Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

៣. ហេតុអ្វីបានជាផ្ទុះសង្រ្គាមលោកលើកទី១ ? តើប្រទេសណាខ្លះចូលរួម ?

៤. ហេតុអ្វីបានជាគេធ្វើឃាតលើព្រះអង្គម្ចាស់ប្រង់ស្វាផែឌីណង់ ?

៥. តើប្រទេសមហាអំណាចចូលរួមក្នុងសង្រ្គាមចង់បានអ្វី ?

៦. ហេតុដូចម្តេចបានជា “សង្រ្គាមផ្លេកបន្ទារ” មិនបានសម្រេច ?

៧. តើកត្តាអ្វីខ្លះ ដែលជំរុញឱ្យសហរដ្ឋអាមេរិកចូលរួមក្នុងសង្រ្គាមលោកកលើកទី១​ ?

ចម្លើយ

១. បានជាផ្ទុះសង្រ្គាមលោកទី១ ព្រោះ

ក. នយោបាយអនុត្តរភាពនៃបណ្តាប្រទេសមហាអំណាច

  • សង្រ្គាមរវាងសហរដ្ឋអាមេរិក និងអេស្ប៉ាញ ដើម្បីគ្រប់គ្រងកោះគុយបា (១៨៩៥-១៨៩៨) ។
  • សង្រ្គាមចក្រភពអង់គ្លេសជាមួយនឹងសាធារណរដ្ឋប៊ូរ (១៨៩៩-១៩០២) ។ ដើម្បីគ្រប់គ្រង់តំបន់ភាគខាងនៃទ្វីបអាព្រិច ។
  • សង្រ្គាមរូស៊ី ជប៉ុន (១៩០៤-១៩០៥) ដើម្បីគ្រប់គ្រងតំបន់អាណានិគមចុងបូព៌ា ។

ខ. វិបត្តិខែកក្កដាឆ្នាំ ១៩១៤

នៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ១៩១៤ អូទ្រីស ហុងគ្រី បានដាក់កំហិតឱ្យស៊ែប៊ីប ប្រគល់ឃាតករធ្វើគុតរជ្ជទាយាទឱ្យអូទ្រីស ហុងគ្រីឱ្យបាន ហើយបានដាក់ឱសានវាទដោយថោកទាបជាទីបំផុត ។ រូស៊ីបានឱ្យដំបូន្មានដល់រដ្ឋាភិបាលស៊ែប៊ីឱ្យធ្វើការដកថយដល់កម្រិតអតិបរមានូវអ្វីដែលអាចធ្វើបាន ។ ចំណែកអូទ្រីស ហុងគ្រី និងអាឡឺម៉ង់មិនចង់បានដំណោះស្រាយទំនាស់ដោយសន្តិវិធីនោះទេ ។ ថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ១៩១៤ អូទ្រីស ហុងគ្រីបានប្រកាសសង្គ្រាមនិងស៊ែប៊ី ។

សរុបមក កត្តាទាំងពីរខាងលើនេះ ជាមូលហេតុដែលនាំឱ្យកើតនូវសង្គ្រាមលោកលើកទី១ ។

ប្រទេសចូលរួម មានអង់គ្លេស រូស៊ី អាឡឺម៉ង់ ជប៉ុន សហរដ្ឋអាមេរិក សាធារណរដ្ឋប៊ូរ អេស្ប៉ាញ អូទ្រីស ហុងគ្រី ស៊ែប៊ី បារាំង តួគី អ៊ីតាលី ប៊ុលការី ព័រទុយកាល់ ប្រេស៊ីល...។

២. បានជាគេធ្វើឃាតលើព្រះអង្គម្ចាស់ប្រង់ស្វាផែឌីណង់ ព្រោះដោយសារអូទ្រីស ហុងគ្រី បានធ្វើតាមការឱ្យដំបូន្មាននៃអធិរាជចក្រភពអាឡឺម៉ង់ ដោយបានសម្រេចចិត្តសំពងទៅលើស៊ែប៊ីមួយអន្លូងដើម្បីបង្ហាញកម្លាំងរបស់ខ្លួននៅក្នុងតំបន់បាល់កង់ ហើយកងទ័ពអូទ្រីស ហុងគ្រី បានមកឈរជើងនៅក្បែរព្រំប្រទល់ស៊ែប៊ី ។ មេដឹកនាំបក្សយោធនិយម និងរជ្ជទាយាទអូទ្រីស ហុងគ្រី ព្រះម្ចាស់ប្រង់ស្វាផែឌីណង់ បានទៅធ្វើទស្សនកិច្ចក្នុងរដ្ឋធានីសេរ៉ាសឺវ៉ូរបស់បូស្នី ។ សភាពការណ៍នេះ បានដាស់ដល់អារម្មណ៍ បានដល់អារម្មណ៍យុវជនស្នេហាជាតិស៊ែប៊ីឱ្យពុះកញ្ជ្រោលយ៉ាងខ្លាំង ។ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ ១៩១៤​ យុវជនជាតិនិយស៊ែប៊ីពីអូប បានលួចបាញ់ព្រះអង្គម្ចាស់ ប្រង់ស្វាផែឌីណង់នៅតាមដងវិថីមួយនៃទីក្រុងសេរ៉ាស៊ីវ៉ូ ។

៣. ប្រទេសមហាអំណាចចូលរួមក្នុងសង្រ្គាមចង់បានដើម្បី ៖

  • រដ្ឋាភិបាលអាឡឺម៉ង់ មានទិសដៅបញ្ចប់ការគ្រប់គ្រងរបស់ចក្រភពអង់គ្លេសលើផ្ទៃសមុទ្រ និងធ្វើយ៉ាងណាឱ្យអង់គ្លេសចុះខ្សោយក្នុងការប្រកួតប្រជែងនៅលើទីផ្សារអន្តរជាតិ ។
  • រដ្ឋាភិបាលអូទ្រីស ហុងគ្រី មានទិសដៅឈ្លានពានស៊ែប៊ី បង្កើនឥទ្ធិពលរបស់ខ្លួននៅតំបន់ឩបទ្វីបបាល់កង់ កាត់ផ្តាច់ពីស្តេចសារូស៊ីទឹកដីមួយផ្នែកនៃរាជាណាចក្រកម្ពុជាប៉ូឡូញ ប៉ូដុលនិងវ៉ូលីញ ។
  • ប្រទេសតួគី បានចូលរួមធ្វើសង្រ្គាមខាងភាគីអាឡឺម៉ង់នៅរដូវស្លឹកឈើជ្រះឆ្នាំ ១៩១៤ មានបំណងឈ្លានពានតំបន់ភ្នំកូកាសនៃស្តេចសារូស៊ី និងបង្កើតការគ្រប់គ្រង់របស់ខ្លួននៅលើតំបន់បាល់កង់ ។
  • ក្រុមដឹកនាំអង់គ្លេស មានទិសដៅចង់ថែរក្សាប្រទេសអាណានិគមរបស់ខ្លួននិងអំណាចចគរប់គ្រងផ្ទៃសមុទ្រ កាត់ផ្តាច់ពីតួគីតំបន់សម្បូរប្រេងកាតមេសូប៉ូតាមី និងផ្នែកមួយនៃឩបទ្វីបអារ៉ាប់ ។
  • បារាំង មានបំណងចង់បានតំបន់អាល់សាសនិងឡូរ៉ែនមកវិញនិងផ្នែកមួយនៃឩបទ្វីបអារ៉ាប់ ។
  • ស្តេចសាររូស៊ី មានទិសដៅចង់ថែរក្សាឥទ្ធិពលរបស់ខ្លួននៅក្នុងឩបទ្វីបបាល់កង់ គ្រប់គ្រងតំបន់ហ្កាលីសី តំបន់ណរម៉ាន់ភាគខាងងក្រោម គ្រប់គ្រងច្រកចេញពីសមុទ្រខ្មៅ បូស្វ័រនិងដាដាណែស ។
  • ជប៉ុន បានប្រកាសសង្គ្រាមនឹងអាឡឺម៉ង់ នាថ្ងែទី ២៣ ខែសីហា ឆ្នាំ ១៩១៤ មានទិសដៅចូលឈ្លានពានតំបន់ទឹកដីរបស់អាឡឺម៉ង់ ដែលជាប់កិច្ចព្រមព្រៀងជួលពីចិន សនិងតំបន់កោះក្នុងល្អាងមហាសមុទ្រប៉ាស៊ីភិច ។

៤. បានជា “សង្រ្គាមផ្លេកបន្ទារ” មិនបានសម្រេច ព្រោះថ្ងៃទី ៣ -១០ ខែកញ្ញា ឆ្នាំ ១៩១៤ នៅលើសសមភូមិតាមដងទន្លេម៉ានកងទ័ពឯកភាព បារាំងអង់គ្លេស បានបញ្ឈប់ការវាយសម្រុកចូលទៅកាន់ប៉ារីសពីសំណាក់កងទ័ពអាឡឺម៉ង់ ។ ក្នុងប្រយុទ្ធនេះមានទាហាចូលរួមចំនួនលានមួយកន្លះ ។ ភាគីទាំងសងខាងបានបាត់បង់កម្លាំងប្រហែល ៦០០ពាន់នាក់ទាំងស្លាប់និងងរបួស ។ លទ្ធផលនៃសង្រ្គាមតាមដងទន្លេម៉ាកបានធ្វើឱ្យអាឡឺម៉ង់បោះបង់ចោលគម្រោង “សង្រ្គាមផ្លេកបន្ទោរ” ។

៥. កត្តាដែលជំរុញឱ្យសហរដ្ឋអាមេរិកចូលរួមក្នុងសង្រ្គាមលោកកលើកទី១​ ព្រោះ ៖

  • ប្រញាប់ប្រញាល់ ដើម្បីចូលរួមក្នុងការទទួលលាភសក្ការៈបានមកពីការបែងចែកពិភពលោកដំណាក់កាលក្រោយសង្រ្គាម ។
  • នាវាចម្បាំងអាឡឺម៉ង់បានប្រកាសបិទមិនឱ្យនាវាគ្រប់ធុនចូលសំចតកំពង់ផែអឺរ៉ុបដែលជាតំបន់កំពុងផ្ទុះសង្រ្គាម ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login