Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


វិបត្តិសេដ្ឋកិច្ចនៅចុងសម័យអង្គរ ៖​

ក. សង្គ្រាមនិងគ្រោះធម្មជាតិ

  • ពេលសង្រ្គាមជាមួយសៀម ពួកវាមិនត្រឹមតែបំផ្លាញ ផ្ទះសំបែងទ្រព្យសម្បត្តិ ផលដំណាំ កាប់សម្លាប់ កៀរប្រជាជនប៉ុណ្ណោះទេ តែថែមទាំងបានបំផ្លាញសេដ្ឋកិច្ចខ្មែរដល់ឬសគល់តែម្ដងដូចជា កម្ទេច បារាយណ៍  ប្រព័ន្ធធារាសាស្រ្ដ កម្ទេចដីស្រែ ។​
  • ក្នុងពេលនោះតំបន់អង្គរមានការធាតុក្ដៅ និងព្រះធរណីបែកក្រហែង បានជំរុញឪ្យមានប្រតិកម្មយ៉ាងសាហាវ ដែលធ្វើឪ្យប្រព័ន្ធធារាសាស្រ្ដខ្មែរខូចខាតមិនអាចជួលជុលបាន ហើយដែលគេមិនអាចស្មានបាន ទឹកស្ទឹងដែលជាប្រភពរស់នៅរបស់ប្រជាជនត្រូវរាំងស្ទះដោយសារល្បប់ច្រើនពេក ។ ប្រការនេះនាំឪ្យយើងលើករាជធានីទៅតាំងកន្លែងថ្មីទៀត ។

ខ. ការខូចខាតធនធានជាតិនិងកង្វះតុល្យភាពពាណិជ្ជកម្ម

  • ការខូចខាតហេដ្ឋារចនាសម្ព័ន្ធ គួបផ្សំនឹងការបាត់បង់ធនធានជាតិដូចជា មាស ប្រាក់ និងវត្ថុមានតម្លៃផ្សេងៗទៀត​ការថយចំនួនប្រជាជនជាបន្ដបន្ទាប់ដោយសារសង្រ្គាម និងរោគរាតត្បាត ការស្រុតចុះផ្នែកស្មារតីដោយសាររងទុក្ខវេទនាពេលមានចម្បាំងជលទាំងអស់នេះ គីជាកត្តាធ្ងន់ធ្ងរបំផុតដែលធ្វើឪ្យសេដ្ឋកិច្ចជាតិធ្លាក់ចុះ ។​
  • ផ្នែកពាណិជ្ជកម្មក្រៅប្រទេសសម័យនោះ ជំនួញភាគច្រើនធ្វើជាមួយចិន ។ ​យើងនាំចេញសុទ្ធសឹងជាវត្ថុធាតុដើមដូចជា ដំរី ប្រមូន ភ្លុកដំរី ក្រវាញ ម្រេច ។ ល ។ ហើយនាំចូលមានមាស ប្រាក់ក្រណាត់គ្រប់ធុន សំណ ថាយ គ្រឿងបារត ឈើក្រអូប ដែលស្ងាន់ ដែលជាគ្រឿងប្រណីត គ្មានតម្រួវការសម្រាប់ប្រជាជន ។ ដូច្នេះជញ្ជីង ពាណិជ្ជកម្មចិនមាន ប្រៀបជាងខ្មែរ ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login