សំនួរ
១. ដើម្បីសម្រេចបានគោលនយោបាយក្នុងការអភិវឌ្ឍស្ថាប័ន និងកសាងសមត្ថភាពសម្រាប់ធ្វើវិមជ្ឈការក្រសួងបានដាក់ចេញនូវចំណុចដៅអ្វីខ្លះ ?
២. ដើម្បីសម្រេចបាននូវចំណុចដៅទី៣ខាងលើក្រសួងបានដាក់ចេញនូវយុទ្ធសាស្រ្តអ្វីខ្លះ ?
៣. តើអ្នកដឹកនាំចែកជាប៉ុន្មានប្រភេទ ?
៤. តើករណីយកិច្ចរបស់គ្រូបង្រៀនចំពោះអ្នកសិក្សាឬអាណាព្យាបាលមានអ្វីខ្លះ ?
ចម្លើយ
១. ដើម្បីសម្រេចបានគោលនយោបាយក្នុងការអភិវឌ្ឍស្ថាប័ននិងកសាងសមត្ថភាពសម្រាប់ធ្វើវិមជ្ឈការ ក្រសួងបានដាក់ចេញនូវចំណុចដៅដូចខាងក្រោម ៖
- ប្រគល់សិទ្ធិអំណាច និងការទទួលខុសត្រូវកាន់តែច្រើនទៅឱ្យថ្នាក់រាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់និងសាលារៀន
- អនុវត្តគោលនយោបាយ យុទ្ធសាស្រ្តដែលបានបង្កើតឡើង
- ពិនិត្យតាមដានការអនុវត្តកម្មវិធីជាប្រចាំ
- ត្រូវពង្រឹង និងពង្រីកវិធានការកសាងសមត្ថភាពក្នុងការគ្រប់គ្រងសេវាអប់រំបែបវិមជ្ឈការនៅថ្នាក់រាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ និងសាលារៀន
- ត្រូវមានការពង្រីងភាពជាដៃគូសាធារណៈឯកជនឱ្យលក្ខណៈទូលំទូលាយនិងស្អិតរមួត
- ត្រូវធានាឱ្យមានការដឹងបានជាមុននូវការផ្តល់ហិរញ្ញប្បទានដល់កម្មវិធីរបស់ឯកជន សហគមន៍ និងក្រៅប្រទេស
- ផ្តល់អាទិភាពដល់ការពង្រឹងអភិបាលកិច្ច ប្រព័ន្ធគណនេយ្យនិងសវនកម្មផ្ទៃក្នុង ។
២. ដើម្បីសម្រេចបាននូវចំណុចដៅទី៣ខាងលើក្រសួងបានដាក់ចេញនូវយុទ្ធសាស្ត្រដូចខាងក្រោម ៖
- ផ្តល់ការកំណត់ច្បាស់លាស់អំពីក្របខណ្ឌ ច្បាប់ និងបញ្ញត្តិនានា
- កែលម្អការប្រមើលមើលជាមុនសម្រាប់រៀបចំផែនការហិរញ្ញវត្ថុរយៈពេលមធ្យម និងការគ្រប់គ្រងបែបវិមជ្ឈការព្រមទាំងកែលម្អប្រព័ន្ធច្បាប់ និងអភិបាលកិច្ចល្អ
- ពង្រឹងប្រព័ន្ធពិនិត្យតាមដានការបំពេញការងារវិស័យអប់រំ និងផលប៉ះពាល់
- ពង្រឹងប្រព័ន្ធពិនិត្យតាមដានការងារហិរញ្ញវត្ថុនៅថ្នាក់កណ្តាល ថ្នាក់រាជធានី ខេត្ត ក្រុងស្រុកខណ្ឌ
- ធានាថាអង្គភាពគ្រប់គ្រងថវិកាដែលបានបង្កើតឡើងក្លាយជាអង្គភាពប្រតិបត្តិការ និងមានប្រសិទ្ធភាព
- ពង្រឹងប្រព័ន្ធពិនិត្យតាមដាន និងគ្រប់គ្រងបុគ្គលិក
- កែលម្អការអភិវឌ្ឍស្ថាប័នឩត្តមសិក្សា និងកសាងសមត្ថភាព ។
៣. អ្នកដឹកនាំចែកជា ៖
- អ្នកដឹកនាំផ្តាច់ការ (តាំងខ្លួនជាធំ មិនស្គាល់យោបល់សមាជិក)
- អ្នកដឹកនាំធូរលុង
- អ្នកដឹកនាំប្រជាធិបតេយ្យ ។
៤. ករណីយកិច្ចរបស់គ្រូបង្រៀនចំពោះអ្នកសិក្សានិងមាតាបិតា ឬអាណាព្យាបាល ៖
- មានភក្តីភាពចំពោះមុខសិស្ស ភាពស្មោះត្រង់មិនមែនពុតត្បុតលើកិត្យានុភាពរបស់គ្រូឡើយ
- អត់ធ្មត់ អំណត់អត់ធន់ និងឩស្សាហ៍ព្យាយាមមិនខ្លាចលំបាក និងនឿយហត់
- យកចិត្តទុកដាក់ក្នុងការពន្យល់ ការបកស្រាយនិងសម្របសម្រួលដល់អ្នកសិក្សានូវចំណេះដឹងនានាស្របតាមមុនវិជ្ជា ឬឯកទេសរបស់ខ្លួន (មាត្រា ១៥)
- ជួយអ្នកសិក្សា ជួយបង្រៀនបន្ថែមដល់អ្នកសិក្សារៀនយឺតដោយមិនរើសអើង (មាត្រា ១៦)
- ដឹកនាំសកម្មភាពក្នុងថា្នក់ និងក្រៅថ្នាក់ និងលើកទឹកចិត្តដល់អ្នកសិក្សាជាប់ជាប្រចាំ និងបង្រៀនមិនត្រូវដាក់សម្ពាធយកជាប្រយោជន៍លើអ្នកសិក្សាឡើយ (មាត្រា១៧)
- ជួយសម្រួលដល់អ្នកសិក្សាក្នុងការទទួលបាននូវផលប្រយោជន៍សង្គមដោយមិនលម្អៀង និងមានទំនាក់ទំនងជាមួយមាតាបិតាណឬអ្នកអាណាព្យាបាលរបស់អ្នកសិក្សាដើម្បីតាមដានលើរាល់សកម្មភាពសិក្សា (មាត្រា ១៨)
- មិនត្រូវប្រព្រឹត្តសកម្មភាពខុសច្បាប់ ដែលនាំឱ្យមានការប៉ះពាល់ដល់ការបង្រៀន និងការរៀននិងការប្រឡងរបស់អ្នកសិក្សាឡើយ (មាត្រា១៩)