Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ការរីកចម្រើននៃវិស័យសិក្សាអប់រំនិងសង្គមកិច្ច មាន​ ៖

ការសិក្សាអប់រំ       

     នៅសម័យអង្គរ គេសរសេរអក្សរនៅលើថ្មនៅលើស្បែកសត្វ តែការសរសេរនៅផ្នែកសត្វគ្មានឯកសារសេសសល់សព្វថ្ងៃនេះទេ ។ ក្នុងការកត់ត្រាលើផ្ទាំងថ្ម ( សិលាចារឹក ) គេនិយមប្រើភាសាសំស្រឹ្កតភាសាខ្មែរ និងភាសាបាលី ។

        តាមសិលាចារឹកគេបានប្រាប់ពីមុខងារសំខាន់ៗដែលក្សត្រីពីរអង្គានបំពេញជាប្រយោជន៍ដល់បញ្ហានិងការចេះដឹងគឺព្រះនាងឥន្រ្ទទេវីនិងព្រះបានជ័យវ័រ្មននិងព្រះនាងជ័យរាជទេវី ( ជាបងប្អូនបង្កើននឹងគ្នានិងជាអគ្គមហេសីរបស់ព្រះបាទជ័យវ័រ្មន ទី ៧ ) ។

        ព្រះនាងឥន្រ្ទទេវីចេះវិជ្ជាអក្សរសិល្ប៍ ចេះភាសាសំស្រ្កឹតច្បាស់លាស់ ចេះវិទ្យាសាស្រ្ដផ្សេងៗ ហើយមានប្រាជ្ញាឈ្លាស់វៃផង​ ។ ព្រះនាងឥន្រ្អទេវីត្រូវបានប្រះរាជាតែងតាំងជាសាកលវិទ្យាមួយឈ្មោះហៅថាទិលកកុត្តរ ហើយព្រះនាងបង្ហាត់បង្រៀតស្រីខ្មែរអំពីមុខវិជ្ជាសាស្រ្ដផ្សេងៗ ហើយមានប្រាជ្ញាឈ្លានវៃផង ។ ព្រះនាងឥន្ទ្រទេវីត្រូវបានប្រះរាជតែងតាំងជាសាសនាមុតមាំ ។ ចំណែកព្រះនាងជ័យរាជទេវី ជាព្រះរាជកនិដ្នភគិនីវិញព្រះនាងតែងមានព្រះទ័យសន្ដោសប្រោសប្រណីដល់ពួកក្មេងស្រីកំព្រាហើយបានណែនាំពូកែអស់ទាំងនេះ ឪ្យកសាងផ្នូសដៅដូចជីនៅក្នុងភូមិមួយ ឈ្មោះធម៌កេរ្ដិ៍ ។ ព្រះនាងថែមទាំងធ្លាប់បានចាត់ចែកឪ្យគេលេងល្ខោន ។

        ក្រៅពីការរៀបរាប់ខាងលើកនៅសម័យអង្គរមានស្ថាបត្យករ វិស្វករ សិល្បករ អ្នកចម្លាក់ អ្នកសូន្យសូប គណិតវិទូ និងតារាងវិទូជាច្រើនទៀត ។ ដូចនេះការផ្ទរចំណេះដឹងពីជំនាន់មួយជាជំនាន់មួយត្រូវឆ្លងកាត់ការអប់រំបង្ហាត់បង្រៀន ទើបមានធនធានអ្នកចេះដឹកច្រើន បានន័យថាតោងតែមានរោងជាងឬ សាលាតាមបែបណាមួយ ទើបមានធនធានអ្នកចេះដឹងច្រើន ​បានន័យថាតោងតែមានរោងជាងឬ សាលាតាមបែបណាមួយ ទើបផ្សព្វផ្សាយបានទូលំទូលាយ តួយ៉ាងនៅក្នុងប្រាសាទបាយ័ន មានបដិមាជាច្រើនបង្ហាញលក្ខណៈប្រហាក់ប្រហែលគ្នា ជាហេតុនាំឪ្យគេសន្មតថា ចេញពីរោងជាងតែមួយឬ ពីសាលាតែមួយ ។

         សិលាចារឹកនៅសម័យនោះ រមែងតែងអួតសរសើរពីគុណសម្បត្តិខាងបញ្ញានិងផ្លូវសីលធម៌របស់តួអង្គនានាមិនថាប្រុស ឬ ស្រី មិនថាស្ដេចឬ រាស្រ្ដឡើយ សក្ដីភាពទាំងនេះបញ្ជាក់យ៉ាងច្បាស់ពីការឪ្យតម្លៃចំណេះដឹងច្រើនជាងទៅលើបុណ្យស័ក្តិនិងសម្ភារៈ ។ នេះជាគោលការណ៍អប់រំនៅសម័យអង្គរ ។​

ផ្នែកសង្គមកិច្ច

          ប្រជាជនយើងមានចំណេះដឹងនិងបទពិសោធន៍ក្នុងវិស័យសង្គមកិច្ចយូរយារមកហើយ ។ ភស្ដុតាងទាំងអស់បង្ហាញតាមរយៈស្នាព្រះហស្ដនៃ ព្រះបាទជ័យវ៏រ្មនទី​៧ តាមសិលាចារឹកនៅចុងសតវង្សទី ១២បង្ហាញថាព្រះបាទជ័យវ័រ្មនទី ៧ បានសង់មន្ទីរ ពេទ្យ ១០២  នៅពាលពេញផ្ទៃប្រទេសកម្ពុជាក្នុងសម័យចក្រភពអង្គរ ។ កសាងសាលាសំណាក់ចំនួន  ១២១ កសាងស្ពាននិងថ្នល់ខ្វាត់ខ្វែង ។

          មន្ទីរពេទ្យទាំងនោះ ព្យាបាលប្រជារាស្រ្ដដោយពុំគិតពីវណ្ណៈអ្វីឡើយ ។ ព្រះរាជាបន្ទូលរបស់ព្រះបាទជ័យវ័ររ្មនទី ៧ បានចារទុកនៅតាមមន្ទីរពេទ្យ “ សេចក្ដីឈឺចាប់ប្រជារាស្រ្ដគឺជាទុក្ខរបស់ព្រះរាជា “ ។ យើងដឹកថាបុព្វបុរសយើងចេះផ្សំថ្នាំអំពីរុក្ខជាតិដែលជារូបធាតុដើមក្នុងស្រុកដូចជា ម្រេច ដើមប្រេងខ្យល់ ស្ករ ទេពិ្វរូ ជីវ៉ានិស៊ុន ក្រវាញ ខ្ញី ទឹកឃ្មុំ...។

 


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login