឋដ៏ល្អជូនសង្គមជាតិ
- បង្កើតស្នាដៃ ឬ សមិទ្ធផលផ្សេងៗ ដើម្បីបម្រើសង្គមជាតិធ្វើអោយស្វាមី និងសង្គមទទួលស្គាល់
- ចូលរួមក្នុងកិច្ចការសាធារណៈ កិច្ចការបម្រើរដ្ឋ ឬ កិច្ចការក្នុងអង្គការមហាជន (សេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ និង នយោបាយ )
- ធ្ចើអោយបុរសក្នុងសង្គមទទួលស្គាល់សិទ្ធិ និងស្នាដៃរបស់ស្ដ្រី
- ចូលរួមផ្សព្វផ្សាយស្ដីពីការអប់រំសុខភាពមាតា និងទារក
- ចូលរួមលប់បំបាត់អំពើហិង្សាក្នុងគ្រួសារ និងសហគមន៍ ។
២. ចំណុចដូច និង ចំណុចខុសគ្នារវាងបុណ្យចូលឆ្នាំខ្មែរ និងចិន វៀតណាម ។
+ ចំណុចដូចគ្នា
- រៀបចំសម្អាតលំនៅដ្ឋាន តុបតែង
- គោរពជូន នំ ចំណី សម្លៀកបំពាកថ្មីៗ បំពាក់ថ្មីៗ ថរិកា ចំពោះអ្នកមានគុណ
- រៀបចំទទួលទេវតាឆ្នាំថ្មី
- ត្រៀមលក្ខណៈធ្វើពិធីបុណ្យ ទៅតាមទីសក្ការៈបូជា
- ដើរកំសាន្ដសប្បាយតាមទីកន្លែងផ្សេងៗ
+ ចំណុចខុសគ្នា
ខ្មែរ
ក. ទាក់ទងនឹងការគោរពបូជា ៖
- ធ្វើបុណ្យនៅតាមទីវត្តអារាម
ខ. ទាកទងអត្ថន័យពិធីបុណ្យចូលឆ្នាំ
គ. ទាក់ទងអត្ថន័យពិធិបុណ្យ
- ខ្មែរបម្រើដល់វិស័យព្រះពុទ្ធ (ស្រង់ព្រះ កូនភ្នំខ្សាច់...)
ឃ. ទាក់ទងនិងដង្វាយ
- បង្អែម ចម្អាប ផ្លែឈើ និង ភេសដ្ខៈ
ង. ទាក់ទងនឹងការកំសាន្ដ
- លេងល្បែងប្រជាប្រិយផ្សេងៗ (ចោលឈូង លាក់កន្សែង...) ។
ចិន វៀតណាម
- សែនព្រេននៅតាមផ្ទះរៀងៗខ្លួន
- តាមសុរិយគតិ
- បម្រើដល់សាសនាទេវនិយម ដូចជាសាសនាតៅ
- ប្រើប្រាស់ជាលក្ខណៈធំដុំ
- ហែរអ្នកតា លោក ម៉ុងសាយ អុចផាវ...។
៣. ចូរប្រៀបធៀបពិធី បុណ្យភ្ជុំបិណ្ឌ និងពិធីបុណ្យចូលឆ្នាំខ្មែរ ។
ក. លក្ខណៈដូច
- ជាពិធីបុណ្យប្រពៃណីជាតិដូចគ្នា
- ឧទ្ទិសកុសលដល់វិញ្ញាណក្ខ័នបេតជន ដូចគ្នា
- ប្រជុំគ្នាក្នុងវត្តអារាមដូចគ្នា
- ក្នុងមួយឆ្នាំមានតែម្ដងដូចជា
- មានការឈប់សម្រាកចំពោះមន្ដ្រីរាជការគ្រប់លំដាប់ថ្នាក់ដូចគ្នា ។
ខ. លក្ខណៈខុស
+ បុណ្យភ្ជុំបិណ្ឌ
- គ្មានពូនភ្នំខ្សាច់
- គ្មានលេងល្បែងប្រជាប្រិយ
- គ្មានស្រង់ព្រះពុទ្ធរូប
- រយៈពេល ១៥ថ្ងៃ (ខាងរនោចខែភទ្របទ)
- គ្មានជូនសម្លៀកបំពាក់ដល់គុណ
- បេតជនដើរ រក ៧វត្ត
- មានបាយបិណ្ឌ
- ប្រវត្តិរឿងប្រេត ដែលជាញ្ញាតិព្រះបាទ ពិម្ពិសារ
- បង្សុរកូលឧទ្ទិសកុសល
- គ្មានការតុបតែងគេហដ្ឋាន
- គ្មានគ្រឿងបូជាទេ
+ បុណ្យចូលឆ្នាំខ្មែរ
- មានពូនភ្នំខ្សាច់
- មានល្បែងប្រជាប្រិយ
- មានស្រង់ព្រះពុទ្ធរូប
- មានរយៈពេល ៣ថ្ងៃ (ខែចេត្រ)
- មានជូនសម្លៀកបំពាក់ដល់អ្នកមានគុណ
- គ្មានបេតជនដើររក
- គ្មានបាយបិណ្ឌ
- ប្រវត្តិរឿងកបិលមហាព្រហ្ម និងធម្មបាលកុមារ
- មានការតុបតែងគេហដ្ឋាន
- មានគ្រឿងបូជាទទួលទេវតា ។