Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. តើសង្រ្គាមលោកលើកទី១នាំមកនូវផលវិបាកអ្វីខ្លះ ?

២. តើផលវិបាកបន្ទាន់នៃសង្រ្គាមបានធ្វើឱ្យប្រទេសអឺរ៉ុបប្រទះនឹងការលំបាកអ្វីខ្លះ ?

៣. ចូររៀបរាប់វិបត្តិសេដ្ឋកិច្ចនៃប្រទេសខ្លះ ក្រោយមហាសង្រ្គាម ។

៤. គេពោលថា សេដ្ឋកិច្ចសេរីបានទទួលបរាជ័យនៅពេលក្រោយសង្រ្គាម ។ ព្រោះអ្វី ?

៥. តើប្រទេសណាខ្លះ បានកាន់របបផ្តាច់ការនៅមុនសង្រ្គាមលោកលើកទី២ ?

ចម្លើយ

១. ផលវិបាកនៃសង្រ្គាមលោកលើកទី១ គឺ​

  • បាត់បង់ជីវិតមនុស្សអស់ ១០លាននាក់ និងរបួស ២០ លាននាក់
  • បាត់បង់ផ្នែកធនធានសម្ភារៈសន្ធឹកសន្ធាប់និងប្រជាជនស៊ីវិលជាច្រើនលាននាក់ទៀត
  • សង្រ្គាមបានកំទេចអស់ហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀតមានលំនៅដ្ឋាន ផ្លូវដែក ស្ពាន រោងចក្រ ទីក្រុង..
  • ពន្ធដារឡើងខ្ពស់
  • ភាពអត់ការងារធ្វើបានធ្លាក់លើស្មាកម្មករ
  • សង្គ្រាមបង្កឱ្យមានបដិវត្តន៍ និងចលនាប្រជាធិបតេយ្យនិយមដែលមានទិសដៅកែទម្រង់សង្គមដល់ឫសគល់ ។

២. ផលវិបាកបន្ទាន់នៃសង្រ្គាមបានធ្វើឱ្យប្រទេសអឺរ៉ុបប្រទះនឹងការលំបាកដូចខាងក្រោម ៖

  • វិបត្តិសេដ្ឋកិច្ច
  • វិបត្តិរូបិយវត្ថុ
  • វិបត្តិទីផ្សារ
  • វិបត្តិនយោបាយនិងសង្គម ។

៣. វិបត្តិសេដ្ឋកិច្ចនៃប្រទេសមួយចំនួន ក្រោយមហាសង្រ្គាម ៖

  • ចក្រភពអង់គ្លេស ប្រទេសបារាំង ដែលពីដើមធ្លាប់តែឱ្យគេខ្ចីបានធ្លាក់ខ្លួនក្លាយទៅជាកូនបំណុលរបស់សហរដ្ឋអាមេរិកទាំងអស់
  • អាឡឺម៉ង់ និងប្រទេសរូស៊ីដែលធ្លាក់ខ្លួនក្រីក្រខ្លាំងពេក គ្មានលទ្ធភាពទិញផលិតផលពីបរទេសបាន បង្ខំចិត្តរស់ដោយខ្លួនឯង ដោយផ្តាច់ទំនាក់ទំនងពាណិជ្ជកម្មជាមួយនឹងប្រទេសផ្សេងៗទាំងអស់
  • សហរដ្ឋអាមេរិកនិងអឺរ៉ុបមានមនុស្សគ្មានការធ្វើចំនួនជាង ៣០ លាននាក់ ជាហេតុធ្វើឱ្យមានចលាចលខាងនយោបាយ និងសង្គមដែលជាសម្ពាធបង្ខំរដ្ឋាភិបាលនានា ឱ្យធ្វើអន្តរាគមន៍ក្នុងវិស័យសេដ្ឋកិច្ច ចាប់ពីពេលនោះមក ។

៤. សេដ្ឋកិច្ចសេរីបានទទួលបរាជ័យនៅពេលក្រោយសង្រ្គាម ព្រោះដោយសារការអនុវត្តនយោបាយរបាំងពន្ធគយ និងនយោបាយឩបត្ថម្ភនិយម ក្នុងវិស័យសេដ្ឋកិច្ចបានធ្វើឱ្យបាត់បង់សេរីភាពដែលជាគោលការណ៍ទីផ្សារនិយមមួយដ៏សំខាន់នៃមូលធននិយមក្នុងសតវត្សទី១៩ ។

៥. ប្រទេសបានកាន់របបផ្តាច់ការនៅមុនសង្រ្គាមលោកលើកទី២មាន ប្រទេសអ៊ីតាលី ប្រទេសអាឡឺម៉ង់ ប្រទេសអេស្ប៉ាញ ប្រទេសព័រទុយកាល់ ប្រទេសរូស៊ី ប្រទេសអូទ្រីស ហុងគ្រី ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login