2018-11-03 16:25
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
វិស័យគមនាគមន៍សម័យបដិវត្តន៍ឧស្សាហកម្មរីកចម្រើនគឺ ៖ នៅសតវត្សទី ១៨ នៅក្នុងអណ្ដូងរ៉ែអង់គ្លេស គេប្រើកម្លាំងសត្វសេះអូសទាំញកូនទូរថយភ្លើងដំបូងមនៅលើផ្លូវរថភ្លើងធ្វើអំពីឈើក្រោយមកធ្វើអំពីដែក ។ ក្នុងឆ្នាំ ១៨១៤ ជនជាតិអង់គ្លេស ស្ដេហ្វាន់សុន បានធ្វើឪ្យម៉ាស៊ីនប្រើចំហាយទឹកបើកបរបានដោយប្រើកង់ ។ ម៉ាស៊ីនក្រោយនេះប្រើដោយប្រព័ន្ធពីស្ដុងនិងយេនក្បាលរថភ្លើងក៏ចាប់កំណើតឡើង ។ មុនដំបូងរថភ្លើងដឹកតែទំនិញប៉ុណ្ណោះ ក្រោយមកនៅឆ្នាំ១៨៣០ រថភ្លើងដឹកអ្នកដំណើរទី១ ក៏ដំណើរការឡើង ។ ក្នុងឆ្នាំ ១៨៤៨ រថភ្លើងមានបំពង ផ្សេងហ្រ្វាំខ្យល់ទប់ល្បឿនជួយរក្សាសុវត្ថិភាព កម្លាំងនិងល្បឿនមាន ១០០km/h ។ ចាប់ឆ្នាំ១៨១៤ ដល់ ១៩៥០ នៅអឺរ៉ុបខាងលិចគ្របដណ្ដប់ទៅដោយប្រព័ន្ធផ្លូរដែកណែនណាន់តាន់តាប់ ។ ផ្លូវអយស្ម័យយានទី ១ ដែលឆ្លងកាត់អាមេរិចបណ្ដាលឪ្យមានកមណើនប្រជាជននិងអាចបង្ហាញឃើញពីទឹកដីដ៏ធំធេងនៅសហរដ្ឋអាមេរិច ១៨៦៩ នៅកាណាដា ១៨៨៥ និងរូស៊ី១៩០៣ ។ នាវានៅតាមដងទន្លេនិងសមុទ្រទាំងឡាយកាន់តែរីកចម្រើនឡើងជាលំដាប់បំពាក់ដោយឆ្នាំងចំហាយទឹកកង់ស្លាបរហាត់ បន្ទាប់មកជាស្លាបចក្រ ។ នាវាទាំងនោះមានល្បឿងលឿននិងទៀតទាត់ ។ នាវាដែលប្រើដោយចំហាយទឹក និងស្រោមពយដែកថែបត្រូវបានជំនួសដោយនាវាដែលប្រើក្ដោង ។ ព្រែកជីក “ ស៊ុយអរ “ ដែលបានបើកឪ្យប្រើប្រាស់ក្នុងឆ្នាំ ១៨៦៩ និងព្រែកជីក “ប៉ាណាម៉ា “ ដែលជីកហើយនៅឆ្នាំ ១៩១៤ អាចកាត់បន្ថយចម្ងាយផ្លូវឪ្យខ្លី ។ ជាលើកដំបូងដែលរថភ្លើងនិង នាវាដើរដោយចំហាយទឹកអាចដឹកជញ្ជូនបានយ៉ងរហ័ស ចំណុះដ៏ច្រើនក្នុងចម្ងាយដ៏ឆ្ងាយនិងក្នុងតម្លៃថោក ។ ម៉ាស៊ីនផ្ទុះបង្កើតឡើងដោយជនជាតិអាឡឺម៉ង់ ដែមឡ័រ និងបេន បង្ហាញមុនដំបូងពីរថយន្ដ ។អ្នកស្ថាបនារថយន្ដ ដូចជាលោករឺណូ ប៊ុយហ្គាទី និងឡឺវ៉ាស័រ បានប្រឈមមុខគ្នាក្នុងការប្រកួតប្រណាំងរថយន្ដ ចំណែកឯលោក ដុនឡុប បង្កើតសំបកកងឡាន ។ នៅឆ្នាំ ១៩០៣ លោកហ្វ្រឺររ៉ាយ ហោះហើរ ដោយប្រើគ្រឿងឧបករណ៍ធ្ងន់ជាងខ្យល់ ហើយលោកប្លេរីយូឆ្លងកាត់តំបន់ ម៉ង់ ដោយយន្ដហោះនៅក្នុងឆ្នាំ ១៩០៩ ។