Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ       

១. តើដំណើរសាកសួររកហេតុផលមានអ្វីខ្លះ ?

២. តើទិដ្ឋភាពនៃច្បាប់បានជួយមនុស្សដែលរស់នៅក្នុងសង្គមដូចម្តេចខ្លះ ? ច្បាប់មានប្រភពសំខាន់ប៉ុន្មានយ៉ាង ? អ្វីខ្លះ ? ចូររៀបរាប់ ។

៣. អ្វីដែលថា ច្បាប់ការងារ ? ច្បាប់នេះត្រូវបានអនុវត្តន៍ចំពោះអ្វីខ្លះ ? និងមិនអនុវត្តន៍ចំពោះអ្វីខ្លះ ?

៤. ហេតុអ្វីបានជាត្រូវមានច្បាប់ការងារ ?

៥. តើកិច្ចសន្យាការងារដែលមានកំណត់ថេរវេលា មានលក្ខណៈខុសគ្នាពីកិច្ចសន្យាការងារមិនកំណត់ថេរវេលាដូចម្តេចខ្លះ ?

ចម្លើយ

១. ដំណើរសាកសួររកហេតុផលមាន ៖

  • ការអញ្ជើញសាមីខ្លួនមកកាន់តុលាការ
  • ការប្រមូលពត័មានតាមរយៈ ការសួរដេញដោលរបស់អ្នកកាត់ក្តី ។

២. ទិដ្ឋភាពនៃច្បាប់បានជួយមនុស្សដែលរស់នៅក្នុងសង្គមកដូចជា ៖

ផ្តល់សិទ្ធិសេរីភាព ៖

  • ច្បាប់ការពារជនទន់ខ្សោយ
  • ច្បាប់ជួយឱ្យមនុស្សមានសិទ្ធិស្មើគ្នាចំពោះមុខច្បាប់
  • ការពារ និងផ្តល់សេរីភាពដល់បុគ្គលម្នាក់ៗ
  • ច្បាប់ជួយឱ្យមនុស្សមានទំនាក់ទំនងរវាងមនុស្ស និងមនុស្សដោយសន្តិវិធី ។

រក្សាសណ្តាប់ធ្នាប់ ៖

  • ច្បាប់រក្សាបាននូវសន្តិសុខ សុវត្ថិភាពដល់មនុស្សរស់នៅក្នុងសង្គម
  • ធ្វើឱ្យមានរបៀបរៀបរយល្អនៅក្នុងសង្គម ជៀសវាងជម្លោះដោះស្រាយដោយសន្តិវិធី
  • ច្បាប់ជួយរកយុត្តិធម៌ឱ្យជនរងគ្រោះ
  • ជួយសម្រួលឱ្យមានការចូលរួមពីប្រជាជន
  • ច្បាប់ជួយមនុស្សឱ្យចូលរួមអនុវត្តឱ្យមានស្ថេរភាពសង្គម
  • លើកស្ទួយយុត្តិធម៌សង្គម
  • ជួយសម្រួលឱ្យមានការរីកចម្រើន ។

រក្សាអំណាច ៖

  • ច្បាប់ជួយមនុស្សឱ្យមានការរីកចម្រើន
  • ច្បាប់ជួយកំណត់អ្នកដឹកនាំអំណាចឱ្យមានសីលធម៌
  • កំណត់នូវព្រំដែនអំណាច និងអំពើរបស់អ្នកដឹកនាំ និងសម្រួលខ្នាតតម្លៃសីលធម៌
  • មិនឱ្យអ្នកដឹកនាំធ្វើអ្វីតាមអំពើចិត្ត
  • ច្បាប់ជាអ្នកកំណត់អ្នកដឹកនាំកុំឱ្យរំលោភអំណាចគ្នា ។

ដាក់ទណ្ឌកម្ម ៖

  • ច្បាប់ដាក់ទោសចំពោះអ្នកល្មើសច្បាប់
  • ច្បាប់បង្ខំឱ្យមនុស្សត្រូវតែគោរពតាម
  • ច្បាប់អាចកែប្រែមនុស្សឱ្យល្អ អាចរស់នៅក្នុងបាន ។

ខ. ច្បាប់មានប្រភពសំខាន់ ២ យ៉ាងគឺ ប្រភពសរសេរជាលាយលក្ខណ៍អក្សរ និងប្រភពមិនសរសេរជាលាយលក្ខណ៍អក្សរ ។

អំពីប្រភពសរសេរជាលាយលក្ខណ៍អក្សរ ៖

  • រដ្ឋធម្មនុញ្ញ
  • លិខិតុបករណ៍អន្តរជាតិ
  • ច្បាប់
  • ព្រះរាជក្រឹត្យ
  • អនុក្រឹត្យ
  • បទបញ្ជា
  • សេចក្តីសម្រេច
  • ប្រកាសរបស់មន្ត្រី
  • លិខិតបទដ្ឋានគតិយុត្ត ។

អំពីប្រភពមិនសរសេរជាលាយលក្ខណ៍អក្សរ ៖

  • សាសនា
  • ប្រពៃណី
  • ទំនៀមទំម្លាប់
  • ជំនឿ
  • គោលការណ៍ទូទៅនៃនីតិ
  • យុត្តិសាស្រ្ត ។

៣.  ច្បាប់ការងារ គឺជាច្បាប់សម្រាប់គ្រប់គ្រងរាល់ទំនាក់ទំនងដែលកើតចេញពីកិច្ចសន្យាការងាររវាងនិយោជក (ចៅកែ) និងនិយោជក(កម្មករ) ដើម្បីយកមកអនុវត្តលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ទោះបីកិច្ចសន្យានោះធ្វើឡើងនៅទីណាក៏ដោយ ភាគីសងខាងមានសញ្ជាតិជាអ្វីក៏ដោយហើយទោះបីជាស្នាក់នៅទីណាក៏ដោយ ។

 ច្បាប់នេះត្រូវបានអនុវត្តចំពោះ

  • សហគ្រាស ឬគ្រឹះស្ថានឧស្សាហកម្មរ៉ែ
  • កសិកម្ម
  • ពាណិជ្ជកម្ម
  • សេវាកម្មដឹកជញ្ជូនតាមផ្លូវគោក ឬផ្លូវទឹក
  • ទោះបីប្រយោជន៍សាធារណៈពាក់កណ្តាលសាធារណៈឬឯកជន
  • ក្រៅសាសនា ឬក្នុងសាសនា
  • ទោះបីជាមានលក្ខណៈជាការបង្រៀនវិជ្ជាជីវៈ ព្រមទាំងវិជ្ជាជីវៈសេរីនៃសមាគម ។

ច្បាប់នេះមិនត្រូវបានអនុវត្តចំពោះ

  • ចៅក្រមខាងតុលាការ
  • ជនដែលតែងតាំងឱ្យធ្វើការជាអចិន្តៃ្រយ៍ក្នុងក្របខ័ណ្ឌសាធារណៈ
  • បុគ្គលិក នគរបាល កងទ័ព និងតម្រួត ដែលគ្រប់គ្រងដោយលក្ខន្តិកដោយឡែក
  • បុគ្គលធ្វើការតាមផ្លូវអាកាស និងនាវាសមុទ្ទដែលគ្រប់គ្រងដោយច្បាប់ ពិសេសផ្សេងទៀត ប៉ុន្តែកម្មករនិយោជិកទាំងនេះមានសិទ្ធិអនុវត្តបទប្បញ្ញត្តិស្តីសេរីភាពសហជីពនៃច្បាប់ការងារ
  • អ្នកបម្រើក្នុងផ្ទះ លើកលែងតែច្បាប់នេះបានចែងច្បាស់លាស់ ។ អ្នកបម្រើទាំងនេះមានសិទ្ធិអនុវត្តបទបញ្ញត្តិស្តីពីសេរីភាពសហជីពនៃច្បាប់ការងារ ។ (មាត្រា ១ វក្យខណ្ឌំទី៣)
  • ភ្នាកងារ ក្រុមរាជការសាធារណៈដែលតែងតាំងដោយបណ្តោះអាសន្ន ។

៤. បានជាត្រូវមានច្បាប់ការងារព្រោះដើម្បីគ្រប់គ្រងរាល់ទំនាក់ទំនងដែលកើតចេញពីច្បាប់កិច្ចសន្យាការងាររវាងនិយោជក និងនិយោជិក  ។

៥. កិច្ចសន្យាការងារ ដែលមានកំណត់ថេរវេលាមានលក្ខណៈខុសគ្នាពីកិច្ចសន្យាការងារមិនកំណត់ថេរដូចជា​ ៖

  • កិច្ចសន្យាការងារកំណត់ថេរវេលា ៖ ជាកិច្ចសន្យាធ្វើឡើងដោយមានការព្រមព្រៀងគ្នារវាងនិយោជក និងនិយោជិកមានការកំណត់ពេលវេលាច្បាស់លាស់ និងកាលបរិច្ឆទបញ្ចប់កិច្ចសន្យាច្បាស់លាស់ ។
  • កិច្ចសន្យាការងារសន្យាការងារមិនកំណត់ថេរវេលា ៖ ជាកិច្ចសន្យាដែលគ្មានកំណត់ពេលវេលានិងកាលបរិច្ឆទច្បាស់លាស់ហើយកិច្ចសន្យានេះអាចរំលាយតាមកាលឆន្ទៈភាគីតែម្ខាងបាន ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login