វិធានការដើម្បីកាត់បន្ថយសំណល់គឺ ៖
- ចៀងវាងប្រើប្រាស់ផលិតផលដែលផលិតសំរាមច្រើនដូចជា ក្រដាស កែវជ័រ ចានជ័រ ពិសេសថង់ផ្លាស្ទិច ។
- បន្ថយបរិមាណសំណល់រឹងនៅគេហដ្ឋានតាមរយៈការប្រើប្រាស់ផលិតផលដែលបន្ថយសំណល់ ។
- សំណល់លំនៅដ្ឋានភាគច្រើនអាចកែច្នៃជាថ្មីបាន
- ការប្រើប្រាស់ឡើងវិញគឺប្រើប្រាស់របស់ក្នុងគោលដៅផ្សេងពីគោលដៅដើម ។ ការប្រើប្រាស់ឡើងវិញអាចចៀសវាងការបញ្ចេញសំណល់ចោលទាំងស្រុង ។
- ការធ្វើជីកំប៉ុសពីសំណល់សរីរាង្គដូចជាសំណល់បន្លែ ផ្លែឈើ សំបកដូង សំបកពង់មាន់ជាដើម ។ កំប៉ុស្តកម្មអាចកាត់បន្ថយសំណល់រឹងសរីរាង្គដែលត្រូវចាក់ចោល ។ ជីកំប៉ុស្តដែលផលិតបានអាចយកទៅប្រើក្នុងការដាំដំណាំ ។
- កុំចោល ឬដុតសំណល់រឹងតាមផ្លូវ ក្បែរផ្ទះ ។