Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១.តើប្រភពទឹកសាបមាននៅទីណាខ្លះ ?

២. ចូររកមូលហេតុ ដែលនាំឲ្យមានកង្វះទឹកសាបនាពេលអនាគត ។

៣.ចូរអធិប្បាយវិធីប្រើប្រាស់ទឹកសាប ដោយសន្សំសំចៃ ។         

៤.តើកង្វះទឹកសាបនាំឲ្យមានផលវិបាកអ្វីខ្លះ ?

ចម្លើយ

១. ប្រភពទឹកសាបមាននៅ៖

  • ក្រោមដី
  • នៅលើដីមានៈ ទឹកទន្លេ ស្ទឹង បឹង ជ្រោះ អូរ....។
  • ទឹកកកនៅតំបន់ប៉ូលខាងជើងនិងខាងត្បូង ។

២​. មូលហេតុ ដែលនាំឲ្យមានកង្វះទឹកសាបនាពេលអនាគត៖

  • កំណើនកម្តៅ មកពីការកាប់ព្រៃឈើ
  • កំណើនប្រជាជន បរិមាណប្រជាជនមានការកើនឡើងយ៉ាងឆាប់រហ័សប៉ុន្តេទឹកសាបមិនកើតឡើងទេ ។

៣. អធិប្បាយវិធីប្រើប្រាស់ទឹកសាប ដោយសន្សំសំចៃ៖

  • ត្រូវកាត់បន្ថយការងូតទឹក
  • កែសម្រួលបង្គន់ចាស់ៗ ដែលប្រើប្រាស់ទឹកច្រើន
  • លាងបន្លែក្នុងចានធុនធំចៀសវាងបង្ហូរទឹកពីរ៉ូប៊ីនណេផ្ទាល់
  • ផ្សព្វផ្សាយដល់សាលារៀន និងសហគមន៍ឲ្យបានយល់
  • បិតក្បាលរ៉ូប៊ីនណេឲ្យបានជិតល្អ
  • ប្រមូលចានដែលប្រឡាក់រកង្វក់ឲ្យអស់សិន រួចលាងតែម្តង
  • បោកសម្លៀកបំពាក់ត្រូវដាក់ទឹកឲ្យល្មមទៅនិងបរិមាណសម្លៀកបំពាក់...។

៤. កង្វះទឹកសាបនាំឲ្យមានផលវិបាកដូចជា៖

  • មនុស្សទាំងអស់ត្រូវកោរសក់ដើម្បីចៀសវាងប្រើប្រាស់ទឹកក្នុងការលាងសំអាត
  • មនុស្សដែលមានអាយុ ៥០ឆ្នាំមានសភាពដូចមនុស្សអាយុ ៨៥ឆ្នាំ ហើយច្រើនមានជម្ងឺធ្ងន់ធ្ងរដោយសារខ្វះជាតិទឹក ។ មនុស្សនៅពេលនោះត្រូវជូតខ្លួនដោយកន្សែងដែលអប់ដោយប្រេងជំនួសទឹក
  • ទេសភាពដែលនៅជុំវិញ ក្លាយជាវាលធំដ៏ក្តៅហែងព្រោះគ្មានដើមឈើ គ្មានទឹកមានតែមនុស្សស្លាប់ ។ កម្មករនិយោជិកក្នុងរោងចក្រ ត្រូវបានគេផ្តល់ទឹកផឹកជំនួសប្រាក់បៀវត្ស
  • មនុស្សត្រូវកាន់ថូរង់ចាំត្រង់ទឹក ។ អាហារភាគច្រើនជាអាហារសិប្បនិម្មិត ។ ពីមុនមនុស្សផឹកទឹក ៨កែវក្នុងមួយថ្ងៃ តែពេលនោះត្រូវផឹកទឹកត្រឹមតែកន្លះកែវប៉ុណ្ណោះ
  • មនុស្សត្រូវបោះបង់ចោលនូវសម្លៀកបំពាក់ ដែលប្រឡាក់​ព្រោះគ្មានទឹកសម្រាប់បោកគក់ដែលជាហេតុនាំឲ្យសំរាមកើនឡើង
  • មនុស្សទាំងអស់មើលទៅគួរឲ្យខ្លាច ដោយសារគ្មានជាតិទឹកនិងពោរពេញដោយជំងឺ ដែលបង្កមកពីរស្មីព្រះអាទិត្យខ្លាំងព្រោះតែស្រទាប់អូសូនបាត់បង់
  • មុនស្សជំនាន់ក្រោយចខ្សោយប្រាជ្ញា ដោយសារបរិមាណ អុកស៊ីសែនថយយយចចចុះ(គ្មានរុក្ខាជាតិ) ។ ស្រ្តីដែលមានអាយុ ២០ឆ្នាំមានរូបសម្បត្តិដូចមនុស្សអាយុ៤០ឆ្នាំ ។ អាយុសង្ឃឹមរស់គិតជាមធ្យមគឺ ៣៥ឆ្នាំ
  • ទឹកក្លាយជាវត្តុដ៏ពិសិដ្ឋដែលត្រូវយាមកាមយ៉ាងហ្មត់ចត់ ព្រោះអាចមានសង្គ្រាមដណ្តើមទឹកគ្នា ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login