ឩទ្ធកាល័យទីស្តីការគណៈរដ្ឋមន្ត្រី មានទំនួលខុសត្រូវសំខាន់លើកិច្ចការដូចជា ៖
- រៀបចំជូននាយករដ្ឋមន្ត្រី ដើម្បីអារកត់សំរេចលើសំណើរដែលក្រសួងផ្សេងៗដាក់សុំ
- ជូនជាយោបល់ដល់នាយករដ្ឋមន្រ្តី ក្នុងការរៀបចំគោលដៅនៃសកម្មភាពរបស់រាជរដ្ឋាភិបាល
- រាយការណ៍ និងអនុវត្តកិច្ចទាំងឡាយដែលក្រសួងនានាបានចាត់ចែង
- ទំនាក់ទំនងជាមួយស្ថាប័នក្រៅ “អង្គការអាជីព” អង្គការសេភាសារពត៌មាន
- ពិនិត្យ ពីគ្រោះពង្រាងច្បាប់ ក្រឹត្យ អនុក្រឹត្យ ដែលរៀបចំដោយក្រសួងផ្សេងៗមុន និងដាក់ជូនសម័យប្រជុំពេញអង្គរបស់គណៈរដ្ឋមន្ត្រី ដើម្បីពិនិត្យ អនុម័ត ។