Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


និយាយអំពីដំណើរនៃការបំផ្លាញខែលអូសូន ៖ នៅក្នុងមណ្ឌលអាកាសរចល់ ក្លរ៉ូភ្លុយអរ៉ូកាបូនមានលក្ខណៈថេរមានលំនឹងតាមសារធាតុគីមីរបស់វាដោយគ្មានប្រតិកម្មជាមួយផលិតផលផ្សេងទៀតឡើយ ។ ប៉ុន្តែម៉ូលេគុលក្លរ៉ូភ្លុយអរ៉ូកាបូ​នបានអណ្តែតខ្ពស់ចូលទៅក្នុងមណ្ឌលអាកាសស្ងប់ ហើយត្រូវរងការបំបែកធាតុក្រោមអំពើកាំរស្មីព្រះអាទិត្យបង្កើតបានជាអាតូមក្លរ ( CL ) ដែលជាកាតាលីករក្នុងការបំផ្លាញអូសូន ។ អាតូមក្លរធ្វើប្រតិកម្មជាមួយម៉ូលេគុលអូសូនដើម្បីបង្កើតបានជាម៉ូលេគុលអុកស៊ីសែន និងម៉ូលេគុលក្លរម៉ូណូអុកស៊ីត ( CLO ) បន្ទាប់មកម៉ូលេគុលក្លរម៉ូណូអុកស៊ីតធ្វើប្រតិកម្មជាមួយម៉ូលេគុលអូសូនដទៃទៀតបង្កើតបានជាពីរម៉ូលេគុលអុកស៊ីសែន និងមួយអាតូមក្លរ ។ សកម្មភាពបន្តអាតូមក្លរបានធ្វើប្រតិកម្មជាមួយម៉ូលេគុលអូសូនបន្តទៀត ។ នេះជាវដ្តនៃប្រតិកម្មគីមីក្លរជាមួយអូសូន ។ តាមរូបមន្តគីមី មួយម៉ូលេគុលក្លរ៉ូ​ភ្លុយអរ៉ូកាបូនមានផ្ទុក អាតូមក្លរពីមួយទៅបួនហើយគេបានប៉ាន់ស្មានថា អាតូមក្លរមួយអាតូមអាចបំផ្លាញម៉ូលេគុលអូសូនបានរហូតដល់ ១០០ ០០០ ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login