កិច្ចការ ដែលអាចចាត់ទុកថា ជាទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារ មានដូចជា ៖
- កុមារធ្វើការងារជាកម្មករសំណង់ ជញ្ជូនឥដ្ឋ ថ្ម គ្រូស
- កុមារធ្វើការងារជាកម្មករស្រែអំបិល លីសែង
- កុមារធ្វើការងារជាកម្មករទូកនេសាទ
- កុមារធ្វើការងារជាកម្មករចម្ការកៅស៊ូ
- កុមារធ្វើការងារជាកម្មករសេវាកម្មតាមផ្ទះ
- កុមារធ្វើការងារជាកម្មករក្នុងការដ្ឋានឡឥដ្ឋ
- កុមារធ្វើការងារជាកម្មករលីសែងតាមផ្សារ
- កុមារធ្វើការងារជាកម្មករអូសរទេះទំនិញនៅតាមព្រំដែន
- កុមារបម្រើផ្លូវភេទ
- ប្រើកុមារក្នុងជម្លោះប្រដាប់អាវុធ ធ្វើជាទាហាន ជាអ្នកជញ្ជូនគ្រាប់
- យកកុមារធ្វើជារនាំង ឬជាខែលសម្រាប់ការពារសុវត្ថិភាពរបស់ពួកអ្នកធំ
- ប្រើកុមារឱ្យធ្វើជាចំណាប់ខ្មាំង
- ពួកឩក្រិដ្ឋជនប្រើកុមារជួញដូរគ្រឿងញៀន ឆក់ ប្លន់ ជម្រិត
- ប្រើកុមារជាឩបករណ៍សម្រាប់ប្រព្រឹត្តអំពើឩក្រិដ្ឋ សម្លាប់មនុស្ស ឬបង្កៃគ្រាប់ ។