មូលហេតុបានជាបែកបាក់បន្ទាយលង្វែក គឺ
- ព្រះរាជា ៖ សត្ថាទី ១ ឆោតល្ងង់ទៅជួយរំដោះក្រុងអយុធ្យារបស់សៀមបីការត្រួតត្រារបស់ភូមា
- សៀម ៖ សៀមរមិលគុល ប្រើល្បិចបញ្ជូនសង្ឃមកយកការណ៍ក្នុងបន្ទាយ និងប្រើល្បិចបាចប្រាក់ដួងចូលគុម្ពឫស្សី
- វិបត្តិផ្ទៃក្នុង ៖ រាជវង្សានុវង្ស នាម៉ឺនមន្រ្តី ប្រជារាស្រ្តមិនពេញចិត្តនឹងព្រះសត្ថាទី១ តែងតាំងកូនអាយុ ១១ ឆ្នាំ ឱ្យគ្រងរាជនឹង ៦ ឆ្នាំជាមហាឩបរាជ ។ ដូចនេះហើយទើបពួកគេបាត់បង់ស្មារតីប្រយុទ្ធ
- ប្រជារាស្រ្តខ្មែរ ៖ ក្រីក្រ ឆោតល្ងង់ ចង់បានប្រាក់ដួងក៏នាំគ្នាកាប់ឆ្ការគុម្ពឫស្សីដែលជារបស់ការពារបន្ទាយដ៏រឹងមាំ
- សាមគ្គី ៖ ប្រទេសខ្មែរហាក់ដូចជាបាត់បង់សាមគ្គីភាព ដូចជាសត្ថាទី១ នាំកូនទាំងពីររត់ភៀសខ្លួនទៅប្រទេសឡាវ ប្រជារាស្រ្តអស់ជំនឿ ។