បានជាសណ្តែកព័រជាជម្រើសយ៉ាងល្អសម្រាប់ការ ពិសោធរបស់ម៉ង់ដែលព្រោះ ៖
- សណ្តែកព័រជារុក្ខជាតិបន្តពូជដោយភេទ ។ កាម៉ែតញី និងកាម៉ែតឈ្មោលនៅក្នុងផ្កាតែមួយ ។
- ផ្ការបស់វាមានទម្រង់ពិសេស គឺមានស្រទាប់ស្នូកព័ទ្ធជុំវិញកេសរញីនិងកេសរឈ្មោល ។ លក្ខណៈពិសេសនេះឲ្យសណ្តែកព័រមានតែស្វ័យបង្កកំណើត ។ ដូចនេះទើបគេងាយ និងបានសណ្តែកពូជសុទ្ធ ។
- លក្ខណៈនីមួយៗនៃសណ្តែកព័រមានរូបរាងពីរផ្ទុយគ្នាងាយសំគាល់ ។
- សណ្តែកព័រជារុក្ខជាតិតូច ងាយលូតលាល់ ឆាប់មានផ្លែផ្កា ហើយផលិតគ្រាប់បានចំនួនច្រើន ។