មូលហេតុដែលបណ្តាលឲ្យទីក្រុងឡូសអង់ជីឡេស និងទីក្រុងអាត្លង់តាមានកំណកអាកាស មធ្យមប្រចាំឆ្នាំខុសគ្នា គឺបណ្តាលមកពីទីក្រុងទាំងពីនេះស្ថិតនៅប្រព័ន្ធសម្ពាធខុសគ្នាដែល ៖
- ទីក្រុងឡូសអង់ជីឡេស ស្ថិតនៅក្នុងប្រព័ន្ធសម្ពាធខ្ពស់ប៉ាស៊ីភិច ដែលមានអាកាសធាតុក្តៅហើយស្ងួតដែលបណ្តាលឲ្យមានកំណកអាកាសមធ្យមប្រចាំឆ្នាំតិច ។
- ទីក្រុងអាត្លង់តា ស្ថិតនៅក្នុងប្រព័ន្ធសម្ពាធខ្ពស់ប៊ែម៊ុយដា ( Bermuda ) ដែលមានខ្យល់បក់នាំមកជាមួយនៅសំណើមស្ទុះឡើងជាកំណកអាកាស ជាហេតុបណ្តាលឲ្យទីក្រុងនេះមានកំណកអាកាសប្រចាំឆ្នាំខ្ពស់ ។