2018-11-03 16:26
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
ផលវិបាកនៃការដឹកជញ្ជូនក្នុងសម័យបដិបត្តន៍ឧស្សាហកម្មមាន ៖ ផ្លូវដែកនិងនាវាដើរដោយចំហាយទឹកត្រូវការមូលធនដ៏ច្រើនសម្បើមដែលផ្តត់ផ្តងដោយធនគារឬ ដោយក្រុងហ៊ុនឯកជន ។ ស្ពានផ្លូវរូងក្រោមដី ស្ពានដោម (ស្ពានកាត់ពីលើផ្លូវឬកាត់ជ្រលងភ្នំ ) ចំណតរថភ្លើងធ្វើឪ្យទេសភាពទាំងឡាយប្រែប្រួល ។ សំណង់ទាំងនេះត្រូវការចាំបាច់នូវការងារសាងសង់ដ៏ធំធេង ដែលបណ្ដាលឪ្យសេដ្ឋកិច្ចលូតលាស់រហ័ស ។ ដំណើររការនៃប្រព័ន្ធផ្លូវដែដកបង្កើតការងារយ៉ាងទំនាញៗ ធានាដោយភ្នាក់ងារអយស្ម័យយាន គួបផ្សំ នឹងមោទនភាពនៃវិជ្ជាជីវៈរបស់ពួកគេ ។ មនុស្សធ្វើចរាចរកាន់តែងាយស្រួលដោយសាររថភ្លើងនិងកប៉ាលប្រើចំហាយទឹកដែលសម្រូលដល់ចំណាកជនបទនិងទេសសន្ដរប្រវេសន៍ (ដំណើរផ្លាស់ប្រទេស ) ។ ចំណែកការបង្កើតជាទូរលេខ ( ការប្រើជាសំបុត្រ ) និងការបង្កើតជាទូរស័ព្ទធ្វើឪ្យងាយស្រួលដល់ទំនាក់ទំនងគ្នា ។ ទីក្រុងនីមួយៗឬស្មើរតែគ្រប់ទឺក្រុងចង់មានស្ថានីយ៍របស់ខ្លួនសម្រាប់ទទួលធ្យូងឬម៉ាស៊ីនឲឪសម្រាប់ធ្វើជី សារព័ត៌មាននិងផ្ទើផលិតផលរោងចក្របសុសត្វ ផលដំណាំ ផ្លែឈើមុនរដូវ ។ គ្រោះទុរ្ភឹក្សថយចុះនៅទ្វីបអឺរ៉ុប ព្រោះថាសាច់គោរបស់ប្រទេសអាសង់ទីន ស្រាអាល់ស៊េរី ត្រូវសាលីរបស់កាណាដាមានច្រើនតាមកំពុងផែ ។ ប្រទេសអង់គ្លេសនិងបារាំងទិញកប្បាសពីសហរដ្ឋអាមេរិច ក្រណាត់ឡែនអូស្រ្ដាលីហើយបញ្ចេញផលិតផលសម្រេចលក់ទៅគ្រប់ទ្វីប ។ ចម្ងាយដ៏ឆ្ងាយដែលពីមុនជាឧបសគ្គមិនអាចឆ្លងកាត់បានលែងមានបញ្ហាទៀតហើយ ។ ពិភពលោកហាក់ដូចជារួញយ៉ាងតូច ។