2018-10-15 10:44
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
ចំពោះសំណេរពាក្យ សំលេង សម្លេង និង សំឡេង គឺមានសំណេរ៣បែប ៖
ក. សំលេង
ប្រសិនបើយើងសសរសេរ សំលេង គេអាចច្រឡំថាជាពាក្យកម្លាយពីឬស លេង តាមរយះផ្នត់ដើម [សំ] ដែលមានការកត់ត្រាសួរ [អម] ឬអាចច្រឡំនឹងឃ្លា សំឡេង ដែល សំ ជាប្រធាននៃកិរិយាសព្ទ លេង ។
ខ. សម្លេង
តែបើយើងសសរសេរ សម្លេង បែបនេះវិញនោះគេអាចច្រឡំថា វាជាពាក្យកម្លាយមមកពីពាក្យឬស ស្លេង តាមរយៈផ្នត់ជែក[អ ម ] ។ តាមពិតពាក្យ សំលេង និងសម្លេង ជាពាក្យមិនត្រឹមត្រូវទេ ។
គ. សំឡេង
តែបើយើងសរសេរ សំឡេង វិញទើប ត្រឹមត្រូវតាមការប្រកបសូររបស់ខ្មែរ ។ ម៉្យាងទៀតវាមិនមែនជាពាក្យដែលបានមកពីពាក្យឬស លេង ឬស្លេង នោះទេ ។ ឯពាក្យ សំឡេង មានការកត់ត្រាក្នុងវចនានុក្រមរបស់ពុទ្ធសាសនាបណ្ឌិត្យរួចទៅហើយ ។ បើយើងប្រកាន់ខ្ជាប់លើគោលការណ៍ប្រកបដូរតាមខ្មែរនោះ យើងអាចសម្រួលដល់ការសរសេរនិងកការចង់ចាំអក្ខរាវិរុទ្ធខ្មែរឲ្យមាន លក្ខណៈតាមក្បួនខ្នាតមួយច្បាស់លាស់ហើយគេអាចចៀសវាងកំហុសអក្ខរាវិរុទ្ធបានយ៉ាងងាយស្រួលទៀតផង ។