ប្រៀបឌៀបមីតូកុងឌ្រី និងក្លរ៉ូប្លាស
មីតូកុងឌ្រី
- ជាធាតុកោសិកាដែលមានរាងជាកូនដំបងតូចៗ
- វាមានភ្នាសពីរស្រទាប់ ( ស្រទាប់ក្រៅរុំព័ទ្ធធាតុកោសិកា និងស្រទាប់ក្នុងរាងជាផ្នត់ៗដែលបង្កើនផ្ទៃមីតូកុងឌ្រី )
- ជាកន្លែងផលិតថាមពល វាបំលែងថាមពលគីមីស្តុកក្នុងអាហារឲ្យទៅកោសិកាអាចប្រើប្រាស់បាន ) ។
ក្លរ៉ូប្លាស
- ជាប្លាសផ្ទុកជាតិពណ៌បៃតង់ដែលហៅថា ក្លរ៉ូភីល
- មាននាទីចាប់យកថាមពលពន្លឺព្រះអាទិត្យ
- បំលែងថាមពលនោះទៅជា ថាមពលគីមី
- ថាមពលគីមីនេះសម្រាប់ផលិតអាហារ គឺគ្លុយកូស ។