សំណួរ
១. តើសំណល់រឹងមានប្រភពមកពីកន្លែងណាខ្លះ ?
២. ចូររៀបរាប់សារធាតុបំពុលអាកាសសំខាន់ៗ ។
៣. តើកត្តអ្វីខ្លះ ដែលនាំឪ្យមានការកើនកម្ដៅ នៅលើភពផែនដី ?
៤. តើយើងទាំងអស់គ្នាមានវិធានការអ្វីខ្លះ ដើម្បីកាត់បន្ថយការកើនកម្ដៅនៅលើពិភពផែនដី ?
៥. ចូររកមូលហេតុដែលនាំឪ្យមានកង្វះទឹកសាបនា ពេលអនាគត ។
៦. ចូររាប់វិធីប្រើប្រាស់ទឹកសាបដដោយសន្សំសំចៃ ។
ចម្លើយ
១. សំណល់រឹងមានប្រភពមកលពីកន្លែង ៖
- លំនៅស្ថាន
- ទីផ្សារអគារពាណិជ្ជកម្ម មជ្ឈមណ្ឌលផ្គត់ផ្គង់ស្បៀងអាហារ សណ្ឋារគារ ភោជនីយដ្ឋាន ហាងទំនិញ តំបន់ទេសចរណ៍...។
២. រាប់សារធាតុបំពុលអាកាសសំខាន់ៗ ៖
- ឧស្ម័នកាបូនិច
- ស្ពាន់ធ័រទ្រីអុកស៊ីត ស្ពាន់ធ័រទ្រីអុកស៊ីត
- អាសូតម៉ូណូអុកស៊ីត អាសូតអុកស៊ីត ឌីអាសូតម៉ូណូអុកស៊ីត
- សមាសធាតុសរីរាង្គហើរ មេតាន បង់សែន ក្លរ៉ូភ្លុយអវ៉ូកាបូន
- ភាគល្អិតអណ្ដែតវិលវល់ ភាគល្ធិតរឹងដូចជា ធូលី សំណ ប្រេង ផ្នាំសម្លាប់ សត្វល្អិតចង្រៃ...។
៣. កត្តាដែលនាំឪ្យមានការកើនកម្ដៅ នៅលើភពផែនដី ៖
- កំណើនឧស្សាហកម្ម
- ការកាប់ព្រៃឈើ
- ការប្រើប្រាស់ឥន្ទនៈផូស៊ីលមានសារធាតុបមពុល
- ការអភិវឌ្ឍទីប្រជុំជន និងទីក្រុង
- ចរាចរណ៍មមាញឹក...។
៤. យើងទាំងអស់គ្នាមានវិធានមការ ដើម្បីកាត់បន្ថយការកើនកម្ដៅនៅលើភពលើផែនដី ៖
- ដាំដើមឈើឪ្យបានច្រើននិងការជួបការពារព្រៃឈើ
- កាត់បន្ថយការប្រើប្រាស់ឥន្ទនៈផូស៊ីល
- ការគ្រប់គ្រងសំណល់ឧស័ន្មកាបូននិចនៅកន្លែងផ្សេងៗក្រៅពីបរិយាកាសដូចជា មហាសមុទ្រ ដង្ហើមទឹក ជ្រៅនៅក្រោមដី...
- ប្រើប្រាស់វត្ថុធាតុផ្សេងៗ ដែលមិនបង្កគ្រោះថ្នាក់ចំពោះ បរិស្ថានសម្រាប់ជំនួយប្រេងឥន្ទនៈផូស៊ីល
- ការគ្រប់គ្រងសំណល់ឧស័្មនកាបូនិចនៅកន្លែងផ្សេងៗក្រៅពីបរិយាកាសដូចជា មហាសមុទ្រ ដង្ហើមទឹកជ្រៅប្រាស់ក្រោមដី ...
- ប្រើប្រាស់វត្ថុធាតុផ្សេងៗ ដែលមិនបង្កគ្រោះថ្នាក់ចំពោះ បរិស្ថានសម្រាប់ជំនួសប្រេងជំនួសប្រេងឥន្ធនៈផូស៊ីល ...។
៥. មូលហេតុដែលនាំឪ្យមាន កង្វះទឹកសាប
- កំណើតកម្តៅ មកពីការកាប់បំផ្លាញព្រៃឈើ...
- កំណើនប្រជាជន បរិមាណប្រជាជនមានការកើនឡើងយ៉ាងឆាប់រហ័សប៉ុន្ដែទឹកសាបដោយមិនកើបឡើងទេ ។
៦. រាប់វិធីប្រើប្រាស់ទឹកសាបដោយសន្សំសំចៃ ៖
- កែសម្រួលបង្គន់ចាស់ៗដែលប្រើប្រាស់ទឹកច្រើន
- ត្រូវកាត់បន្ថយការងូតទឹក
- លាងបន្លែក្នុងចានធុនធំចៀសវាងបង្ហូរទឹកពូវ៉ូប៊ីនណេផ្ទាល់
- ផ្សព្វផ្សាយដល់សាលារៀននិងសហគមន៍ បិតក្បាលរ៉ូប៊ីណេឪ្យបានបិទល្អ
- ប្រមូលចានដែលប្រឡាក់ទ ក្ងវក់ឪ្យអស់សិនរួចលាងតែម្ដង
- បោកសម្អៀកបំពាក់ត្រូវដាក់ទឹក ឪ្យល្មមទៅនឹងបរិមាណសម្អៀលបំពាក់...។
- ទឹកប្រើប្រាស់ហើយអាចយកទៅប្រើប្រាស់ផ្សេងៗដូចជាទឹកងូត ដែលមិនទាន់ដុះសាប៊ូអាចចយកទៅស្រោចដំណាំបាន
- ពិនិត្យវិក្តយបត្ររដ្ឋាករទឹកប្រចាំខែនីមួយៗ
- ស្រោចសួរច្បារ ឬសួនបន្លែនៅពេលព្រឹកឬ ល្ងាន
- ដាក់វត្ថុរក្សាសំណើមនៅជុំវិញគល់ឈើ (ដូចជាដាក់ថ្មនៅវិញគល់ដូង)
- គប្បីប្រើអំបោសបោសសំអាតកន្លែងផ្សេងជាមុន(បន្ទប់ទឹក ផ្លូវដើរ..) បន្ទាប់មកទើបប្រើទឹកលាងសំអាតជាក្រោយ
- ត្រូវរក្សាទឹកដែលងូតរួចដើម្បីយកទៅចាក់បង្គន់ ឬ ស្រោចរុក្ខជាតិ ។