មាគ៌ាអភិវឌ្ឍន៍បែបកូរ៉េខាងត្បូង ផ្អែកលើកត្តាដូចជា ៖
- ភាពសម្បូរក្រុមហត្ថពលករនៅវ័យក្មេង ប្រកបដោយជំនាញបំពេញការងារបានល្អ និងព្រមទទួលយកប្រាក់ខែទាប ម៉ោងការងារច្រើន ។
- រដ្ឋាអំណាចមួយដែលមាននៅគ្រប់ទីកន្លែង នៅបណ្ដាប្រទេសទាំងមូលធននិយមជាការពិតផែនការកម្មមានលក្ខណៈប្រិតប្រៀនបំផុត ហើយការបង្កើតសហគ្រានសាធារណៈបានដាក់ឪ្យដំណើរការរោងចក្រធំៗ ។ រដ្ឋាភិបាលតែងកំណត់ផ្នែកដែលមានអាជ្ញធរ មួយចំនួនបង្កើតឡើងដោយរដ្ឋនៅពីលើធនាគារ ។
- ការផ្ដល់ហិរញ្ញវត្ថុមួយដ៏ចម្លែក មែនហើយ ៣០% នៃវិនិយោគសរុប កាលពីមុនឆ្នាំ ១៩៦៥ ត្រូវបានផ្គល់ហរិញ្ញវត្ថុដោយសហរដ្ឋអាមេរិច ជាបន្ដបន្ទាប់មកទៀតដោយកិច្ចព្រមព្រៀងជាមួយជប៉ុន ឬ ប្រទេសផ្សេងៗទៀត ដែលប្រាក់កម្ចីត្រូវបានទទួល ។ សហគ្រាសរួម ( មូលធនជាតិនិងបរទេសរួមគ្នា ) របស់សហរដ្ឋអាមេរិច ឬ ជប៉ុនមានដល់ទៅ ៤/៥ តាងបាន ១៥% នៃវិនិយោគសរុបក្នុងឧស្សាហកម្មគីមីនិងអេឡិចត្រូនិច ។
- ទម្ងន់នៃកុងក្លូមេរ៉ា កិច្ចសហប្រតិ្តការនានាសម្រាប់លំនាំចេញចាប់ពិឆ្នាំ ១៩៦២ មកពីបានជម្រុញឪ្យរដ្ឋជួយសម្រួលដល់បណ្ដុំឧស្សាហកម្មធុនធ្ងន់ ។ ពហុដ្ឋាន ប៉ូហាង ត្រូវបានដាក់ឪ្យដំណើរការនៅឆ្នាំ ១៩៧០ បន្ទាប់មកមានពហុដ្ឋាន ក្លាយយ៉ាង អ៊ុលសាន យេវចុង ... ។