2018-10-16 12:26
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំនួរ
១. ហេតុអ្វីបានជាពុទ្ធបរិស័ទខ្មែរនាំគ្នាវេចនំអន្សមនំគមដូចៗគ្នាក្នុងពិធីបុណ្យភ្ជុំ ?
២. ចូរនិយាយអំពីប្រវត្តិនៃពិធីបុណ្យសែនព្រះខែ ។
៣. តើភ្លើងមហោរីបង្កើតឡើងដោយនរណា ? គេប្រគុំក្នុងពិធីបុណ្យអ្វីខ្លះ ? ចូររាប់ឱ្យបានបី ។ តើឩទាហរណ៍នៃវង់ភ្លេងនេះមានអ្វីខ្លះ ?
៤. តើភ្នំពេញទៅប្រាសាទអង្គរ (ផ្លូវជាតិលេខ៦) មានចម្ងាយប៉ុន្មានគីឡូម៉ែត្រ ? តាមផ្លូវនេះដល់ភូមិកំពង់ក្តីមានស្ពានបុរាណមួយ ។ តើស្ពាននោះឈ្មោះអ្វី ?
៥. គោលដៅនៃជីវិតរបស់មនុស្សមិនគ្រាន់តែជាការរស់រានមានជីវិតប៉ុណ្ណោះទេ តែត្រូវរស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរផងដែរ ។ តើអ្នកមានយោបល់ដូចម្តេចចំពោះគំនិតខាងលើ ?
ចម្លើយ
១. បានជាពុទ្ធបរិស័ទខ្មែរនាំគ្នាវេចនំអន្សមនំគមដូចៗគ្នាក្នុងពិធីបុណ្យភ្ជុំ ព្រោះ ៖
បើយើងពិនិត្យប្រវត្តិដើម នៃការអនុវត្តន៍ជំនឿរបស់ជនជាតិខ្មែរ តាំងពីសម័យដើមមក យើងឃើញថាជនជាតិខ្មែរធ្លាប់បានប្រកាន់ជំនឿតាមការគោរពព្រលឹងដូនតា ឬគោរពវត្ថុធម្មជាតិដូចជា ទន្លេ ភ្នំ រុក្ខជាតិ ធ្លាប់កាន់ជំនឿនៃលទ្ធិព្រាហ្មណ៍ (សព្វថ្ងៃហៅថា ហិណ្ឌូ) ធ្លាប់ប្រកាន់ជំនឿតាមពុទ្ធសាសនាមហាយាន បន្ទាប់មកពួកគេក៏បានប្តូរមកកាន់តាមពុទ្ធសាសនានិកាយថេរវាទវិញ ។ ទោះបីជាយ៉ាងក៏ដោយក៏យើងនៅតែសង្កេតឃើញប្រជាជនខ្មែរបន្តអនុវត្តជំនឿទាំងនោះលាយ ចម្រុះគ្នាដូច ដូចពិធីសែនព្រេននៅទីវត្តអារាម តាមស្រែចម្ការ ផ្ទះសម្បែងពិធីលៀងអារក្ស ពិធីបុណ្យសពដោយមានអាចារ្យភ្លុក ស្លៀកស ពាក់ស ជាដើម ។ នៅក្នុងលទ្ធិព្រាហ្មណ៍ការអនុវត្តជំនឿ គឺភាគច្រើនធ្វើឡើងតាមរយៈការបង្កើតនិមិត្តសញ្ញា សម្រាប់តំណាងអង្គអាទិទេកណាមួយដូចជា ការសូន្យថ្មតំណាងឱ្យលិង្គព្រះឥសូរ និងយោនីព្រះនាងឩមាវតី ការប្រើផ្លែត្រប់វែងនិង ត្រប់មូលនៅក្នុងពិធីមង្គលការ ការរៀបស្លឹកម្លូ (យោនី) និងចំណិតស្លា (លិង្គ) នៅលើកន្ទោងបាយសី ការពោលពាក្យថា “សូមឱ្យអ្នក ទាំងពីរបានសុខចម្រើន ត្រជាក់ត្រជុំដូចទឹកអង្គ (លិង្គ) បំពង់ខ្ចី (យោនី)” ។ ការវេចនំអន្សម (លិង្គ) និងនំគម (យោនី) ។ ការអនុវត្តជំនឿទាំងនេះបានដិតជាប់នៅក្នុងផ្នត់គំនិតរបស់ខ្មែរ ដែលពិបាកនឹងលុបបំបាត់ចោលណាស់ ។ ដូច្នេះហើយទើបភិក្ខុមួយចំនួនចេះតែបណ្តោយឱ្យប្រជាជនធ្វើកិច្ច ទាំងនោះ ដោយមិនហ៊ានពន្យល់វែកញែកឱ្យច្បាស់ព្រោះម៉្យាងខ្លាចបាត់សមាជិកពុទ្ធបរិស័ទជើងវត្ត ម៉្យាងទៀតខ្លាចបាត់លាភសក្ការៈអំពីកិច្ចទាំងនោះ ។
២. ប្រវត្តិនៃពិធីបុណ្យសែនព្រះខែថ្ងៃទី ១៩ កញ្ញា ២០១៣ ត្រូវនឹងថ្ងៃទី ១៥ ខែ ៨ តាមប្រតិទិនចន្ទគតិ គឹជាថ្ងៃបុណ្យសែនព្រះខែរបស់ជនជាតិចិន វៀតណាម ហៅថា “តេតជុងធូ” ដែលគេប្រារព្ធធ្វើជារៀងរាល់ឆ្នាំ ។ ពិធីបុណ្យនេះ ត្រូវបានគេចាត់ទុកថា ជាថ្ងៃសម្រាកពាក់កណ្តាលឆ្នាំ បន្ទាប់ពីកសិករចិនបានទំនរពីការស្ទូងដក បង្កបង្កើនផលរបស់ខ្លួនរួចហើយ ។ ពួកគេសម្រាកនៅផ្ទះ នាំគ្នាទទួលទាននិងធ្វើនំព្រះខែចែកជូនគ្នាទៅវិញទៅមករហូតក្លាយប្រពៃណី រៀងដរាបមក ។ សម្រាប់កុមារថ្ងៃនេះជាថ្ងៃរីករាយមួយរបស់ពួកគេដោយនាំគ្នាលេង កម្សាន្តដុតភ្លើងគោមក្រដាស ពាក់ស្រោមមុខ និងឡកម៉ុងសាយជាដើម ។ ពិធីបុណ្យត្រូវបានគេរៀបចំឡើងដើម្បីរំឮកដល់ទេពធីតាមួយអង្គព្រះនាម “ព្រះនាងឆាងអឺ” ជាទេពធីតាតំណាងឱ្យព្រះច័ន្ទដែលតែងតែផ្តល់នូវភាពសុខដុមរមនាដល់មនុស្សលោក និងជួយឱ្យមនុស្សលោកបានប្រកបភោគផលល្អប្រសើរ ។ មានតំណាលមួយទៀតថា បុណ្យសែនព្រះខែនេះត្រូវធ្វើឡើងដើម្បីរំឮកដល់សម័យមួយដែលជនជាតិចិនប្រឆាំង ងើបប៉ះបោរពីការជិះជាន់របស់ពពួកម៉ុងហ្គោល នៅពេលពាក់កណ្តាលសតវត្សទី១៤ ។តាមឯកសារប្រវត្តិសាស្រ្តថា ពួកកងទ័ពរំដោះចិនបានប្រើប្រាស់នំព្រះខែបង្កប់ដោយសំបុត្រ និងអាវុធដើម្បីចែកជូនទាហានបង្កើតបដិវត្តផ្តួលរំលំរបបកាន់កាប់អំណាចរបស់ម៉ុងហ្គោលរហូតបានសម្រេច ។ ប្រវត្តិរឿងរ៉ាវស្នេហា រវាងផែនដីនិងព្រះច័ន្ទ(ព្រះនាងឆាងអ៊ឺ និងក្សត្រស្វៀនជុង) ។ មានរឿងតំណាលថា ព្រះពីនាងឆាងអ៊ឺគឺជាទេវតាមួយគូរចុះមកកាឡាខ្លួនជាមនុស្សមានឈ្មោះថា ហូវអ៊ី និងឆាងអ៊ឺ ។ ថ្ងៃមួយផែនដីទទួលកំដៅខ្លាំងពីពន្លឺព្រះអាទិត្យចំនួន១០ ធ្វើឱ្យក្តៅខ្លាំងទើបហូវអ៊ី ដែលជាអ្នកបាញ់ធ្នូ បានឡើងទៅលើភ្នំតម្រង់ធ្នូបាញ់ព្រះអាទិត្យឱ្យរលត់ចំនួន៩ដួងនៅសល់តែមួយដួង ធ្វើឱ្យប្រជាជនកោតសរសើថាជាវីរៈបុរស ។ ក្រោយមកហូវអ៊ី ក្លាយជាចក្រព័ត្រថាំងស្វៀនជុង ក្នុងអំឡុងពីឆ្នាំ ៧១២-៧៥៦ នៃរាជវង្សថាំង និងព្រះនាងឆាងអ៊ឺ គឺហុងហាវ ។ ក្រោយមកនាងឆាងអ៊ី ចង់ត្រឡប់ទៅឋានសួគ៌ បន្ទាប់ពីទទួលបានឳសថ២គ្រាប់ ប្រសិនបើលេបចួលខ្លួននឹងក្លាយជាទេវតា ។ ចៃដន្យមានកូនសិស្សរបស់ហូវអី ដឹងការណ៍សម្ងាត់ ក៏គំរាមកំហែងយកថ្នាំពីព្រះនាងឆាងអ៊ឺដូច្នេះព្រះនាងលេបថ្នាំទាំងអស់ និងក្លាយជាទេវតាហោះឡើងទៅឋានសួគ៌បាត់ទៅ ។ ដោយសារតែស្រលាញ់ប្តីទើបព្រះនាងឆាងអ៊ឺទៅនៅក្នុងព្រះច័ន្ទ ដែលនៅក្បែរផែនដី ។ ចក្រពភ្តិថាំង ស្វៀនជុង នៅក្នុងយប់មួយត្រូវនឹងថ្ងៃពេញបូណ៌មីខែ ៨ បានទៅទតព្រះចន្ទ និងឃើញព្រះនាងឆាងអ៊ឺបង្ហាញនៅក្នុងព្រះខែ ។ នោះជារឿងព្រេងស្នេហ៌អមតៈនិងមានតម្លៃបំផុតក្នុងឯកសារអក្សរសិល្ប៍ចិន ដែលបានផ្សារភ្ជាប់រវាងផែនដីនិងងព្រះច័ន្ទក្លាយជាទំនៀមទំលាប់នៃការសែនព្រះខែរបស់ជនជាតិចិន ។
៣. ភ្លេងមហោរីបង្កើតឡើងដោយខ្មែរជំនាន់ដើម ។ គេប្រគុំភ្លេងនេះក្នុងពិធីកម្សាន្តដូចជា ពិធីជប់លៀង សកវាទីចុះជែ ការសម្តែងល្ខោនមហោរី ជាដើម ។ ឩទាហរណ៍តន្ត្រីនេះមាន ទ្រអ៊ូ១ ទ្រសោធំ១ ទ្រសោតូច១ ទ្រឆេអ៊ូ១ ទ្រឆេសោ១ ខ្លុយតូច១ ខ្លុយធំ១ រនាតឯក១ តាខេ១ ស្គរថូន១ ស្គររមនា១ និងឈិន១គូ ។ ប្រជាជនកម្ពុជាគោរពបូជាព្រះឥន្រ្ទ ព្រះព្រហ្ម និងអាទិទេពដទៃផ្សេងទៀតនៅពេលដែលមានពិធីបុណ្យផ្សេងៗដូចជា ពិធីបុណ្យ ៖ កោរជុក ឡើងផ្ទះ កាត់គ្រោះ ស្រោចទឹក... ។ ម៉្យាងទៀតពេលមានទុក្ខព្រួយអ្វីមួយតែងដុតធូបនឹកដល់ព្រះឥន្រ្ទ ព្រះព្រហ្ម អារក្ស អ្នកតា បង់បត់ មាតាបិតាជីដូនជីតា ដែលបានចែកឋានទៅជាដើម ។
៤. ភ្នំពេញទៅប្រាសាទអង្គរ (ផ្លូវជាតិលេខ៦) មានចម្ងាយ ៣២០ គីឡូម៉ែត្រ ។ ស្ពាននោះឈ្មោះស្ពានព្រះផ្ទិស (ឬប្រាប់ទិស ឬស្ពានកំពង់ក្តី ឬបុព្វទិស) ។
៥. ជាទូទៅក្នុងការដឹកនាំ និងគ្រប់គ្រងអ្វីមួយចាំបាច់ត្រូវប្រើអំណាច និងឥស្សរភាពតែអំណាចនេះមិនមែនជាអំណាចបុគ្គលតែម្នាក់ រីឯឥស្សរភាពក៏មិនមែនជារបស់បុគ្គលណាមួយដែរ ។ដូចនេះហើយបានជាមានឃ្លាមួយពោលថា “អំណាចកើតចេញមកពីកិច្ចសហប្រតិបត្តិការឥស្សរភាពកើតចេញមកពីការចេះផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក ហើយភាពបុគ្គលឆ្នើមសកើតចេញមកពីការមិនគិតតែផលប្រយោជន៍ផផ្ទាល់ខ្លួន” ។ អំណាចកើតចេញពីកិច្ចសហប្រតិបត្តិការ៖
ពន្យល់ពាក្យ ៖ អំណាចគឺជាកម្លាំង ឬឥទ្ធិពលដែលអាចធ្វើអ្វីបាន ។ បកស្រាយ ៖ ក្នុងលទ្ធិប្រជាធិបតេយ្យ អំណាចកើតចេញពីប្រជាជន ហើយតំណាងប្រជាជនក៏កើតចេញពីប្រជាជនដែរ គឺវាជារបស់ប្រជាជន និងធ្វើអ្វីៗ ដើម្បីប្រជាជន ។ ប្រជាជនជាអ្នកជ្រើសររើសតំណាងរបស់ខ្លួន
និងប្រគល់អំណាច អភ័យឯកសិទ្ធិឱ្យតំណាងរបស់ខ្លួន ។ តំណាងប្រជាជនត្រូវយកអំណាច ដែលប្រជាជនប្រគល់ឱ្យយកទៅប្រើប្រាស់ដើម្បីបម្រើប្រជាជន និងប្រយោជន៍រួមគ្នាតាមផ្លូវច្បាប់ ។ តំណាងរាស្រ្ត និងប្រជារាស្រ្ត ត្រូវតែចូលរួមពិគ្រោះយោបល់គ្នាដើម្បីអភិវឌ្ឍប្រទេសជាតិ និងផលប្រយោជន៍រួម ហើយត្រូវតែចេះគោរពសិទ្ធិគ្នាទៅវិញទៅមកនៅក្នុងក្របខណ្ឌច្បាប់ ។ ប្រជាជនបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំសង្កាត់និងតំណាងរាស្ត្រ ដើម្បីចូលរួមតាក់តែងច្បាប់ធ្វើវិសោធនកម្ម និងអនុម័តច្បាប់ ។ យុវជនបោះឆ្នោត ជ្រើសរើសតំណាងក្រុមរបស់ខ្លួនឬប្រធានថ្នាក់ ។ ឥស្សរភាពកើតចេញពីការផ្តល់ប្រយោជន៍ឱ្យគ្នាទៅវិញទៅមក ៖