នៅប្រទេសកម្ពុជាអាជ្ងាធរមានវិធានចំពោះបញ្ហាសំរាមដូចខាងក្រោម ៖
- ប្រជាជនទាំងអស់ត្រូវប្រើប្រាស់កាកសំណល់ឪ្យអស់លទ្ធភាពមុននឹងចោល
- កុំចោលកាកសំណល់ក្រៅពីធុងសំរាម
- អប់រំប្រជាជនឪ្យស្គាល់ច្បាស់ពីបរិស្ថាននិងកំហូចបរិស្ថានដោយសំរាម
- បញ្ចូលតាមកម្មវិធីសិក្សាបឋមសិក្សារហូតដលឧត្តមសិក្សា
- សាលាក្រុងត្រុវជំរុញឪ្យការដឹកជញ្ជូន ដែលជាកត្តាសំខាន់ក្នុងការគ្រប់គ្រងសំរាមក្នុងរាជធានី ។
- ដាក់ធុងសំរាមនៅតាមដងផ្លូវធំៗ និងតាមទីសាធារណៈទីផ្សារនិងតំបន់ដែលមានប្រជាជនច្រើនកុះករ ។
- ត្រូវមានប្រព័ន្ធការពារឪ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសតាមកន្លែកដាក់សំរាម
- ក្រសួងបរិស្ថានត្រូវខិតខំធ្វើទំនាក់ទំនងជាមួយបណ្ដាអង្គការអន្ដរជាតិនិងប្រទេសនានា ដើម្បីធ្វើយ៉ាងណាគ្រប់គ្រងកែច្នៃកាកសំណល់ទាំងនោះ ឪ្យទៅជាថាមពលផ្សេងៗក្នុងគោលដៅអភិវឌ្ឍប្រទេសជាតិ
- កន្លែងចាក់សំរាមរបស់រាជធានីនិងក្រុងត្រូវរៀបចំគ្រប់គ្រងឪ្យបានសមស្រប ។