សិទ្ធិមនុស្សចែកចេញជា ៖
- សិទ្ធិពលរដ្ឋ សិទ្ធិដើម្បីរស់រានមានជីវិត មានសេរីភាពរួចផុតពីការធ្វើទារុណកម្ម
- សិទ្ធិនយោបាយ សិទ្ធិបញ្ចេញមតិដោយសេរី រួមប្រជុំដោយសេរី សិទ្ធិបោះឆ្នោត
- សិទ្ធិសេដ្ឋកិច្ច សិទ្ធិក្នុងការប្រកបរបរ សិទ្ធិមានការងារធ្វើ សិទ្ធិក្នុងការធ្វើជំនួញ
- សិទ្ធិសង្គមកិច្ចនិងវប្បធម៌ សិទ្ធិក្នុងការងារមនុស្សធម៌សិទ្ធិបង្កើតគ្រួសារ
- សិទ្ធិនារី សិទ្ធិទទួលបានប្រាក់បំណាច់ស្មើគ្នានឹងបុរសសិទ្ធិមានសមភាពខាងផ្លូវភេទ សមភាពរវាងប្តីប្រពន្ធ
- សិទ្ធិកុមារនិងយុវជន សិទ្ធិមានឈ្មោះ ទទួលការសិក្សាកុមារមានសិទ្ធិរួចផុតពីការកាត់ទោសប្រហារជីវិត
- សិទ្ធិរបស់កម្មករ ទទួលប្រាក់បំណាច់ស្មើគ្នា បង្កើតសហជីព ធ្វើកូដកម្ម (អហិង្សា ស្របតាមច្បាប់)
- សិទ្ធិជនបរទេស សិទ្ធិសុំការជ្រកកោន រួចផុតពីការនិរទេស ដើម្បីជួបជុំគ្រួសារឡើងវិញ
- សិទ្ធិរបស់អ្នកទោស ត្រូវចុះឈ្មោះក្នុងបព្ជីារបស់អ្នកទោសសិទ្ធិមានទឹក មានអាហារហូបគ្រប់គ្រាន់ គោរពសាសនា
- សិទ្ធិរបស់មនុស្សចាស់ សិទ្ធិរួចផុតពី៍ទោសប្រហារជីវិតដើម្បីនិរភ័យសង្គម
- សិទ្ធិរបស់ជនពិការ សិទ្ធិទទួលបានការពារ លើកទឹកចិត្តពីសំណាក់សង្គម ឬអង្គការនានា ។
ប៉ុន្តែការប្រើប្រាស់សិទ្ធិសេរីភាពរបស់មនុស្សម្នាក់ៗមិនត្រូវធ្វើឱ្យប៉ះពាល់ដល់របៀបរៀបរយសណ្តាប់ធ្នាប់សារធាណៈសន្តិសុខ និងទំនៀមទម្លាប់ដ៏ល្អរបស់សង្គមជាដាច់ខាត ។