ពណ៌នាពីស្ថានភាពសង្គម និងសេដ្ឋកិច្ចសហភាពសូវៀត ក្រោយសង្រ្គាមលោកទី២ ៖
ក. ស្ថានភាពសង្គម
- ក្នុងសង្គមលោកលើកទី 2 សហភាពសូវៀតទទួលការរងគ្រោះយ៉ាងធ្ងន់ធ្ងរ ។ មកនោះប្រហែលជា ២០ លាននាក់ត្រូវទទួលបាត់បង់ជីវិត ភូមិជាង ៧០០០០ រោងចក្រ ៣២០០ ទីក្រុង ១៧០០ ត្រូវខ្ទេចខ្ទាំ ... ដែលមានតម្លៃសរុបខូចខាតទាំងនោះឡើងដល់ ២៦០០កោដិរូប ។
- មានការគាលសង្គត់ រឹតតត្បិតសិទ្ធិសេរីភាពពីពួកកុំមុយនីស្ត ហើយមានការបង្ក្រាបដោយធ្វើទរុណ្ឌកម្ម ឬចាប់ដាក់គុក ឬត្រូវបណ្ដោយចេញទៅវាលលំហស៊ីបេរី ។
- ក្រោយស្តាលីនទទួលមរណភាពនៅក្នុងឆ្នាំ ១៩៥៣ របបគ្រប់គ្រងនៃសហភាពសូវៀត បានបន្ថយភាពរឹតត្បិតខ្លះនៅក្នុងប្រទេស ។
ខ. ស្ថានភាពសេដ្ឋកិច្ច
- ក្នុងលក្ខខណ្ឌដ៏លំបាកបំផុតក្រោយសង្គ្រាមនេះ ប្រជាជនសូវៀតបានស្ដារសេដ្ឋកិច្ចខ្លួនយ៉ាងរហ័ស ។ ដើម្បីជំរុញវិស័យកសិកម្មសហភាពសូវៀតបានបង្កើតផែនការរយៈពេល ៥ ឆ្នាំមួយលើកទៀត ( ១៩៥០-១៩៥៥) ។ ប៉ុន្តែលទ្ធផលទូទៅក្នុងវិស័យនេះមិនទាន់ល្អប្រសើរនៅឡើយ ។
- ក្នុងវិស័យសេដ្ឋកិច្ចការ រីកចម្រើនចេះតែមានជាលំដាប់ ។ កំរិតវឌ្ឍនភាពខាងបច្ចេកវិទ្យា និងវិទ្យាសាស្ត្រ ក៏កាន់តែខ្ពស់ឡើងដែរ ។ នៅខែតុលាឆ្នាំ ១៩៥៧ សហភាពសូវៀត បានបង្ហោះស្ដុតនិចជាលើកដំបូងរបស់ខ្លួន ។ ចាប់ពីពេលនោះមកគេបានលើកគម្រោងផែនដីការធំៗ ហើយ ហើយមានរយៈពេលវេលាដើម្បីផ្លាស់ប្ដូរទំរងសេដ្ឋកិច្ចជាតិ ។