ការគ្រប់គ្រងសំរាមមិនបានត្រឹមត្រូវ នាំមកនូវផលប៉ះពាល់ដូចខាងក្រោម ៖
- ការគ្រប់គ្រងសំរាមមិនអាចបានល្អ បណ្ដាលឪ្យប៉ះពាល់ដល់សោភ័ណភាពទីក្រុង ឬ ប្រទេសជាតិ និងគូណភាពបរិស្ថានក៏ដូចជាសុខភាពមនុស្សផងដែរ ។ ការប៉ះពាល់ទៅលើសោភ័ណភាពទីក្រុង ឬ ប្រទេសជាតិដោយសារសំរាម បានធ្វើឪ្យបាត់បង់នូវប្រយោជន៍សេដ្ខកិច្ចសង្គម ពិសេសវិស័យទេសចរណ៍ ។
- សំរាមជាលនៅស្ថានដ៏ល្អរបស់ពួកមេរោគននិងជំងឺ ឆ្លងផ្សេងៗដូចជាជំងឺផ្កាសាយ រលាកសូត គ្រុនពោះវៀន រាករូស អាសន្នរោគ ប៉ែសជាដើម ។
- សំរាមមួយចំនួនដែលចាក់ចូលទៅក្នុងទន្លេ ព្រែក ស្ទឹង ឬទីតាំងចាត់សំរាមមិនសមស្រប ដែលធ្វើឪ្យប៉ះពាល់ទៅលើបរិស្ថាន ដែលនាំឪ្យមានការបំពុលទឹកក្នុងដី បំពុលទឹកលើដីបំពុលខ្យល់ និងសុខភាពសាធារណៈនិងសុវត្ថិភាព
- ដោយសារសំរាមនេះហើយទើបធ្វើឪ្យប្រព័ន្ធលូទឹកត្រូវស្ទះនៅរដូវវស្សាដែលនាំឪ្យលិចផ្លូវក្នុងទីក្រុង រំខានការធ្វើចរាចរណ៍ និងបណ្ដាលឪ្យខូចថ្នល់ទៀតផង ។ ល ។