ក. តាមមាត្រា ៣ ឯកពន្ធភាព ជាចំណងអាពាហ៍ពិពាហ៍ ដែលបុរសមានប្រពន្ធតែមួយ ឯស្រ្តីមានប្តីតែមួយ ។
ខ. មានប្រយោជន៍ ៖
	- ធ្វើឱ្យប្តីប្រពន្ធមានភាពកក់ក្តៅ មានជំនឿចិត្តលើគ្នាទៅវិញទៅមក
 
	- ធ្វើឱ្យប្តីប្រពន្ធមានភាពលក្ខណៈពេញលេញក្នុងផ្លូវច្បាប់
 
	- រក្សាបាននូវវប្បធម៌ប្តីមួយ ដែលជាវប្បធម៌ខ្មែរ
 
	- រក្សាបាននូវសុខសុវត្ថិភាព ស្ថេរភាពសង្គម
 
	- កាត់បន្ថយភាពក្រីក្រ ភាពមិនចុះសម្រុងគ្នារវាងប្តីប្រពន្ធ
 
	- ធ្វើឱ្យប្តីប្រពន្ធមានតម្លៃ និងសមធម៌
 
	- ការពារបាននូវសេចក្តីថ្លៃថ្នូរ ពង្រឹងសុខុមាលភាព និងសុភមង្គលក្នុងគ្រួសារ ។