Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ប្រៀបធៀបជីវភាពរបស់កម្មករក្នុងស.វទី១៩ និងជីវភាពរបស់កម្មសព្វថ្ងៃ ៖

ជីវភាពរបស់កម្មករក្នុងស.វទី ១៩

  • កម្មករទាំងឡាយ​ជួនកាលហៅថា វណ្ណៈពលជីព ធ្វើការនៅរោងចក្រនានាដែលពួកគេត្រូវប្រមូលផ្ដុំក្នុងចំនួនរាប់រយនាក់
  • ពួកគេគ្មានសិទ្ធិអ្វីជាសំខាន់ទេ
  • ពួកគេមិនមែនជាម្ចាស់នៃពេលវេលា មិនមែនជាម្ចាស់នៃដំណើរការផលិតកម្ម​ព្រោះពួកគេពឹងផ្អែកលើម៉ាស៊ីន​
  • ធ្វើការច្រើនម៉ោង តែទទួលបានប្រាក់ខែតិច (ពួកកម្មករធ្វើការចាប់ពី ១២ទៅ ១៥ ម៉ោងក្នុងមួយថ្ងៃ ៦ ថ្ងៃក្នុងមួយសបា្តហ៍)
  • ពួកគេធ្វើការគ្មានពេលឈប់សម្រាកក្នុងរោងចក្រដែលគ្មានខ្យល់ចេញចូលមានសម្លេងគឺកកងហើយសើម
  • ក្នុងរោងចក្រគ្មានអនាម័យ គ្មានសន្ដិសុខ ជាមួយនឹងវិន័យដែលត្រួតត្រាដ៏តឹងរ៉ឺង បង្ខំឪ្យគោរពបទបញ្ជាទណ្ឌកម្ម ការផាកពិន័យ និងការបណ្ដោយចោល
  • លើកលែងកម្មករទាប  និងប្រឈមមុខនិងការកាត់បន្ថយរហូត
  • កម្មករទាំងឡាយពុំមានប្រាក់ឧបត្ថម្ភពីសង្គមសោះឡើយ
  • គ្មានការធានារ៉ាប់រងហានិភ័យសង្គមក្នុងករណីមានជំងឺតម្កាត់ គ្រោះថ្នាក់ ឬ ភាពចាស់ជរា
  • នៅពេលចាប់ផ្ដើមនៃបដិវត្តន៍ឧស្សាហកម្ម កម្មករទាំងឡាយមិនសូវតវ៉ា ព្រោះកូដកម្មនិងសហជីពគឺត្រូវហាមឃាត់
  • នៅប្រទេសបារាំង គេឪ្យសៀវភៅកម្មករទៅថៅកែនិងប៉ូលីស ដើម្បីងាយស្រួលត្រួតពិនិត្យសកម្មភាពការងារកន្លងមក​ ។

ជីវភាពកម្មករសព្វថ្ងៃ

          ជីវភាពកម្មករសព្វថ្ងៃមានលក្ខណៈខុសពីជីវភាពកម្មករនៅស.វទី ១៩ ដោយកម្មករសព្វថ្ងៃនេះគេមានសិទ្ធិ និងច្បាប់គ្រប់គ្រាន់ក្នុងការការពារផលប្រយោជន៍ឪ្យកម្មករគឺក្នុងមួយថ្ងៃធ្វើការមិនលើសពី ៨ ម៉ោង ហើយមានប្រាក់ឧបត្ថម្ភគ្រប់យ៉ាងដល់កម្មករ ពោលគឺធានាសុខមាលភាព ដល់កម្មករឪ្យកាន់តែប្រសើរឡើង ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login