Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណូរ  

១. ចូរសរសេរជា បី កថាខណ្ឌបកស្រាយពន្យល់គំនិតគួរពិចារណាមួយដែបានលើកឡើងថា “កុមារ ជាទំពាំងងស្នងឫស្សី” ។

២. តើស្ថានភាពកុមារនៅកម្ពុជាមានដូចម្តេចខ្លះ ? តើអ្នកអាចជួយពួកគេដោយវិធីណា ?

៣. តើមូលហេតុអ្វីខ្លះ ដែលនាំឱ្យកុមារភាគច្រើនចូលចិត្តប្រព្រឹត្តសារធាតុញៀន ? កត្តាសំខាន់គឺអ្វី ?

៤. ប្រទេសកម្ពុជាបានចុះហត្ថលេខាចូលជាភាគនៃអនុសញ្ញាស្តីពីសិទ្ធិកុមារនៅថ្ងៃ ២២ ខែកញ្ញា ឆ្នាំ ១៩៩២ ។ តើសិទ្ធិសំខាន់ៗ១០ប្រការរបស់កុមារនៅក្នុងឯកសារ នោះមានអ្វីខ្លះ ?

៥. តើនិយោជកអាចឪ្យអាចកុមារដែលមានអាយុ ១៥ ឆ្នាំ ធ្វើការងាររអ្វីខ្លះនៅក្នុងសិប្បកម្ម ឬ រោងចក្ររបស់ខ្លួន ? ចូររកឧទាហរណ៍ ។ 

ចម្លើយ

១. សំណេរកថាខណ្ឌ ៖

  • ឫស្សី ជាប្រភេទរុក្ខជាតិបន្តពូជដោយពន្លកថ្មី គឺទំពាំងមិនមែនដោយសារការបណ្តុះគ្រាប់ដូចចរុក្ខជាតិដទៃមួយចំនួនធំឡើយ ។ ពន្លកថ្មីឬត្រពាំង ដែលដុះចេញពីគល់ឫស្សីនោះនឹងត្រូវជំនួសឫស្សីវិញក្រោយពីវាលូតលាស់ពេញលេញរួចហើយ ។ ទំពាំងអាចលូតលាស់បានហើយអាចនឹងក្លាយជាអ្នកស្នងឫស្សីបានលុះត្រាតែមានឫស្សីស្រ ករមុនការពារពីការបោរកបក់នៃខ្យល់ ពោលគឺ ទំពាំងគង់វង្ស ឬមិនគង់វង្សអាស្រ័យលើការការពាររបស់ឫស្សី ។
  • កុមារ គឺជាមនុស្សទើបតែបង្កើតថ្មី ឋិតក្នុងវ័យងាយរងគ្រោះមានលក្ខណៈផុយស្រួយដែលចាំបាច់ត្រូវមានការការពារការថែទាំពីរមនុស្សធំមនុស្សចាស់ ។ ក្រោយពីមានកំណើតកុមារមានការលូតលាស់ទាំងកាយសម្បទា បញ្ញាសម្បទា ចិត្តសម្បទា សីលសសម្បទាក្រោមការថែទាំការផ្គត់ផ្គង់ការការពាររបស់មនុស្សធំហើយដែលនឹងត្រូវស្នងមនុស្សធំវិញនៅពេលអនាគត ។
  • កុមារត្រូវបានប្រៀបធៀបទៅនឹងត្រពាំង ដែលនឹងត្រូវស្នងឫស្សីព្រោះកុមារ នឹងត្រូវស្នងមនុស្សចាស់ស្រករមុន ហើយកុមារខ្លួនឯងផ្ទាល់ក៏នឹងត្រូវបង្កើតកុមារជំនាន់ក្រោយៗទៀតដើម្បីបន្តវេនមនុស្សជាតិលើភពផែនដីប្រៀបបាន នឹងទំពាំង ដែលក្រោយពីក្លាយទៅជាឫស្សីអាចបញ្ចេញទំពាំងថ្មីជាបន្តបន្ទាប់ ។ ដូចនោះដែរនេះជាក្រឹត្យក្រមធម្មជាតិ ។ ដូចនេះហើយបានជាគេថាកុមារ ជាទំពាំង ស្នងឫស្សី ។

២. ក្រោយសង្រ្គាមក្នុងស្រុកអស់ជាងម្ភៃឆ្នាំកន្លងមកប្រទេសកម្ពុជាសព្វថ្ងៃកំពុងតែប្រឈមមុខនឹងភាពក្រីក្រ ដែលធ្វើឱ្យប្រជាពលរដ្ឋប្រឹងរស់នៅដោយពឹងលើខ្លួនឯងទាំងស្រុង ។ ស្ថានភាពអស់សង្ឃឹមធ្វើអោយកុមារកំព្រា និងកុមារដែលមានជីវភាពខ្សត់ខ្សោយកាន់តែងាយនឹងរងគ្រោះថ្នាក់បង្ខំអោយពួកគេចូលក្នុងរបរពេស្យាចារ និងធ្វើជាទាហាន ។ កុមារអនាថា រស់នៅតាមចិញ្ចឹមថ្នល់ កុមារខិលខូចដែលខ្វះការអប់រំនិងកុមារដែលបោះបង់ការសិក្សា ច្រើនប្រើសារធាតុញៀននិងទទួលគំនាបសង្កត់ពីបងធំឱ្យប្រព្រឹត្តអំពើផ្តេសផ្តាស ដែលសង្គមស្អប់ខ្ពើម​ ដើម្បីបម្រើផលប្រយោជន៍ដល់ពួកគេ ។ ប្រភេទកុមារទាំងនោះ ច្រើនរងគ្រោះដោយសារជំងឺអេសដ៍ ។ យើងអាចជួយកុមារទាំងនោះបានដោយណែនាំអប់រំគេឱ្យមានការតស៊ូ អំណត់អត់ធន់ក្នុងជីវិតជំណះរាល់ឧបសគ្គទាំងឡាយ និងសេពគប់តែជាមួយមិត្តល្អ ។ ឱ្យគេខិតរៀនសូត្រ ចំណេះដឹងទូទៅនិង ចំណេះដឹងបច្ចេកទេសវិទ្យាសាស្រ្ត ដើម្បីរៀបចំដំណើរជីវិតរបស់គេឱ្យបានល្អប្រសើរ ។ ឱ្យគេយល់ និងស្គាល់អំពីគ្រោះថ្នាក់នៃបម្រើបម្រាស់គ្រឿងញៀនដែលប៉ះពាល់ដល់សុខភាព ។

៣. មូលហេតុដែលនាំឱ្យកុមារខ្លះចូលចិត្តប្រព្រឹត្តគ្រឿងញៀនគឺ ៖

  • ខ្វះភាពកក់ក្តៅពីមាតាបិតាអាណាព្យាបាល
  • ឪពុកម្តាយពុំបានយកចិត្តទុកដាក់អប់រំកូន ឬតាមដានសកម្មភាពរបស់កូនឱ្យបានដិតដល់
  • សេព្វគប់មិត្តមិនល្អ
  • ទទួលការគាបសង្កត់ គំរាមកំហែងពីពួកបងធំ
  • ត្រូវគេចាប់បង្ខំឱ្យប្រព្រឹត្តដើម្បីទុកធ្វើជាអាយ៉ងរបស់ពួកគេ
  • រៀនខ្សោយ រៀនមិនចូល ចេញក្រៅសាលាទៅជួប និងពួកខិលខូចបបួល
  • កុមារខ្លះចង់ដឹង ចង់សាក បណ្តាលឱ្យញៀនខ្លាំងឈប់មិនបានចរិតរឹងមាន ។

កត្តាសំខាន់ គឺមាតាបិតាត្រូវប្រុងប្រយ័ត្ន ណែនាំអប់រំកូនឱ្យបានដិតដល់ តាមដានរាល់សកម្មភាពរបស់កូនកុំបណ្តោយឱ្យកូនចាយវាយប្រាក់កាសខ្ជះខ្ជាយឬបណ្តាលឱ្យកូនសេពគប់មិត្តភក្តិមិនល្អជ្រុលហួស ដែលធ្វើឱ្យមានការពិបាកកែ ។

៤. សិទ្ធិសំខាន់ទាំង ១០ ប្រការរបស់កុមារ គឺ ​​​​៖

  • សិទ្ធិមានឈ្មោះមួយ
  • កុមារកើតពីម្តាយឥតខ័ណ្ឌស្លាមានសិទ្ធិដូចគ្នានឹងកុមារដែលកើតពីឪពុកម្តាយក្នុងភាពជាប្តីប្រពន្ធពេញច្បាប់ដែរ
  • សិទ្ធិទទួលការសិក្សារួមទាំងការសិក្សានៅកម្រិតបឋមសិក្សាដោយចាំបាច់និងឥតគិតថ្លៃ
  • សិទ្ធិទទួលនូវការបណ្តុះបណ្តាលខាងវិជ្ជាជីវៈកម្មសិក្សាដោយឥតគិតថ្លៃ
  • សិទ្ធិ (នៃយុវជនដែលត្រូវបានចាប់ខ្លួន ) ទទួលការអប់រំណែនាំឱ្យបានល្អប្រសើរឡើងវិញ
  • សិទ្ធិរួចផុតពីការកាត់ទោសប្រហារជីវិត
  • សិទ្ធិទទួលកិច្ចការពារមិនឱ្យគេបោះបង់ចោលមិនឱ្យមានអំពើឃោរឃៅនិងមិនឱ្យមានការកេងងប្រវ័ញ្ចមកលើខ្លួន
  • សិទ្ធិទទួលកិច្ចគាំពារកុំឱ្យគេប្រើមុនអាយុអប្បបរមាសម្រាប់ការងារគឺត្រូវមានច្បាប់ការពារកុំឱ្យមានការជួលកុមារក្រោមអាយុធ្វើការ
  • សិទ្ធិមានឱកាសសម្រាប់ការសម្រាកនិងកំសាន្តសង្គមនិងរដ្ឋត្រូវបង្កលក្ខណៈឱ្យក្មេងៗមានឱកាសលេងកំសាន្តដើម្បីឱ្យរីកចម្រើនរាងកាយនិងប្រជ្ញាស្មារតី
  • សិទ្ធិទទួលសេវាកម្មខាងសង្គមកិច្ចគឺសង្គមនិងរដ្ឋត្រូវយកចិត្តទុកដាក់ជាពិសេសដល់កុមារនិងយុវជនក្នុងការរស់នៅរបស់គេក្នុងសង្គម ។  

៥. និយោជកអាចឱ្យកុមារម្នាក់ដែលអាយុ ១៥ឆ្នាំធ្វើការងារនៅក្នុងសិប្បកម្មរោងឬចក្ររបស់ខ្លួននូវការងារណាដែលមិនប៉ះពាល់ដល់សុខភាព និងការសិក្សាឡើយ ។​



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login