សំនួរ
១.បើយោងតាមផែនការយុទ្ធសាស្ត្រវិស័យអប់រំតើក្រសួងអប់រំយុវជននិងកីឡាមានគោលលនយោបាយធំៗអ្វីខ្លះ ?
២.ដើម្បីសម្រេចគោលនយោបាយធានាលទ្ធភាពទទួលបានសេវាកម្មអប់រំប្រកបដោយសមធម៌សម្រាប់ប្រជាជនកម្ពុជាគ្រប់រូបដែលបានកំណត់ក្នុងផែនការយុទ្ធសាស្រ្តវិស័យអប់រំក្រសួងបានដាក់ទិសដៅអ្វីខ្លះ ?
៣. ដើម្បីសម្រេចបានទិសដៅទាំងនេះក្រសួងបានដាក់ចេញនូវយុទ្ធសាស្ត្រអ្វីខ្លះ ?
៤.ដើម្បីសម្រេចបានគោលនយោបាយលើកកម្ពស់គុណភាពនិងប្រសិទ្ធិភាពអប់រំដែលបានកំណត់ក្នុងផែនការយុទ្ធសាស្រ្តអប់រំនេះ ក្រសួងបានដាក់ចេញនូវចំណុចដៅអ្វីខ្លះ ?
៥. ដើម្បីសម្រេចបាននូវចំណុចដៅនេះ ក្រសួងបានដាក់ចេញនូវយុទ្ធសាស្ត្រអ្វីខ្លះ ?
ចម្លើយ
១. បើយោងតាមផែនការយុទ្ធសាស្ត្រវិស័យអប់រំក្រសួងអប់រំយុវជននិងកីឡាមានគោលនយោបាយធំៗគឺ ៖
- ធានាលទ្ធភាពទទួលបានសេវាអប់រំប្រកបដោយសមធម៌សម្រាប់ប្រជាជនកម្ពុជាគ្រប់រូប
- លើកកម្ពស់គុណភាព និងប្រសិទ្ធិភាពសេវាអប់រំ
- អភិវឌ្ឍន៍ស្ថាប័ន និងកសាងសមត្ថភាពសម្រាប់ធ្វើវិមជ្ឈការការងារអប់រំ ។
២. ដើម្បិសម្រេចគោលនយោបាយធានាលទ្ធភាពទទួលបានសេវាអប់រំប្រកបដោយសមធម៌ សម្រាប់ប្រជាជនកម្ពុជាគ្រប់រូបដែលបានកំណត់ក្នុងផែនការយុទ្ធសាស្ត្រវិស័យអប់រំក្រសួងបានដាក់ទិសដៅ៖
- ធានាឱ្យកុមារទាំងអស់បានបញ្ចប់ការសិក្សាកម្រិតបឋមសិក្សានៅមុនដំណាច់ឆ្នាំ ២០១០ និងការសិក្សាកម្រិតអប់រំមូលដ្ឋានរយៈពេល ៩ឆ្នាំ នៅមុខដំណាច់ឆ្នាំ២០១៥
- លុបបំបាត់វិសមភាពយេនឌ័រនៅកម្រិតអប់រំមូលដ្ឋានរយៈពេល៩ឆ្នាំឱ្យបានមុនដំណាច់ឆ្នាំ ២០១០
- កាត់បន្ថយវិសមភាពឬគម្លាតយេនឌ័ររវាងទីក្រុងនិងជនបទក្នុងការផ្តល់សេវាអប់រំមធ្យមសិក្សាទុតិយភូមិឩត្តមសិក្សា ។
៣. ដើម្បីសម្រេចបានទិសដៅទាំងនេះក្រសួងបានដាក់ចេញនូវយុទ្ធសាស្ត្រដូចខាងក្រោម ៖
- ពង្រីកកម្មវិធីអប់រំកុមារតូច ជាពិសេសសម្រាប់កុមារអាយុ៥ឆ្នាំ
- ធានាឱ្យកុមារអាយុ ៦ ឆ្នាំបានចូលរៀនបឋមសិក្សា
- កាត់បន្ថយអត្រាត្រួតថ្នាក់ និងបោះបង់ការសិក្សានៅគ្រប់កម្រិតថ្នាក់
- កាត់បន្ថយបន្ទុកចំណាយរបស់មាតាបិតាសិស្ស
- ពង្រីកលទ្ធភាពចុលរួមរបស់ផ្នែកឯកជន និងសហគមន៍នៅគ្រប់កម្រិតសិក្សា
- បន្តសាងសង់សាលារៀនថ្មីឬផ្តល់សម្ភារៈរូបវ័ន្តបន្ថែមចំពោះសាលារៀនបឋមសិក្សាមិនគ្រប់កម្រិតថ្នាក់
- បង្កើនចំនួនសិស្សចូលរៀនថ្នាក់ទី៧-៩
- បង្កើនចំនួនសិស្សចូលរៀនថ្នាក់ទី១០-១២
- ធានាការផ្តល់គ្រូដល់តំបន់ដាច់ស្រយាល និងការលំបាក
- ធានាការពង្រីកការផ្តល់ការអប់រំប្រកបដោយគុណភាពនៅមធ្យមសិក្សាទុតិយភូមិ
- បង្កើនចំនួនអាហាររូបករណ៍ដល់សិស្សមកពីគ្រួសារក្រីក្រជាពិសេសសិស្សស្រី
- ពង្រីកភាពជាដៃគូររវាងរដ្ឋ អង្គការក្រៅរដ្ឋាភិបាល សហគមន៍លើការអប់រំក្រៅប្រព័ន្ធ ។
៤. ដើម្បីសម្រេចបានគោលនយោបាយលើកកម្ពស់គុណភាពនិងប្រសិទ្ធភាពអប់រំដែលបានកំណត់ក្នុងផែនការយុទ្ធវិស័យអប់រំនេះក្រសួងបានដាក់ចេញនូវចំណុចដៅ ៖
- រៀបចំក្របខណ្ឌអភិបាលកិច្ច រៀបចំស្ថាប័នឱ្យមានប្រសិទ្ធភាព មានការទទួលខុសត្រូវខ្ពស់
- ដំឡើងប្រាក់លាភការដល់គ្រូង្រៀន ឬប្រាក់លាភការនិងកម្មវិធីជាអាទិភាពនានាតម្រង់ទៅរកគុណភាពអប់រំ
- ផ្តល់សម្ភារៈបង្រៀន ការអភិវឌ្ឍគ្រូបង្រៀន និងប្រសិទ្ធភាពអប់រំ
- វាយតម្លៃការបំពេញការងារបុគ្គលិក ។
៥. ដើម្បីសម្រេចបាននូវចំណុចដៅនេះ ក្រសួងបានដាក់ចេញនូវយុទ្ធសាស្រ្តដូចខាងក្រោម ៖
- បង្កើនរង្វាន់លើកទឹកចិត្ត និងប្រាក់លាភការជួយគ្រូបង្រៀន ផ្សារភ្ជាប់ជាមួយនឹងលទ្ធផលបំពេញការងារ
- កែលម្អគុណភាពបង្រៀន និងរៀននៅទូទាំងប្រទេសតាមរយៈការអនុវត្តកម្មវិធីសាលារៀនកុមារមេត្រី
- បង្កើនស្វ័យភាពប្រតិបត្តិការ និងការទទួលខុសត្រូវរបស់សាលារៀន គ្រឹះស្ថានបណ្តុះបណ្តាលក្នុងការប្រើប្រាស់ថរិកា និងការសម្រេចចិត្តលើកកម្មវិធីនានា
- អនុវត្តគោលនយោបាយកម្មវិធីសិក្សាថ្មី
- លើកកម្ពស់ការអភិវឌ្ឍគ្រូបង្រៀនទាំងការបណ្តុះបណ្តាលនិងវិក្រឹតការ
- ពង្រឹងគុណភាពបង្រៀន និងរៀន
- បង្កើនតម្លាភាព និងកែលម្អ ការពិនិត្យតាមដានការបំពេញការងារ និងទទួលខុសត្រូវរបស់គ្រុបង្រៀនសាលារៀន និងគ្រឹះស្ថានឩត្តមសិក្សា ។