ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
ព្រះចៅអធិរាជ ឬត្សារ កាន់អំណាចផ្តាច់ការ ។ព្រះអង្គជាប្រមុខលើអង្គការគ្រប់គ្រងទាំងអស់ក្នុងចក្រភព ។ ព្រះចៅជាអ្នកបង្កើតច្បាប់សម្រាប់រដ្ឋដោយព្រះអង្គឯង ។ព្រះចៅអធិរាជតែងតាំងនាម៉ឺនមន្រ្តីនាយទាហានទាំងឡាយ ឬបណ្តេញចោលតាមព្រះទ័យព្រះអង្គ ។ ពេលខ្លះព្រះចៅអធិរាជទ្រង់ប្រើអំណាចផ្តាច់ការក្នុងវិស័យសាសនាទៀតផង ។ រាជរដ្ឋាភិបាលរូស៊ីបំបិទសិទ្ធិ សេរីភាពមិនឱ្យគោរពសាសនាអ្វីក្រៅពីអរតូដុកឡើយ ។ បន្ទាប់ពីព្រះចៅអធិរាជមក គេឃើញមានក្រុមជំនុំជាច្រើនជាន់ថ្នាក់កាន់កាប់កិច្ចការធំៗ របស់ប្រទេស ។ សភាជាន់ខ្ពស់នៃអភិជនជាអង្គការធំបំផុតនិងមានអំណាចខ្ពស់បំផុតដែលមានតួនាទីជាអង្គការនីតិបញ្ញត្តិផងជានីតិប្រតិបត្តិផងនិងតុលាការផងហើយពិសេសទៅទៀតត្រូវត្រួតពិនិត្យកិច្ចការទាំងអស់ក្នុងអង្គការរដ្ឋ ។