Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ប្រពៃណីរៀបការនិងបុណ្យសពនៅនគរភ្នំនិងចេនឡា ៖

ក. ប្រពៃណីរៀបការគឺមិនដូចគ្នាទេ ព្រោះអ្នកស្រុកនគរភ្នមបើកសិទ្ធិឪ្យកូនប្រុសស្រីរើសគូស្រករដោយខ្លួនឯង ។ ចំណែកនៅចេនឡាគឺកូនកំលោះទៅស្ដីដណ្ដឹងកូនក្រមុំ ពេលរៀបការរួចឪពុកម្ដាយកូនស្រីកូនប្រុសចែកទ្រព្យសម្បត្តិតាមធនធានដែលគេមានឪ្យទៅគ្រួសារថ្មីរួចបែកផ្ទះរស់នៅដោយឡែក ។

ខ. ប្រពៃណីបុណ្យ​សព្វមានលក្ខណៈដូចគ្នាមួយចំនួន និងខុសគ្នាមួយចំនួន គឺនៅនគរភ្នំពិធីរំលាយសពមានបួនបែបគឺ កប់ ដុត (បូជា) ចោលក្នុងព្រៃ និង ក្នុងទឹក ។ បើមានសមាជិកក្នុងគ្រួសារស្លាប់​ញាតិនៃសពត្រូវកោរសក់ កោរពុកមាត់ ពុកចង្កា និងកាន់ទុក្ខ ។ ចំណែកនៅចេនឡាគឺពិធីបុណ្យសព កូនទាំងអស់នៃសពត្រូវកោរសក់ អត់បាយប្រាំពីរថ្ងៃ ស្រែកយំខ្លាំងៗ ។ ការដង្ហែសពមានគ្រួសារសព ញាតិមិត្ត បព្វជិត និងមានភ្លេងប្រគំកំដរផង ។ គេបូជាសពនឹងឈើក្រអូប រើសធាតុដាក់កោដ្ឋដី ប្រាក់ឬមាសតាមឋានៈគ្រួសារមានធនធាន ឬ ក្រីក្រ​ ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login