និយាយពីប្រភេទកាឡាក់ស៊ីនីមួយៗ ៖
- កាឡាក់ស៊ីរាងពងក្រពើ ផ្ទុកដោយធូលីតូចៗនិងឧស្ម័ន ។ តារានិងតារានិករដែលស្ថិតនៅក្នុងកាឡាក់ស៊ីនេះជាតារាដែលចាស់ជាងតារាផ្សេងៗទៀតក្នុងប្រភេទកាលាក់ស៊ី ។
- កាឡាក់ស៊ី ដែលផ្នែកកណ្តាលកើតឡើងពីវត្ថុធាតុមានម៉ាស់យ៉ាង់ក្រាស់ ហើយមានរាងគូទខ្យងនៅព័ទ្ធជុំវិញផ្នែកកណ្តាលហៅថា កាឡាក់ស៊ីរាងគូទខ្យង ។
- កាឡាក់ស៊ីមានរាងមិនទៀងទាត់ជាកាឡាក់ស៊ិដែលគេមិនអាចកំណត់ទ្រង់ទ្រាយបាន ។ កាឡាក់ស៊ីនេះកើតឡើងពីពពកម៉ាស់សែលឡានិចហើយស្ថិតនៅជិតកាឡាក់ស៊ីមីលគីវ៉េជាងគេ ។