Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១. ដូចម្តេចដែលហៅថាការបំពុលអាកាស ?

២.ចូររៀបរាប់សារធាតុបំពុលអាកាសសំខាន់ៗ ។

៣. តើការបំពុលអាកាសបង្កឲ្យមានបាតុភូតអ្វីខ្លះកើតឡើង ?​     

៤.ចូររៀបរាប់ពីផលប៉ះពាល់ ចំពោះសុខភាពប្រជាជនដែលបណ្តាលមកពីការបំពុលអាកាស ។

៥.តើយើងអាចកាត់បន្ថយការបំពុលអាកាស ដោយវិធីអ្វីខ្លះ ?

ចម្លើយ

១. ដែលហៅថាការបំពុលអាកាស គឺជាការបន្ថែមសារធាតុបំពុលទាំងឡាយចូលក្នុងបរិយាកាស និងបង្កឲ្យមានបាតុភូត ភ្លៀងអាស៊ីត ស្រទាប់អូសូនស្តើង និងការឡើងកម្តៅលើផែនដី ។

២. រៀបរាប់សារធាតុបំពុលអាកាសសំខាន់ៗមាន៖

  • ឧស្ម័នការបូនិច
  • ស្ពាន់ធ័រឌីអុកស៊ីត ស្ពាន់ធ័រទ្រីអុកស៊ីត
  • អាសូតម៉ូណូអុកស៊ីត អាសូតឌីអុកស៊ីត ឌីអាសូតម៉ូណូអុកស៊ីត
  • សមាសធាតុសរីរាង្គហើរៈ មេតាន បង់សែនក្លរ៉ូភ្លុយអរ៉ូកាបូន
  • ភាគល្អិតអណ្តែតវិលវល់ៈ ភាគល្អិតរឹងដូចជា ធូលី សំណ ប្រេង ថ្នាំសម្លាប់សត្វល្អិតចង្រៃ...។

៣. ការបំពុលអាកាសបង្កឲ្យមានបាតុភូត កើតឡើងដូចជា៖ ភ្លៀងអាស៊ីត ស្រទាប់អូសូនស្តើង និងកំណើននៃការឡើងកម្តៅលើផែនដី ។

៤. រៀបរាប់ពីផលប៉ះពាល់ ចំពោះសុខភាពប្រជាជនដែលបណ្តាលមកពីការបំពុលអាកាស ការបំពុលអាកាសមានបញ្ហាយ៉ាងធ្ងន់ធ្ងរ ដល់សុខភាពមនុស្សដូចជា ជម្ងឺ ផ្លូវដង្ហើម ជម្ងឺមហារីក បេះដូងសួតនិងជម្ងឺខួរក្បាលចំពោះកុមារ ...។

៥. យើងអាចកាត់បន្ថយការបំពុលអាកាស ដោយវិធី៖

  • មិនត្រូវដុតសំរាមក្រៅឡ នៅតាមលំនៅស្ថាន
  • ប្រើប្រាស់ប្រេងសាំងគ្មានជាតិសំណ
  • ដាំដើមឈើតាមបណ្តោយផ្លូវ ដែលមានចរាចរណ៍មមាញឹក
  • កាត់បន្ថយយានយន្តប្រើប្រាស់ឥន្ធនៈផូស៊ីល
  • តំបន់ឧស្សាហកម្ម និងកន្លែងចាក់សំរាមត្រូវនៅឆ្ងាយនៅទីប្រជុំជន
  • សាងសង់ផ្លូវធំៗ និងអាគារទាបៗ...។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login