Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ពីឆ្នាំ ១៨៥១ ដល់ឆ្នាំ ១៩១១ ប្រជាជនបទនៅអឺរ៉ុបមានលក្ខណៈដូចខាងក្រោម ៖  ម្ចាស់កម្មសិទ្ធិធំៗ និងអ្នកជួលដីធ្វើអាជិវកម្មទើបមានដើមទុនគ្រប់គ្រាន់ ក្នុងការទិញម៉ាស៊ីននិងជី ។ ពួកនេះបន្ដការផលិតក្នុងទិសដៅធ្វើពាណិជ្ជកម្ម គឺគេប្រកបមុខរបរកសិពាណិជ្ជកម្ម ។ ផ្ទុយទៅវិញ ភាគច្រើននៃប្រជាជនតូចតាច ដែលពុំមានដើមទុនគ្រប់គ្រាន់ស្ថិតនៅក្នុងភាពក្រីក្រហើយគេក្លាយទៅជាអ្នកក្រលំបាកយ៉ាងខ្លាំង ។ ចាប់ពីឆ្នាំ ១៨៨០ ការដឹកជញ្ជូនថ្មីបាននាំមកយ៉ាងសន្ធឹកសន្ធាប់នូវផលិតផលកសិកម្មសម្បូររហូរហៀរពីប្រទេសរូស៊ីឬ អាមេរិច​។ ដូចនេះ​ក្រោមអានុភាពនៃការប្រកួតប្រជែងនេះតម្លៃកសិកម្មនិងគ្រឿងយន្ដនាំឪ្យមានចំណាកជនបទធ្លាក់ចុះ ។ ការរីកចម្រើនផ្នែកកសិកម្មនិងគ្រឿងយន្ដនាំឪ្យមានចំណាកជនបទយ៉ាងច្រើន ។ ចលនានេះមានរួចមកហើយនៅក្នុងរបបចាស់ ។ ចលនាកើនឡើងបន្ទាប់ពីឆ្នាំ  ១៨៥០ និងបញ្ចប់ដោយការរីករាលដាលនៅអឺរ៉ុបទាំងមូល គេមិនសូវត្រូវការកម្មករតាមរដូវនិងសិប្បករមកពីជនបទទេ ។ មនុស្សមួយចំនួនចាកចេញពីតំបន់កសិកម្មក្រីក្រ ដើម្បីទៅកាន់ទ្វីបអាមេរិចឬទៅទីក្រុងរបស់គេ ដែលរេកាយមកពួកគេក្លាយទៅជាកម្មករឧស្សាហកម្ម ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login