ជនប្រភេទដែលគ្មានសិទ្ធិឈរឈ្មោះបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត មានករណីដូចខាងក្រោមនេះ ៖
- មន្ត្រីរាជការស៊ីវិលមន្ត្រីតុលាការកងកម្លាំងនគរបាលជាតិកងយុទ្ធពលខេមរៈភូមិន្ទ ក្នុងមុខតំណែង និងបព្វជិតសាសនា ។
- ជនដែលបានត្រូវតុលាការផ្តន្ទាទោសដាក់ពន្ធនាគារពីបទឧក្រិដ្ឋ ឬបទមជ្ឈិម ហើយមិនទាន់មាននីតិសម្បទាឡើងវិញ
- ជនដែលត្រូវបានផ្តន្ទាទោសដកសិទ្ធិបោះឆ្នោត
- ជនវិកចរិតឬជនដែលស្ថិតក្រោមអាណាព្យាបាលដែលមានលិខិតបញ្ជាក់ពីក្រសួងមានសមត្ថកិច្ច
- ជនដែលត្រូវដកហូតជាបណ្តោះអាសន្ននូវសិទ្ធិបោះឆ្នោត ឬជនដែលត្រូវបានលុបឈ្មោះពីបញ្ជីបោះឆ្នោត ដោយគណកម្មាធិការជាតិគ្រប់គ្រងការបោះឆ្នោត ។