Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ការសរសរ ឪ្យ បែបនេះវាចោទជាបញ្ហាបង្កើតឲ្យមានអតក្កភាពមួយចំនួន៖

ក. ទីមួយ

        គេយល់ថាជើង យ ( ្យ ) មានលក្ខណៈជាព្យព្ជានៈប្រកបសូរចុងព្យាង្គ ក្នុងភាសាខ្មែរបច្ចុប្បន្ន ។ ហេតុនេះគេអាចឲ្យវាយល់ថា គេអានពាក្យ ពេទ្យ អាចារ្យ ថា ពេទយ អាចារយ បែបនេះក៏បាន ។

ខ. ទីពីរ

        តាមធម្មតាការសរសេរប្តូរព្យញ្ជនៈ ទៅជាជើងបានលុះត្រាតែវា មានការប្រកបសូរជាមួយព្យព្ជានៈដើមព្យាង្គ នៅតែជាព្យព្ជានៈប្រកបសូរដើមព្យាង្គដដែល ។ បើវាក្រាន់តែជាការផ្ញើរជើងពោលគឺ គ្មានការប្រកបសូរទេនោះវាត្រូវដាក់នៅក្រោមព្យព្ជានៈចុងព្យាង្គ ដូចករណីនៃពាក្យ ស្តម្ភ ពេទ្យ អាចារ្យ ពន្ធ អង្គ​ ប្រពន្ធ ជាដើម ។ ជើងព្យព្ជានៈនេះមិនអាច ជាព្យព្ចានៈចុងព្យាង្គឡើយ ។ ប្រការនេះខុសពីជើងព្យព្ចានៈ ម ( ្ម ) នៅក្នុងពាក្យ ព្រហ្មណ៍ ព្រហ្ម ។ ដែលមានតួនាទីជាព្យញ្ជានៈប្រកបសូរចុងព្យាង្គដែលនៅក្រោមព្យញ្ជានៈដែលគ្មានការប្រកបសូរ ។ ហេតុនេះការសរសេរ  ឪ្យ បែបនេះវាខុសពីក្រឹត្យក្រមនៃការប្រកបសូរក្នុងភាសាខ្មែរ ។

គ. ទីបី

        ការសរសេរ ឪ្យ មានលកក្ខណៈជាអញ្ញាត្រសព្ទដែលប្លែកបីលក្ខណៈខ្មែរតំនើប ហើយមិនឆ្លើយតបទៅនឹងក្បួនប្រកបសូររបស់ភាសាខ្មែរ ។ ម៉្យាងទៀត វាបបង្កើតឲ្យមានភាពចមម្លែកនៅក្នុងការរកកម្លាយពាក្យនេះ ដោយប្រើផ្នត់ជែក [-អម/ណ ] ដើម្បីប​ង្កើតពាក្យអំណោយ ។ ​បើហាមមិនឲ្យសរសេរឬស ដោយប្រកបសូររវាងព្យព្ចានៈ ស្រៈ និងព្យព្ជានៈ យ  ទេនោះហេតុដូចម្តេចណ ​ក៏អាចប្រើវាបាននៅក្នុងការសរសេរពាក្យកម្លាយអំណោយ ? ហើយចុះស្រៈពេញតួនិងជើង យ ( ្យ ) បាត់ទៅណាផទៅចុះ ?

          ផ្ទុយទៅវិញការសរសេរ អោយ បែបនេះមានសុក្រឹតភាពជាងនឹងមិនចោទឲ្យមានអតក្តភាពដូចជាការប្រើ ឲ្យ នោះឡើយហើយខ្មែរ ភាគច្រើនលើសលប់ មានទម្លាប់សរសេរបែបនេះអស់ជាងសាមសិបឆ្នាំមកហើយដែរ ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login