ដើម្បីពង្រីកសេដ្ឋកិច្ចសហរដ្ឋអាមេរិក រដ្ឋាភិបាលសហព័ន្ធបានអភិវឌ្ឍលើវិស័យ ៖
- វិស័យកសិកម្ម ៖ រដ្ឋាភិបាលសហរដ្ឋអាមេរិកបានចេញច្បាប់លំនៅដ្ឋាននៅឆ្នាំ ១៨៦២ ដើម្បីលើកទឹកចិត្តដល់ពួកអ្នកដែលមកដល់សហរដ្ឋអាមេរិក ត្រូវបានចំណែកដីធ្លី ៦៥ ហិតតាក្នុងមួយគ្រួសារ ។ នយោបាយរបស់រដ្ឋនីមួយៗបានបែងចែកដីចំនួន២០លានហិតាបន្ថែមទៀត ។
- វិស័យគមនាគមន៍ ៖ រដ្ឋាភិបាលសហព័ន្ធបានស្ថាបនាផ្លូវរថភ្លើងពីរខ្សែនៅឆ្នាំ ១៨៦៩ ។
- វិស័យពាណិជ្ជកម្ម ៖ ក្នុងរយៈពេលតែ ២៥ឆ្នាំ ទឹកដីសហរដ្ឋអាមេរិកនៅតំបន់ទំនាបកណ្តាលបានប្រែក្លាយពីតំបន់ព្រៃមកជាតំបន់ពាណិជ្ជកម្មនិងចំការដំណាំខ្វាត់ខ្វែងជាក្រឡាចត្រង្គ ។