សង្គ្រាមអាភៀនលើកទី១ផ្ទុះឡើងនៅព្រះចៅអធិរាជចិនហាមឃាត់មិនឱ្យអង់គ្លេសនាំអាភៀនចូលក្នុងទឹកដីចិន ។ ពិសេសគឺព្រះចៅអធិរាជ ដាវក្វាង បានបញ្ជាថែមទៀតឱ្យបិទកំពង់ផែក្វាងស៊ូ ព្រមទាំងដេញចាប់កប៉ាល់អាភៀនរបស់អង់គ្លេស ប៉ុន្តែកប៉ាល់អង់គ្លេសបានគេចរួច ព្រោះមានល្បឿនលឿន ។ ព្រឹត្តការណ៍នៅកំពង់ផែក្វាងស៊ូ នេះនាំឱ្យផ្ទុះសង្រ្គាមរវាងចិន និងអង់គ្លេស លើកដំបូកដែលមានឈ្មោះថា សង្គ្រាមអាភៀនលើកទី១ ។
- ដំណើរប្រព្រឹត្តទៅនៃសង្គ្រាមគឺពួកអង់គ្លេសបានបើកឆាកប្រយុទ្ធហើយកាន់កាប់ទីក្រុងក្វាងស៊ូនៅថ្ងៃទី២៤ខែមិថុនាឆ្នាំ១៨៤២ប៉ុន្តែត្រូវខូចខាតជាដំណំដោយសារពួកអ្នកភូមិសានីយន់លីដែលនៅក្បែរនោះប្រដាប់ដោយលំពែងនិងចបបានប្រយុទ្ធខ្លួបទល់នឹងខ្លួននៅក្រោមដំណក់ទឹកកភ្លៀងធ្លាក់ខ្លាំង ធ្វើឱ្យទ័ពអង់គ្លេសប្រើកាំភ្លើងមិនកើត ។ ក្រោយពីបរាជ័យ អង់គ្លេសបានបញ្ជូនទ័ពបន្ថែមដណ្តើមយកទីក្រុង ស៊ីយ៉ាមិន ឌឹងហៃ និងនីងបូ ។ ទ័ពអធិរាជបានបញ្ជូនរំដោះទីក្រុងនីងបូ ប៉ុន្តែត្រូវបរាជ័យ ។បន្ទាប់មកពួកអង់គ្លេសបានវាយយកទីក្រុងសាពូដែលស្ថិតនៅប៉ែកខាងជើងក្រុងសសៀងហៃ ។នៅទីនោះពួកអង់គ្លេសបានធ្វើឱ្យខូចខាតជាដំណំជាលើកទី២ដោយសារការទប់ទល់ដោយវីរភាពទាហានម៉ុងកូលមួយកងដែលលាក់ខ្លួនក្នុងផ្ទុះឈើបានប្រយុទ្ធលុះតំណក់ឈាមចុងក្រោយ ។ ក្នុងដំណើរទៅមុន អង់គ្លេសបានចូលកាន់កាប់ទីក្រុងសៀងហៃនៅថ្ងៃទី ៩ ខែមិថុនា ឆ្នាំ ១៨៤២ និងទីក្រុងណានជីងថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ១៨៤២ ។