Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. អំណាចកើតចេញមកពីកិច្ចសហប្រតិបត្តិការឥស្សរភាពកើតចេញមកពីការចេះផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក ហើយភាពជាបុគ្គលឆ្នើមកើតចេញមកពីការមិនគិតតែផលប្រយោជន៍ផ្ទាល់ខ្លួន ។ តើអ្នកយល់យ៉ាងណា ?

២. ចំពោះការសាងសង់ប្រាសាទ គេច្រើនសង់តួប្រាង្គ បីតំរៀបគ្នាលើខឿនតែមួយសម្រាប់តំណាងអាទិទេពទាំងបី ។ តើអាទិទេពនោះឈ្មោះអ្វី ? ហើយអាទិទេពនីមួយៗ ស្ថិតនៅទិសខាងណា ?

៣. គេបានដឹងថាប្រាសាទបាយ័ន្តកសាងនៅពុទ្ធសករាជ ១៧២៤ ដល់ ១៧៤៤។ តើត្រូវនឹងគ្រឹស្តសករាជទីប៉ុន្មាន ? គ្រឹស្តសតវត្សទីប៉ុន្មាន ? មហាសករាជប៉ុន្មាន ? ចុល្លសករាជទីប៉ុន្មាន ?

៤. ប្រាសាទអង្គរវត្ត មានសំណង់រឹងមាំ ល្អហើយស្អាត។ តើសំណង់នេះមានការទាក់ទងទៅនឹងអ្វីខ្លះ ? ចូរបញ្ជាក់ ។

ចម្លើយ

១. មនុស្សមិនត្រូវរស់ដើម្បីរស់ ឬរស់ដើម្បីគ្រាន់តែចម្អែក ក្រពះនោះទេគឺត្រូវ ៖

  • រស់ឱ្យល្អប្រកបដោយមនសិការ សីលធម៌ គុណធម៌មនុស្សធម៌ ភក្តីភាព... ។
  • ចេះគោរពច្បាប់ សិទ្ធិអ្នកដទៃ ដោយមិនបំពាន និងបំផ្លាញគេឯង និងជាតិមាតុភូមិ
  • ស្រលាញ់ និងអនុវត្ត យុត្តិធម៌ សច្ចធម៌
  • ចូលរួមការពារ សម្បត្តិវប្បធម៌ជាតិ ទាំងលទ្ធកម្មនិងធម្មជាតិ (រក្សាបរិស្ថាន)
  • បង្កើនសម្ថតភាព ពុទ្ធិ (បច្ចេកទេស...)
  • រក្សាសុខភាពឱ្យល្អ
  • មិនឈ្លក់វង្វេង នឹងអបាយមុខ អំពើពាលាអាវាសែថ្នាំញៀន
  • មិនបំផ្លាញជាតិមាតុភូមិ ទោះស្ថិតក្នុងករណីណាក៏ដោយ

២. ការសាងសង់ប្រាសាទច្រើនសាងសង់តួប្រាង្គបីតំរៀបគ្នាលើខឿនតែមួយ សម្រាប់តំណាងអាទិទេពទាំងបីគឺ ៖

  • តួប៉មប្រាង្គប្រាសាទ ខាងជើង គឺតំណាង ព្រះវិស្ណុ (ព្រះនរាយណ៍)
  • តួប៉មប្រាង្គប្រាសាទ កណ្តាល គឺតំណាង ព្រះសិវៈ(ព្រះឥសូរ)
  • តួប៉មប្រាង្គប្រាសាទ ខាងត្បូង គឺតំណាង ព្រះព្រហ្ម

៣. ប្រាសាទបាយ័ន្តកសាងនៅ ពុទ្ធសករាជ ១៧២៤ ដល់ ១៧៤៤ ត្រូវនឹង ៖

  • គ.ស ១១៨១ ដល់ ១២០១
  • គ្រឹស្ត ស.វទី ១២​ដល់ ១៣ នៃគ.ស
  • មហាសករាជ ១១០៣ ដល់ ១១២៣
  • ចល្លសករាជ ៥៤១ ដល់ ៥៦១ ។

៤. ប្រាសាទអង្គរវត្តមានភាពរឹងមាំ ល្អ ស្អាត ដោយសំណង់ប្រាសាទទាក់ទងទៅនឹង ៖

  • គណិតវិទ្យា ៖ គណិតវិទ្យាក្នុងលំហមើលពីចម្ងាយរាងតូចច្រឡីង ហើយកំពូលស្ថិតនៅស៊ីមេទ្រីគ្នា ឬឆ្លុះគ្នា ។
  • រូបវិទ្យា ៖ លើដី និងក្រោមដីមានទម្ងន់ និងទំហំស្មើគ្នាធ្វើឱ្យប្រាសាទមានលំនឹង និងជំហររឹងមាំ មិនងាយស្រុត ។
  • គីមីវិទ្យា ៖ ថ្មមួយដុំៗភ្ជាប់គ្នាដោយសារធាតុម៉្យាងគឺម្សៅបន្សំមាន ស្តរត្នោត កំបោរ ខ្សាច់ម៉ត់​ជ័រឈើ...។
  • ជីវវិទ្យា ៖ សិក្សាលើថ្មដែលល្អ ដែលរឹងមាំ ទុកបានយូរ
  • ស្ថាបត្យកម្ម ៖ មានទេព្យកោសល្យខ្ពស់ ស្នាដៃល្អអាចរក្សាបានយូរ
  • ធារាសាស្រ្ត ៖ មានភ្លៀងធ្លាក់ជាប់ពេញ២៤ម៉ោងក្នុង១ថ្ងៃ ក៏មិនជន់លិចដែរ ដោយមានប្រព័ន្ធទឹកហូរ..
  • ភូមិវិទ្យា ៖ ប្រាសាទកំពូល៥តំណាងឱ្យភ្នំព្រះសុមេរុនិងបួនទៀតតំណាងទ្វីបទាំង៤
  • ប្រវត្តិសាស្រ្ត ៖ ប្រវត្តិសង្រ្គាម សម័យអង្គរ ឬសង្រ្គាមសាសនា
  • អក្សរសិល្ប៍ ៖ អច្ឆរិយ... ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login