Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


អានុភាពនៃការលែងលះ ៖

  • ក្នុងការលែងលះនេះ ទ្រព្យសម្បត្តិត្រូវបែងចែកទៅតាម ការព្រមព្រៀងនៃភាគីទាំងសងខាង ។ បើគ្មានការព្រមព្រៀងសហព័ទ្ធម្នាក់ៗត្រូវយកតែទ្រព្យសម្បត្តិផ្ទាល់របស់ខ្លួនដែលមានមុនពេលរៀបការ និងទ្រព្យសម្បត្តិដែលខ្លួនបានទទួលជាមរតកក្តីជា អំណោយក្តីក្នុងរយៈពេលមានចំណងអាពាហ៍ពិពាហ៍ប៉ុណ្ណោះ ។ ក្រៅពីនេះសហព័ទ្ធ ម្នាក់ៗមានសិទ្ធិត្រូវបានទ្រព្យសម្បត្តិរួមពាក់កណ្តាលម្នាក់លើកលែងករណីពិសេស និងតាមសំណើរបស់សហព័ទ្ធណាមួយតុលាការអាចសម្រេចចែកទ្រព្យសម្បត្តិរួមផ្សេងពីគោលការណ៍ខាងលើបានដោយគិតទៅដល់ផលប្រយោជន៍របស់កូន និងផលិតកម្ម ។
  • អំណាចមេបាត្រូវប្រគល់ទៅឪពុក ឬទៅម្តាយ និងការប្រាស្រ័យទាក់ទងរវាងឪពុកម្តាយ និងកូនផង ។ ឯការរក្សាកូនត្រូវសម្រេចតាមការយល់ព្រមនៃប្តី ប្រពន្ធដែលលែងលះគ្នា ។ តាមគោលការណ៍កូនដែលនៅបៅដោះត្រូវឱ្យ ទៅម្តាយរក្សា ។ ក្នុងករណីដែលគូភាគីទាំងសងខាងមិនឯកភាពគ្នាលើការរក្សាកូនតុលាការត្រូវសម្រេច ។
  • ឪពុកម្តាយដែលលែងលះគ្នាត្រូវជួយផ្គត់ផ្គង់ ជួយបីបាច់ រក្សាជួយផ្តល់សាហ៊ុយអប់រំនិងរៀនសូត្ររបស់កូនតាមលទ្ធភាពរបស់ខ្លួន ។
  • អាហារកិច្ចត្រូវផ្តល់ឱ្យកូនរហូតដល់កូនមាននីតិភាព ឯអាហារកិច្ចដែលផ្តល់ឱ្យភាគីម្ខាងទៀតត្រូវបញ្ចប់ បើជនដែលទទួលអាហារកិច្ចរៀបអាពាហ៍ពិពាហ៍ថ្មីទៀត ។ ឯកម្រិតអាហារកិច្ចត្រូវសម្រេចតាមការយល់ព្រមរបស់ភាគីទាំងសងខាងឬតាមការសម្រេចរបស់តុលាការក្នុងករណីមិនឯកភាពគ្នា ។
  • ការមិនព្រមបង់អាហារកិច្ច ចាត់ទុកជាបទល្មើសព្រហ្មទណ្ឌ ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login