Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. តើរដ្ឋធម្មនុញ្ញាចែងអំពីការការពារកុមារដូចម្តេចខ្លះ ?

២. តើកុមារត្រូវធ្វើដូចម្តេចដើម្បីការពារសិទ្ធិរបស់ខ្លួន ?

៣.​ តើអ្វីខ្លះដែលជាប្រភពនៃគ្រោះថ្នាក់កើតាមមានឡើងចំពោះកុមារបច្ចុប្បន្ន ?

៤. តើអំពើណាខ្លះដែលទាក់ទងនឹងជំនួញគ្រឿងញៀនខុសច្បាប់ ? ហើយត្រូវមានទោសដូចម្តេច ?

៥. តើអ្វីខ្លះជាសារធាតុញៀន ? ដើម្បីទប់ស្កាត់ការប្រើប្រាស់ថ្នាំញៀន តើគេត្រូវមានវិធានការដូចម្ដេច ?

៦. តើការប្រើប្រាស់គ្រឿងញៀន បង្កឪ្យមានផលិតវិបាកអាក្រកអ្វីខ្លះ ដល់់ខ្លួន គ្រួសារ និងសង្គមជាតិ ?  

ចម្លើយ

១. មាត្រា ៤៨នៃរដ្ឋធម្មនុញ្ញបានចែងថារដ្ឋធានរក្សាការពារសិទ្ធិរបស់កុមារដែលមានចែងក្នុងអនុសញ្ញាស្តីពីសិទ្ធិកុមារជាពិសេសសសិទ្ធិកុមារមានជីវិតរស់នៅសិទ្ធិទទួលការអប់រំរៀនសូត្រ សិទ្ធិត្រូវបានទទួលការគាំពារក្នុងស្ថានការណ៍មានសង្រ្គាម និងការការពារប្រឆាំងនឹងអាជីវកម្មសេដ្ឋកិច្ចឬកាមគុណលើកុមារ ។ រដ្ឋគាំពារប្រឆាំងនឹងការងារទាំងឡាយ ដែលអាចធ្វើឱ្យខូចដល់ការអប់រំ និងការរៀនសូត្ររបស់កុមារឬដែលនាំឱ្យអន្តរាយដល់សុខភាព ឬសុខុមាលភាពរបស់កុមារ ។ 

២. ដើម្បីការពារសិទ្ធិរបស់ខ្លួនកុមារត្រូវស្តាប់ការទូន្មានរបស់ឪពុកម្តាយ ត្រូវគោរពច្បាប់ និងត្រូវចេះការពារខ្លួនប្រឆាំងនឹងអំពើជួញដូរមនុស្សនិងកុំប៉ះពាល់គ្រឿងញៀន ។

៣. ប្រភពនៃគ្រោះថ្នាក់កើតតាមមានឡើងចំពោះកុមារបច្ចុប្បន្នមាន

  • ឩស្សាហនីយកម្ម ៖ ការរីកចម្រើនខាងសណ្ឋាគារការកំសាន្តការផ្សាយពាណិជ្ជកម្មដែលអាច ជំរុញឱ្យមានការភ្លើតភ្លើនបាន
  • សន្តិសុខ ៖ ប្រើកុមារក្នុងជម្លោះប្រដាប់អាវុធ
  • ឧក្រិដ្ឋកម្ម ៖ ឧក្រិដ្ឋជនប្រើកុមារជួញដូរគ្រឿងញៀន ឆក់ ប្លន់
  • ការរើសអើង ៖ មនុស្សចាស់ច្រើនរំលោភបំពានលើកុមារ
  • បញ្ហាមីន ៖ កុមារជនបទស្លាប់ដោយសារមីន
  • គ្រឿងញៀន ៖ មាន បារី ស្រា ថ្នាំញៀនគ្រប់ប្រភេទ
  • អំពើហិង្សា ៖ ការរំលោភលើសិទ្ធិសេរីភាពកុមារ ដូចជា វាយ ដំ...។

៤. អំពើទាក់ទងជំនួញគ្រឿងញៀនខុសច្បាប់រួមមាន ៖

  • ការផលិត ការដឹកជញ្ជូន
  • ការនាំចេញ ការរក្សាទុក ការផ្ទេរសម្បត្តិគ្រឿងញៀនឱ្យគេ
  • ការទទួលយក និងការប្រើប្រាស់រុក្ខជាតិមានជាតិញៀន ឬគ្រឿងស្រវឹងអ្នកដែលប្រព្រឹត្តបទល្មើសនេះ និងត្រូវទទួលទោសឩក្រិដ្ឋហើយសារជាតិហាមឃាត់ទាំងអស់ត្រូវរឹបអូស និងបំផ្លាញចោលក្រោយពីបានធ្វើវិភាគរួចហើយ ។

៥. ប្រភេទសារធាតុញៀនមាន បារី ស្រា កាហ្វេ បញ្ឆា អាភៀន ថ្នាំបាញ់ កាវ ថ្នាំជក់ ថ្នាំបំបាត់ការឈឺចាប់ ថ្នាំបាយបាន ថ្នាំងងុយដេក ។​ ដើម្បីទប់ស្កាត់បម្រើបម្រាស់ សារធាតុញៀនគេត្រូវមានវិធាបការដូចតទៅ ៖

  • ផ្សព្វផ្សាយឱ្យបានទូលាយគ្រប់ប្រពន្ធផ្សព្វផ្សាយៀទាំងអស់អំពីគ្រោះថ្នាក់នៃការប្រើប្រាស់ថ្នាំញៀន ។
  • គ្រួសារនីមួយៗត្រូវមានវិធានការតាមដានសកម្មភាពរបស់កូនអប់រំណែនាំកូនឱ្យចៀសវាងដាច់ខាត និងទប់ស្កាត់ទាន់ពេលវេលា ។
  • រៀបចំបង្កើតគណៈកម្មការទប់ស្កាត់កាត់បន្ថយបម្រើបម្រាស់ថ្នាំញៀន ពិសេសត្រូវមានការចូលរួមពីអាជ្ញាធរមូលដ្ឋានផងដែរ ។
  • បញ្ជ្រៀបកម្មវិធីអប់រំចំណេះទូទៅនៅតាមសាលាអំពីគ្រោះថ្នាក់នៃការប្រើប្រាស់ថ្នាំញៀន ។

៦. ការប្រើប្រាស់គ្រឿងញៀនបង្កឪ្យមានផលអាក្រក់ ៖

ចំពោះខ្លួន

  • ខូចសុខភាព (ទ្រុឌ ទ្រោម បាក់កំលាំង ចាស់មុន អាយុ)
  • កើតជំងឺ (ថ្លើម ក្រពះ ពោះវៀន រលាកស្រោមខួរ ពិសេសជំងឺមិនអាចព្យាបាលបានអេដស៍)
  • ខាតបង់ប្រាក់កាស ទ្រព្យសម្បត្តិ
  • ខាតបង់ពេលវេលា
  • បាត់បង់ការងារ
  • ខាតបង់ការរៀនសូត្រ
  • បាត់បង់កិក្តិយស សេចក្តីថ្លៃថ្នូរជាមនុស្ស
  • ប៉ះពាល់ដល់ខួរក្បាល អាចក្លាយជាមនុស្សឆ្គួត ឡប់សតិ ងាយនឹងឆាប់ភ្លេចភ្លាំង
  • មានចរិតកាចសាហាវឃោឃៅ ចូលចិត្តប្រើហិង្សា ហ៊ានប្រព្រឹត្តចោរកម្ម ឆក់ប្លន់ ឩក្រិដ្ឋកម្ម
  • ធ្វើអ្វីមកគ្មានការពិចារណា
  • បាត់បង់មនុស្សដែលជាទីស្រលាញ់របស់ខ្លួន​ និងមិត្តភក្តិ អ្នកជិតខាង រស់នៅឯកោ
  • បាត់បង់គ្រួសារ សាច់ញាតិ
  • បាត់បង់ទំនុកចិត្តល្អពីសំនាក់គ្រួសារ បងប្អូន សាច់ញាតិ
  • បាត់បង់ឱកាសល្អនៅក្នុងជីវិត (ខូចអនាគត)
  • អាចជាប់គុត ឬស្លាប់ខ្លួន ។

គ្រួសារ

  • បាត់បង់ធនធានមនុស្សនៅក្នុងគ្រួសារ (ជាអ្នករកប្រាក់ចំណូលជាអ្នកផ្តល់ភាពកក់ក្តៅ ជាក្តីសង្ឃឹមនៅក្នុងគ្រួសារ)
  • ខាតបង់ប្រាក់កាស ទ្រព្យសម្បត្តិ
  • ខាតបង់ពេលវេលា
  • បាត់បង់សេចក្តីថ្លៃថ្នូរ កិត្តិយសគ្រួសារ (ពូជអំបូរ)
  • បង្កឱ្យមានអំពើហិង្សាក្នុងគ្រួសារ (កើតមានជម្លោះផ្សេងៗ)
  • បាត់បង់មនុស្សដែលជាទីស្រលាញ់របស់ខ្លួន និងមិត្តភក្តិ អ្នកជិតខាង
  • បាត់បង់ទំនុកចិត្តល្អពីសំណាក់គ្រួសារ បងប្អូន សាច់ញាតិ
  • ធ្វើឱ្យមានភាពសោកសៅ សោកសង្រេងនៅក្នុងគ្រួសារ
  • មានការបារម្មណ៍ពីសំណាក់សមាជិកគ្រួសារ (វិបត្តិផ្លូវចិត្ត)

សង្គមជាតិ

  • បាត់បង់ធនធានមនុស្សនៅក្នុងសង្គម
  • បាត់បង់សេចក្តីថ្លៃថ្នូរកិត្តិយសសំរាប់ជាតិ
  • បង្កឱ្យមានអំពើហិង្សាក្នុងសង្គម (កើតមានជម្លោះផ្សេងៗ)
  • កើតមានអំពើអសន្តិសុខសង្គម (ឆក់ ប្លន់ សម្លាប់ ចាប់ជំរិត ចាប់រំលោភ)
  • កើតមានភាពអនាធិបតយ្យ ច្របូកច្របល់ រញ៉េរញ៉ៃ
  • សង្គមគ្មានការរីកចម្រើន ជួបវិបត្តិក្រីក្រពឹងអាស្រ័យតែជំនួយបរទេស ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login