ក្នុងដំណើរការអភិវឌ្ឍសេដ្ឋកិច្ចតើមេដឹកនាំប្រ៊ុយណេមានវិធានការអនុវត្តដូចខាងក្រោម ៖
- មានលក្ខណៈចម្រុះសហគ្រាសក្នុងស្រុក និងបរទេសត្រឹមត្រូវតាមច្បាប់រដ្ឋ សម្របសម្រួលតាមទំនៀមទម្លាប់និងគិតគូរដល់សុខុមាលភាពប្រជារាស្ត្រ ។
- ចំណូលដែលបានមកពីវិនិយោគនៅឯនាយសមុទ្រយ៉ាងច្រើន ត្រូវបានបំពេញបន្ថែមទៅលើចំណូលដែលបានមកពីផលិតកម្មក្នុងស្រុក ។
- រដ្ឋាភិបាលបានផ្គត់ផ្គងលើផ្នែកសេវាកម្មសុខាភិបាលទាំងអស់ព្រមទាំងឩបត្ថម្ភស្រូវ អង្គរ ផ្ទះសំបែងដល់ប្រជារាស្រ្តទៀតផង ។
- មេដឹកនាំប្រ៊ុយណេបានចិត្តទុកដាក់លើ សហប្រតិបត្តិការសេដ្ឋកិច្ចតំបន់អាស៊ីប៉ាស៊ីហ្វិក សរសេរកាត់ APEC ។
- ផែនការអនាគតដែលបានលើកឡើងបានចែងពីការបង្កើនសមត្ថភាពពលកម្ម ការកាត់បន្ថយចំនួនអ្នកគ្មានការងារធ្វើ ការពង្រីកវិស័យទេសចរណ៍ និងកិច្ចការធនាគារ ។
- ជាទូទៅ គឺធ្វើឱ្យមូលដ្ឋានសេដ្ឋកិច្ច ទទួលបានការរីកចម្រើន ។