Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. ហេតុអ្វីបានជាភាវៈរស់ត្រូវតែធ្វើបណ្តូរឧស្ម័ន ?

២. ចូរពន្យល់ថាខ្យល់អាចចូលក្នុងសួតបានរបៀបដូចម្តេច ?

៣. នៅពេលដង្ហើមចេញ តើហេតុអ្វីបានជាខ្យល់ចេញពីសួតបាន ?

៤.​ តើហេតុអ្វីបានជាគោលិកាក្រហមអាចដឹកនាំអុកស៊ីសែនបាន ?

៥. តើឈាមចេញពីសរីរាង្គមានពណ៌អ្វី ? ពីព្រោះអ្វី ? តើឈាមចេញពីសួតមានពណ៌អ្វី ? ពីព្រោះអ្វី ?

៦. ក្នុងបណ្តូរឧស្ម័ន តើថង់សួតមាននាទីដូចម្តេចខ្លះ ?

៧. តើណេប្រុងនិងថង់សួតមានលក្ខណៈដូចគ្នាត្រង់ណា ?

៨. តើថ្លើ​មនិងតម្រងនោមមាននាទីដូចម្តេចក្នងការបញ្ចេញចោល ?

៩. តើហេតុអ្វីបានជាកាបូនម៉ូណូអុកស៊ីតជាឧស្ម័នពុល ចំពោះសារពាង្គកាយ

១០. តើហេតុអ្វីបានជាអត្រាអ៊ុយរ៉េខ្ពស់ក្នុងសារពាង្គកាយបណ្តាលឲ្យស្លាប់ ?

១១. តើអត្រាអ៊ុយរ៉េខ្ពស់ក្នុងឈាមអាចមានបុព្វហេតុមកអំពីអ្វី ?

១២. តើអត្រាអ៊ុយរ៉េកើតឡើងក្នុងសារពាង្គកាយរបៀបដូចម្តេចដែរ ?

ចម្លើយ

១. បានជាភាវៈរស់ត្រូវតែធ្វើបណ្តូរឧស្ម័ន ព្រោះភាវៈរស់ស្ទើរតែទាំងអស់មិនអាចរស់ដោយមិនដកដង្ហើមទេ ។ សារពាង្គកាយត្រូវការស្រូបយកអុកស៊ីសែននិងបញ្ចេញកាបូនឌីអុកស៊ីតទៅមជ្ឈដ្ឋានវិញ សម្រាប់ដំណើរប្រព្រឹត្តទៅនៃគ្រប់សរីរាង្គទាំងអស់ ​។

២. ខ្យល់អាចចូលក្នុងសួតបាន ព្រោះនៅពេលដកដង្ហើមចូល សាច់ដុំដង្ហើមកន្រ្ទាក់ ហើយទាញឆ្អឹងជំនីរឲ្យប៉ោងឡើង ឯសាច់ដុំសន្ទះទ្រូងក៏ស្រុតចុះ ធ្វើឲ្យប្រអប់ទ្រូងប៉ោងឡើង ។ ពេលនោះសួតដែលមានសភាពយឺត ហើយជាប់យ៉ាងជិតស្និតទៅនឹង ផ្ទៃប្រអប់ទ្រូងដោយស្រោមសួតក៏រីកមាឌតាមប្រអប់ទ្រូង ។ ការរីកមាឌនេះបណ្តាលឲ្យខ្យល់ចូលទៅក្នុងសួត ។

៣. នៅពេលដង្ហើមចេញ បានជាខ្យល់ចេញពីសួតបានព្រោះពេល ដង្ហើមចេញសាច់ដុំដែលទាញឆ្អឹងជំនីរក៏រលាមកវិញ ធ្វើឲ្យឆ្អឹងជំនីរស្រុតចុះ ឯសន្ទះទ្រូងក៏ងើបឡើងវិញដែរ ។ ពេលនោះប្រអប់ទ្រូង និងសួតរួមទំហំមកវិញ ដែលបណ្តាលឲ្យខ្យល់ចេញពីសួត ។

៤. បានជាគោលិកាក្រហមអាចដឹកនាំអុកស៊ីសែនបាន ព្រោះនៅក្នុងគោលិកាក្រហមមានអេម៉ូក្លូប៊ីន ដែលជាប្រូតេអ៊ីនមានធាតុដែក ។អាតូមដែកអាចភ្ជាប់ទៅនិងម៉ូលេគុលអុកស៊ីសែន ។

៥. ឈាមចេញពីសរីរាង្គមានពណ៌ក្រម៉ៅ ពីព្រោះក្នុងសរសៃប្តូរនៃសរីរាង្គអុកស៊ីអេម៉ូក្លូប៊ីនបំបែក ហើយរំដោះអុកស៊ីសែន ។ ឈាមចេញពីសួតមានពណ៌ក្រហមស្រស់ ពីព្រោះនៅក្នុងសរសៃប្តូរនៃសួត អេម៉ូក្លូប៊ីនផ្សំជាមួយអុកស៊ីសែន ហើយបង្កើតបានជាអុកស៊ីសែនអេម៉ូក្លូប៊ីនដែលមានពណ៌ក្រហមស្រស់ ។

៦. ក្នុងបណ្តូរឧស្ម័ន ថង់សួតមាននាទីធ្វើឪ្យបណ្តូរឧស្ម័នប្រប្រឹត្តទៅយ៉ាងងាយដោយកូនថង់សួតមានផ្ទៃប៉ះយ៉ាងធំធេងជាមួយសរសៃប្តូរឈាម ហើយភ្នាសកូនថ​ង់សួតនិងភ្នាសសរសៃប្តូរមានកម្រាស់ស្តើងណាស់ ( មិនលើសពី ០.៥ មីក្រូម៉ែត្រទេ ) ។

៧. ណេប្រុងនិងថង់សួតមានលក្ខណៈដូចគ្នាត្រង់វារុំព័ទ្ធដោយសរសៃប្តូរ ។

៨. ក្នុងសារពាង្គកាយចោលថ្លើមមាននាទីប្លែងបណ្តុំអាមីនេនៃអាស៊ីតអាមីនឲ្យទៅជាអ៊ុយរ៉េ បន្សាបធាតុពុលនិងបញ្ចេញទឹកប្រមាត់ ។ រីឯតម្រង់នោមមាននាទីទាញយកអ៊ុយរ៉េពីក្នុងឈាម ។ ម៉្យាងទៀតកាកសំណល់ផ្សេងៗទៀតក៏ចេញពីឈាមចូលតម្រង់នោមដែរ ។

៩. បានជាកាបូនម៉ូណូអុកស៊ីតជាឧស្ម័នពុល ចំពោះសារពាង្គកាយ ព្រោះវាកើតឡើងនៅពេលចំហេះសមាសធាតុកាបូន​ ( ឧស ឬ ធ្យូង ) ប្រព្រឹត្តទៅដោយមានអុកស៊ីសែនមិនគ្រប់គ្រាន់ ។ កាលណាមនុស្សដកដង្ហើមស្រូបយកខ្យល់ដែលមានកាបូនម៉ូណូអុកស៊ីត គោលិកាក្រហមដឹកនាំបានអុកស៊ីសែនកាន់តែតិចទៅៗ ។ កាបូនម៉ូណូអូកស៊ីតអាចបង្កគ្រោះថ្នាក់ឲ្យមនុស្សស្លាប់បាន ។

១០​. បានជាអត្រាអ៊ុយរ៉េខ្ពស់ក្នុងសារពាង្គកាយបណ្តាលឲ្យស្លាប់ព្រោះវាជាកាកសំណល់ដែលជាសារធាតុពុល ។

១១. អត្រាអ៊ុយរ៉េខ្ពស់ក្នុងឈាមអាចមានបុព្វហេតុមកអាស៊ីតអាមីនេលើសពីតម្រូវការបំប្លែងទៅជាអ៊ុយរ៉េនៅក្នុងថ្លើម ។

១២. អត្រាអ៊ុយរ៉េកើតឡើងក្នុងសារពាង្គកាយៈ អាស៊ីតអាមីនេដែលលើសពីសេចក្តីត្រូវការ ត្រូវបំបែកក្នុងថ្លើម ។ នៅទីនោះបណ្តុំអាមីនត្រូវ ផ្តាច់ចេញ ហើយបំប្លែងជាឧស្ម័នអាម៉ូញាក់ ។ បន្ទាប់មកទៀតថ្លើមប្លែងឧស្ម័នអាម៉ូញាក់និងកាបូនឌីអុកស៊ីតទៅជាអ៊ុយរ៉េ ។ ឈាមដឹកអ៊ុយរ៉េចេញពីថ្លើមទៅតម្រង់នោម​ ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login